no-alternative title
no-alternative title

ក្រុមហ៊ុន Tesla គ្រោងនឹងសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីនៅក្នុងតំបន់ឧស្សាហកម្មដ៏សំខាន់មួយរបស់ប្រទេសឥណ្ឌូណេស៊ីលើផ្ទៃដីទំហំ 3 ម៉ឺនហិកតា

លោក Luhut Binsar Pandjaitan រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការដែនសមុទ្រ និងការវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ីបាននិយាយថា រោងចក្រអាគុយដែល Tesla មានបំណងសាងសង់នៅក្នុងប្រទេសឥណ្ឌូនេស៊ី អាចនឹងត្រូវបានសាងសង់នៅក្នុងតំបន់ឧស្សាហកម្មដ៏សំខាន់បំផុតមួយរបស់ប្រទេស។

យោងតាមរបាយការណ៍ តំបន់ឧស្សាហកម្មដ៏ធំមួយនោះ គឺមានទីតាំងស្ថិតនៅក្នុងខេត្ត North Kalimantan (Kaltara) របស់ប្រទេសឥណ្ឌូនេស៊ីដែលគ្របដណ្តប់លើផ្ទៃដីចំនួន 3 ម៉ឺនហិកតា។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា តំបន់នេះអាចផលិតថាមពលវារីអគ្គិសនីបាន 1 ម៉ឺនមេហ្គាវ៉ាត់ ហើយក៏អាចបង្កើតថាមពលបន្ទះសូឡាបាន 1 ម៉ឺនមេហ្គាវ៉ាត់ផងដែរ។ ជាងនេះទៅទៀត ក្នុងតំបន់នេះអាចបង្កើតថាមពលបាន 2 ម៉ឺន 9 ពាន់មេហ្គាវ៉ាត់ពីឧស្ម័នធម្មជាតិទៀតផង។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

នៅលើផ្ទៃដីទំហំ  3 ម៉ឺនហិកតា (115.8 ម៉ាយការ៉េ) ក្នុងបរិវេណតំបន់ Kaltara គឺជាការអភិវឌ្ឍន៍ឧស្សាហកម្មដ៏ធំបំផុតមួយនៅក្នុងពិភពលោក។ ការសាងសង់សួនឧស្សាហកម្មបានចាប់ផ្តើមនៅខែធ្នូ ឆ្នាំ 2021។ លោករដ្ឋមន្ត្រីបាននិយាយថា នេះគឺស្របទៅនឹងចក្ខុវិស័យរបស់មហាសេដ្ឋីផុតលេខលោក Elon Musk នៅក្នុងការអភិវឌ្ឍន៍តំបន់ឧស្សាហកម្ម Green Batteries និងការផលិតផលរថយន្ត។ គាត់ជឿថាសួនឧស្សាហកម្មឥណ្ឌូនេស៊ីអាចក្លាយជាជម្រើសដំបូងរបស់ Elon Musk។ លើសពីនេះ លោករដ្ឋមន្ត្រីអះអាងថា ក្រុមមួយមកពីក្រុមហ៊ុន Tesla បានធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី។ ក្រុមនេះក៏ត្រូវបានអញ្ជើញឱ្យទៅទស្សនកិច្ចនៅក្នុងមជ្ឈមណ្ឌលឧស្សាហកម្មនីកែលនៅ Morowali ផងដែរ។ 

 

ចំពោះរោងចក្រ Tesla Berlin Gigafactory បានបើកដំណើរការនៅថ្ងៃទី 22 ខែមីនា ដែលជារោងចក្រដ៏ធំដំបូងគេរបស់ Tesla នៅក្នុងតំបន់អឺរ៉ុប។ ការកើនឡើងនៃសង្វាក់ផលិតកម្មនៅរោងចក្រទីក្រុងប៊ែកឡាំង គឺមានសារៈសំខាន់ដោយសារតែក្រុមហ៊ុន Tesla មិនអាចផលិតរថយន្តនៅរោងចក្រសៀងហៃរបស់ខ្លួនសម្រាប់រយៈពេលបីសប្តាហ៍នៅក្នុងត្រីមាសទីពីរ។ រោងចក្រថ្មីចំនួនពីររបស់ Tesla គឺរោងចក្រ Berlin Gigafactory និង Austin រដ្ឋ Texas បានបើកដំណើរការឡើងវិញហើយ។

ដូចគ្នានេះផងដែរ ការចែកចាយរថយន្តអគ្គិសនី Tesla នៅត្រីមាសនេះគួរតែមានលក្ខណៈស្មើគ្នាជាមួយនឹងត្រីមាសទីមួយ ឬប្រហែល 31 ម៉ឺង គ្រឿង។នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយពីមុនថា ទោះបីជាផលិតកម្មបានធ្លាក់ចុះក្នុងត្រីមាសទីពីរក៏ដោយ ក៏ផលិតកម្មរបស់ក្រុមហ៊ុននឹងកើនឡើងយ៉ាងខ្លាំងនៅក្នុងត្រីមាសទីបី និងទីបួន ដូច្នេះ ការនាំចេញ និងការលក់រថយន្តអគ្គិសនីរបស់ Tesla នឹងមានភាពល្អប្រសើរឡើងវិញក្នុងឆ្នាំនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Mazda CX-6e SUV ស៊េរីឆ្នាំ 2026 គូប្រជែងថ្មី ជាមួយនឹង Tesla Model Y និង BYD Sealion 7 នៅអូស្ត្រាលី

ឡានអគ្គិសនី Mazda CX-6e SUV ស៊េរីឆ្នាំ 2026 គូប្រជែងថ្មី ជាមួយនឹង Tesla Model Y និង BYD Sealion 7 នៅអូស្ត្រាលី

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Off-Road SUV ស៊េរីថ្មី iCaur V27 ម៉ូដែលដំបូង បានរំកឹលខ្លួនចេញពីខ្សែសង្វាក់ផលិតកម្មហើយ

Off-Road SUV ស៊េរីថ្មី iCaur V27 ម៉ូដែលដំបូង បានរំកឹលខ្លួនចេញពីខ្សែសង្វាក់ផលិតកម្មហើយ

ដោយ ប៉េងលីន
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន