no-alternative title

ក្រុមហ៊ុន Toyota បានបង្ហាញចេញនូវរូបភាពនៃការឌីស្សាញរបស់រថយន្តអគ្គិសនី Compact Cruiser EV ជាច្រើន

កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Toyota បានបញ្ចេញនូវរូបភាពជាច្រើនរបស់រថយន្តអគ្គិសនី Compact Cruiser EV នៅក្នុងទីក្រុងតូក្យូ ដែលនេះគឺជាប្រភេទរថយន្ត off-road ដែលមានរូបរាងតូច និងជាម៉ូដែលថ្មីមួយ ដែលបានធ្វើការរួមគ្នារវាងក្រុមហ៊ុន Toyota ហើយនិង Lexus ថែមទៀតផង។ នៅពេលនេះ ក្រុមហ៊ុនរថយន្តដ៏ធំមួយនេះ ក៏បានផ្តល់នូវរូបភាពដ៏អស្ចារ្យជាច្រើនអំពីការឌីស្សាញរបស់រថយន្តនេះនៅមុនពេលការបង្ហាញខ្លួនជាផ្លូវការផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

បើមើលទៅលើរូបភាពរបស់រថយន្ត Compact Cruiser EV គឺជាពិតជាស្អាតខ្លាំងមែនទែន ហើយក៏ជាម៉ូដែលមួយដែល ទទួលបាននូវពានរង្វាន់ Car Design Award 2022 ចេញពីក្រុមហ៊ុន Auto & Design Magazine ផងដែរ។ ជាមួយនិងការបញ្ចេញរូបភាព ក្រុមហ៊ុន Toyota ក៏មានបង្ហាញនូវរូបភាពជាច្រើនរបស់រថយន្តនេះ ដែលចេញពីគំនូសព្រាងជាច្រើនរបស់រថយន្តនេះ។ 

ប្រភពខាងលើនេះ បានបន្តថា រថយន្ត Compact Cruiser EV នេះ គឺត្រូវបានគេឌីស្សាញចេញពី Toyota Europe Design Development Center នៅក្នុងទីក្រុង Nice ប្រទេសបារាំង។ សម្រាប់ម៉ូដែល Compact Cruiser EV គឺជាប្រភេទរថយន្ត all-wheel-drive ដែលមានការឌីស្សាញរូបរាងថ្មីយ៉ាងទាក់ទាញ។ យ៉ាងណាមិញ សម្រាប់ព័ត៌មានលម្អិតនៃលក្ខណៈបច្ចេកទេសរបស់រថយន្តនេះ គឺនៅមិនទាន់បានដឹងនៅឡើយទេ។ ក្រុមហ៊ុន Toyota នៅមិនទាន់បង្ហាញនូវព័ត៌មានលម្អិតអំពីកាលបរិច្ឆេទនៃការបង្ហាញវត្តមានរបស់រថយន្ត Compact Cruiser EV នេះនៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន