no-alternative title
no-alternative title

Foxconn ទិញយកក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Lordstown Motors’ Ohio EV ក្នុងតម្លៃ 230 លានដុល្លារអាមេរិក

Foxconn គឺជាក្រុមហ៊ុនសំខាន់បំផុតដែលទទួលរ៉ាប់រងលើការផលិតទូរស័ព្ទ iPhone និងឧបករណ៍ iOS ជាច្រើនទៀតឲ្យក្រុមហ៊ុន Apple។ ហើយថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់មួយនេះបានប្រកាសទិញយកក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់អាមរិកឈ្មោះថា Lordstown Motor Ohio EV ក្នុងតម្លៃខ្ទង់ប្រហែល 230 លានដុល្លារអាមេរិក។ ក្នុងរបាយការណ៍ទិញលក់នេះក្រុមហ៊ុន Foxconn នឹងស្ថិតនៅពីក្រោយគម្រោងការផលិតរថយន្តអគ្គិសនីប្រភេទ Pickup Truck របស់ក្រុមហ៊ុន Lordstown Motor។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លើសពីនេះទៅទៀតក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនេះក៏នឹងនៅតែផ្តល់ទីតាំងក្រុមហ៊ុនឲ្យ Foxconn ហើយនឹងផ្តល់សិទ្ធិក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យារថយន្តទៅឲ្យក្រុមហ៊ុន Foxconn ស្របច្បាប់នៅពេលអនាគតផងដែរ។ បន្ថែមពីនេះ Foxconn ក៏បានទិញយកភាគហ៊ុនរបស់ Lordstown Motor ក្នុងតម្លៃ 50 លានដុល្លារអាមេរិកផងដែរ។ សូមបញ្ជាក់ថាក្រុមហ៊ុន Lordstown Motors’ Ohio EV បានជូបប្រទះវិបត្តិហិរញ្ញវត្ថុសម្រាប់ការវិនិយោគក្នុងក្រុមហ៊ុន ហើយបានប្រកាសរកដៃគូសហការដើម្បីស្តារវិបតិ្តក្រុមហ៊ុនឡើងវិញកាលពីឆ្នាំ 2020។

ជាមួយគ្នានេះ Foxconn បានរំពឹងថា កិច្ចចចារទិញលក់រវាងក្រុមហ៊ុនទាំងពីរនឹងត្រូវបញ្ចប់រួចរាល់នៅត្រឹមថ្ងៃទី 31 ខែតុលាខាងមុខនេះ និងបញ្ចប់កិច្ចកុងត្រាជាស្ថាពរនៅត្រឹមថ្ងៃទី 30 ខែមេសា ឆ្នាំ 2022។ Foxconn បាននិយាយថា កិច្ចចចារទិញយកក្រុមហ៊ុន Lordstown Motors គឺជាផ្នែកមួយដ៏សំខាន់ដែលនឹងជួយឲ្យក្រុមហ៊ុន Fisker Inc អាចធ្វើការផលិតរថយន្តដោយសហការជាមួយក្រុមហ៊ុន Taiwan នៅរោងចក្រ Ohio ក្នុងទឹកដីអាមេរិក។

ក្រុមហ៊ុន Lordstown Motor Ohio EV បានទិញយកផ្ទៃដីប្រមាណ 6.2 លានម៉ែត្រការ៉េពីក្រុមហ៊ុន General Motor កាលពីឆ្នាំ 2019។ ហើយថ្មីៗនេះក្រុមហ៊ុននេះមានគម្រោងជួលទីតាំងរោងចក្ររបស់ខ្លួនមួយផ្នែកដើម្បីយកប្រាក់មកទប់ទល់វិបត្តិហិរញ្ញវត្ថុក្នុងក្រុមហ៊ុន។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនេះបាននឹងកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន។ ហើយថ្មីៗនេះនាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ ត្រូវបានគេបណ្តេញចេញបន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួនពីបទនិយាយបំផ្លើសពីការបញ្ជាទិញជាមុនសម្រាប់រថយន្តអគ្គិសនីរបស់ខ្លួន។

ហើយឥឡូវនេះក្រុមហ៊ុនក៏បានកាត់បន្ថយគោលដៅផលិតកម្មដំបូងរបស់ខ្លួនថែមទៀតផង។ ជាងនេះទៅទៀតក្រសួងយុត្តិធម៌ និងគណៈកម្មការមូលបត្របាន បើកការស៊ើបអង្កេតលើក្រុមហ៊ុន Lordstown Motors និងបានបញ្ជាក់ថាក្រុមហ៊ុននេះកំពុងឆ្លងកាត់វិបត្តិហិរញ្ញវត្ថុជាមួយទំហំប្រាក់គ្រប់គ្រាន់ដើម្បីបន្តដំណើការក្រុមហ៊ុនបានរហូតដល់ពាក់កណ្តាលឆ្នាំ 2022 ខាងមុខនេះប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 ស្មាតហ្វូនស្តើងបំផុត Infinx HOT 60Pro Series នឹងមកដល់ឆាប់ៗនេះ!

ស្មាតហ្វូនស្តើងបំផុត Infinx HOT 60Pro Series នឹងមកដល់ឆាប់ៗនេះ!

ដោយ ប៉េងលីន
ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ផ្តល់ជូនប្រូម៉ូសិនពិសេស ក្នុងព្រឹត្តិការណ៌ Auto Show 2025 នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី!

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ផ្តល់ជូនប្រូម៉ូសិនពិសេស ក្នុងព្រឹត្តិការណ៌ Auto Show 2025 នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី!

ដោយ ប៉េងលីន
ហេតុអ្វី GAC GN8 គឺជាជម្រើសរថយន្ត MPV ដ៏ល្អបំផុតនៅកម្ពុជា?

ហេតុអ្វី GAC GN8 គឺជាជម្រើសរថយន្ត MPV ដ៏ល្អបំផុតនៅកម្ពុជា?

ដោយ ប៉េងលីន
កំពូលរថយន្តភីកអាប់ RAM 1500 RHO 2026 ដែលជាសមាជិកថ្មីរបស់ RAM នឹងមកដល់ទីផ្សារកម្ពុជានាពេលឆាប់ៗនេះហើយ

កំពូលរថយន្តភីកអាប់ RAM 1500 RHO 2026 ដែលជាសមាជិកថ្មីរបស់ RAM នឹងមកដល់ទីផ្សារកម្ពុជានាពេលឆាប់ៗនេះហើយ

ដោយ ប៉េងលីន
ក្រុមហ៊ុន PANASONIC CAMBODIA ដាក់សម្ពោធនូវទូទឹកកកជំនាន់ថ្មី PRIME+ Essential និងម៉ាស៊ីនបោកគក់ CARE+ Edition E-Series នៅលើទីផ្សារកម្ពុជា

ក្រុមហ៊ុន PANASONIC CAMBODIA ដាក់សម្ពោធនូវទូទឹកកកជំនាន់ថ្មី PRIME+ Essential និងម៉ាស៊ីនបោកគក់ CARE+ Edition E-Series នៅលើទីផ្សារកម្ពុជា

ដោយ ប៉េងលីន
Exeed Exlantix ET5 ឡាន EREV អាចជិះអគ្គិសនីសុទ្ធបានចម្ងាយ 210km ចេញលក់តម្លៃជាង 1 ម៉ឺនដុល្លារ

Exeed Exlantix ET5 ឡាន EREV អាចជិះអគ្គិសនីសុទ្ធបានចម្ងាយ 210km ចេញលក់តម្លៃជាង 1 ម៉ឺនដុល្លារ

ដោយ ប៉េងលីន