no-alternative title
no-alternative title

ក្រុមហ៊ុន Xiaomi Motors ត្រូវបានគេបញ្ជាក់ហើយថា គឺនឹងមានទីតាំងស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចទីក្រុងប៉េកាំង

ជឿជាក់ថា គ្រប់គ្នាគឺពិតជាបានដឹងហើយថា Xiaomi Car (Xiaomi Motors) គឺជាគម្រោងដ៏ធំមួយដែលក្រុមហ៊ុនបច្ចេកវិទ្យាដ៏លេចធ្លោរបស់ចិនមួយនេះ នឹងចាប់ផ្តើមក្នុងការផលិតនៅក្នុងពេលឆាប់ៗនេះហើយ។ បើតាមការបញ្ជាក់នៅក្នុងប្រភពផ្លូវការណ៍ជាច្រើន គឺបានអោយដឹងថា កាលពីថ្ងៃទី 27 ខែវិច្ឆិកានេះកន្លងទៅនេះ គណៈកម្មាធិកានៅក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចនៃទីក្រុងប៉េកាំង និងក្រុមហ៊ុន Xiaomi Technology បានចុះហត្ថលេខានៅលើ "កិច្ចព្រមព្រៀងសហប្រតិបត្តិការ" រវាងភាគីទាំងពីរនេះហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ឯកសារនេះ ត្រូវបានគេទម្លាយថា ក្រុមហ៊ុន Xiaomi Motors នឹងមានទីតាំងនៅក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចទីក្រុងប៉េកាំង។ គម្រោង Xiaomi Automobile ឬ Xiaomi Motors នឹងសាងសង់ឡើងជាមូលដ្ឋានទីស្នាក់ការកណ្តាល Xiaomi Automobile ទីស្នាក់ការលក់ និងទីស្នាក់ការស្រាវជ្រាវ និងការអភិវឌ្ឍ។ ក្រុមហ៊ុននេះនឹងបញ្ចប់នូវរោងចក្រផលិតរថយន្តរបស់ខ្លួនដែលអាចនឹងធ្វើការផលិតរថយន្តបានដល់ទៅ 300,000 គ្រឿង។

បន្ទាប់ពីរយៈពេលជិត 30 ឆ្នាំនៃការអភិវឌ្ឍ និងការសាងសង់ តំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច និងបច្ចេកវិទ្យាប៉េកាំង (BETD) បានបង្កើតនូវឧស្សាហកម្មកម្រិតខ្ពស់នេះ។ ឧស្សាហកម្មនេះ គឺផ្តោតទៅលើ 4 ផ្នែកសំខាន់ៗនោះគឺបច្ចេកវិទ្យាព័ត៌មានកម្រិតខ្ពស់ (១) រថយន្តប្រណិត និងរថយន្តឆ្លាតវៃ (២) បច្ចេកវិទ្យាជីវសាស្រ្ត និងសុខភាព (៣) និងរ៉ូបូត និងការផលិតឆ្លាតវៃ (៤)។ នៅក្នុង 3 ត្រីមាសដំបូងនៅក្នុងឆ្នាំនេះ តំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច និងបច្ចេកវិទ្យាទីក្រុងប៉េកាំង សម្រេចបាននូវ GDP ក្នុងតំបន់នូវទឹកប្រាក់ 193.48 billion yuan ($30.26 billion) ដែលមានកំណើនកើនឡើងពីឆ្នាំមុននេះ គឺ 38.8%៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Mazda CX-6e SUV ស៊េរីឆ្នាំ 2026 គូប្រជែងថ្មី ជាមួយនឹង Tesla Model Y និង BYD Sealion 7 នៅអូស្ត្រាលី

ឡានអគ្គិសនី Mazda CX-6e SUV ស៊េរីឆ្នាំ 2026 គូប្រជែងថ្មី ជាមួយនឹង Tesla Model Y និង BYD Sealion 7 នៅអូស្ត្រាលី

ដោយ ប៉េងលីន
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Off-Road SUV ស៊េរីថ្មី iCaur V27 ម៉ូដែលដំបូង បានរំកឹលខ្លួនចេញពីខ្សែសង្វាក់ផលិតកម្មហើយ

Off-Road SUV ស៊េរីថ្មី iCaur V27 ម៉ូដែលដំបូង បានរំកឹលខ្លួនចេញពីខ្សែសង្វាក់ផលិតកម្មហើយ

ដោយ ប៉េងលីន
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន