Tesla Cybertruck ត្រូវគេបញ្ជាក់ថា នឹងបំពាក់នូវប្រព័ន្ធ 4-Wheel Steering ដែលមានថាមពលដ៏ខ្លាំងក្លាបំផុត

នៅពេលនេះ ក្រុមហ៊ុន Tesla កំពុងតែពន្លឿនទៅលើកិច្ចខិតខំរបស់ខ្លួននៅក្នុងការប្រកាសចេញនូវរថយន្ត Cybertruck របស់ខ្លួន។ យោងតាមការបង្ហាញនៅក្នុងវីដេអូមួយដែលទម្លាយនៅថ្ងៃនេះ គឺបានបញ្ជាក់ថា រថយន្ត Tesla Cybertruck នឹងបំពាក់នូវប្រព័ន្ធ rear-axle steering system ដែលក្រុមហ៊ុននេះបានគ្រោងនឹងបំពាក់នូវប្រព័ន្ធនេះនៅក្នុងខែឆ្នាំ 2021 មកម្លេះ ប៉ុន្តែអ្វីៗត្រូវបានអាក់ខានដោយសារតែពិភពលោកជួបនូវបញ្ហាជាច្រើន តម្រូវអោយក្រុមហ៊ុននេះ មានការពន្យារពេលដល់ទៅ 3 ឆ្នាំ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងកិច្ចប្រជុំហិរញ្ញវត្ថុនៅក្នុងត្រីមាសទី 4 ឆ្នាំ 2022 កន្លងទៅនេះ លោក Elon Musk ធ្វើការឆ្លើយតបទៅនឹងសំណួរអំពីរថយន្ត Cybertruck នេះ ដោយគាត់បាននិយាយថា “អ្នកត្រូវបោះជំហានបន្តជាច្រើនទៀត ដើម្បីធ្វើការផលិតនូវរថយន្តនេះនៅក្នុងរដូវក្តៅនេះ។ ប៉ុន្តែការផលិតទ្រង់ទ្រាយធំ នឹងមិនចាប់ផ្តើមនោះទេ រហូតដល់ឆ្នាំក្រោយ។ ការផលិតរថយន្តនេះ មិនទាន់មានលក្ខណៈពិសេសលម្អិតអស់នៅឡើយទេ។” រថយន្ត Tesla Cybertruck នេះ នឹងមាន 3 ជម្រើស។ ក្រុមហ៊ុន Tesla bបានប្រកាសថា ខ្លួនបានសម្រេចចិត្តនៅក្នុងការពន្យារពេលទៅលើការផលិតទៅលើរថយន្ត entry-level single-motor, two-wheel-drive (RWD) ស្របពេលដែលប្រព័ន្ធ  rear-axle steering system គឺត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនធំៗជាច្រើនដូចជា Mercedes និង Audi  រួចមក។

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់អាមេរិកដ៏ធំមួយនេះ បានបញ្ជាក់បន្ថែមថា ខ្លួនបានបង្កើតនូវគំរូនៃរថយន្តថ្មី Cybertruck Beta។ រថយន្តមួយក៏មានវត្តមាននៅក្នុងទីក្រុង Palo Alto កាលពីដើមសប្តាហ៍នេះ ដោយនៅលើរថយន្តនេះ ក៏មានការផ្លាស់ប្តូរទៅលើ Electronics hardware ផងដែរ។ ជាមួយគ្នានៅក្នុងរថយន្តម៉ូដែល Cybertruck ក៏មានកម្មវិធី  Full Self Driving software ត្រូវបានអភិវឌ្ឍនៅលើ Hardware 3 ថែមទៀត។  ប្រភពខាងលើនេះ បានបន្តថា សម្រាប់ 4th version នឹងបង្ហាញខ្លួនជាមួយនឹងរថយន្ត Cybertruck។ មានពាក្យចចាមអារ៉ាមថា ការផលិតទ្រង់ទ្រាយធំទៅលើរថយន្តម៉ូដែល Cybertruck នឹងចាប់ផ្តើមនៅក្នុងឆ្នាំ 2023 នេះ។ សូមជំរាបថា ក្រុមហ៊ុន Tesla ធ្លាប់បានប្រកាសថា រថយន្ត  Cybertruck គឺនឹងមានការផលិតចំនួន 250,000 គ្រឿងជារៀងរាល់ឆ្នាំ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
realme C55 ទំហំផ្ទុកធំ 16GB+256GB តម្លៃក្រោម 200 ដុល្លារ នឹងប្រកាសជាផ្លូវការណ៌នៅប្រទេសកម្ពុជា នៅថ្ងៃទី 21 មីនានេះ!

realme C55 ទំហំផ្ទុកធំ 16GB+256GB តម្លៃក្រោម 200 ដុល្លារ នឹងប្រកាសជាផ្លូវការណ៌នៅប្រទេសកម្ពុជា នៅថ្ងៃទី 21 មីនានេះ!

ដោយ ប៉េងលីន
 OPPO Find N2 Flip ដែលជាស្មាតហ្វូនអេក្រង់បត់មានអេក្រង់ខាងក្រៅធំបំផុតនោះ នឹងមកដល់កម្ពុជាឆាប់ៗនេះហើយ

OPPO Find N2 Flip ដែលជាស្មាតហ្វូនអេក្រង់បត់មានអេក្រង់ខាងក្រៅធំបំផុតនោះ នឹងមកដល់កម្ពុជាឆាប់ៗនេះហើយ

ដោយ ប៉េងលីន
តើស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip មានភាពទាក់ទាញយ៉ាងណា? ទើបអ្នកប្រើប្រាស់ជាច្រើន ចាប់អារម្មណ៌ខ្លាំងម្ល៉េះ!

តើស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip មានភាពទាក់ទាញយ៉ាងណា? ទើបអ្នកប្រើប្រាស់ជាច្រើន ចាប់អារម្មណ៌ខ្លាំងម្ល៉េះ!

ដោយ ប៉េងលីន
Huawei P60 Series និង Mate X3 អាចធ្វើការ Pre-Order បានចាប់ពីថ្ងៃនេះហើយ!

Huawei P60 Series និង Mate X3 អាចធ្វើការ Pre-Order បានចាប់ពីថ្ងៃនេះហើយ!

ដោយ ប៉េងលីន
ជក់ចិត្ត! ជក់អារម្មណ៍! លេងហ្គេមកម្សាន្តកាន់តែជក់ដៃជាមួយខ្សែស្រឡាយស្មាតហ្វូនដ៏ល្អឯក Samsung Galaxy S23 Series…!!

ជក់ចិត្ត! ជក់អារម្មណ៍! លេងហ្គេមកម្សាន្តកាន់តែជក់ដៃជាមួយខ្សែស្រឡាយស្មាតហ្វូនដ៏ល្អឯក Samsung Galaxy S23 Series…!!

ដោយ ប៉េងលីន
 OPPO Find N2 Flip បង្កប់ចំណុចពិសេសថ្មីមួយដែលទាក់ទាញជាងស្មាតហ្វូនបត់ដទៃ គឺអេក្រង់បត់ស្ទើរតែគ្មានស្នាមផ្នត់

OPPO Find N2 Flip បង្កប់ចំណុចពិសេសថ្មីមួយដែលទាក់ទាញជាងស្មាតហ្វូនបត់ដទៃ គឺអេក្រង់បត់ស្ទើរតែគ្មានស្នាមផ្នត់

ដោយ ប៉េងលីន