no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្តអគ្គិសនី BYD នាំមុខគេនៅលើទីផ្សារប្រទេសចិន អ៊ីស្រាអែល និងញូវហ្សឺលែន

នៅថ្ងៃនេះ BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំរបស់ប្រទេសចិន បានប្រកាសនូវរបាយការណ៌នាំចេញរថយន្តអគ្គិសនីរបស់ខ្លួនសម្រាប់ខែមករាកន្លងទៅនេះ ដែលតួរលេខ គឺមានចំនួន 151,341 គ្រឿង ដោយក្នុងនោះមានម៉ូដែលប្រើប្រាស់អគ្គិសនីទាំងស្រុងមានចំនួន 71,338 គ្រឿង។ ក្រុមហ៊ុន BYD បានឈរលេខរៀងទីមួយនៅក្នយុងប្រទេសចិនមានរយៈពេល 10 ខែជាប់គ្នា។ ជាមួយនិងព័ត៌មាននេះ ក្រុមហ៊ុន BYD ក៏មានការបង្ហាញពីការនាំចេញសម្រាប់ទីផ្សារសកលផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 ក្រុមហ៊ុននេះបានបញ្ជាក់ថា ខ្លួនបាននាំចេញរថយន្តបានចំនួន 10,409 គ្រឿងនៅក្នុងខែមករាកន្លងមកនេះ ដោយតួរលេខាងលើនេះមានការកើនឡើងចំនួន 31 ដងប្រៀបធៀបរយៈពេលដូចជាគ្នាកាលពីឆ្នាំទៅ។ ក្រុមហ៊ុនត្រូវបានគេមើលឃើញថា បាននាំមុខគេនៅលើទីផ្សារប្រទេសអ៊ីស្រាអែល និងប្រទេសញូវហ្សឺលែន ជាមួយនិងចំនួនការនាំចេញបាន 50,898 គ្រឿង ដែលប្រភេទប្រើប្រាស់ថាមពលអគ្គិសនីទាំងស្រុង។ ចំនួននេះ គឺមានកើនឡើង 270% ប្រៀបធៀបឆ្នាំ 2021 បានត្រឹមតែ 13,733 ប៉ុណ្ណោះ។

 

ការលក់រថយន្តប្រភេទប្រើប្រាស់ថាមពលអគ្គិសនីទាំងស្រុងរបស់ BYD នៅអ៊ីស្រាអែល គឺមានការកើនឡើង ដោយនៅក្នុខែមករាកន្លងទៅនេះ គឺបានចំនួន 2,999 គ្រឿង ហើយម៉ូដែល BYD ATTO 3 គឺលក់ដាច់ជាងគេ។ សម្រាប់ទីផ្សារញូវហ្សឺឡែនវិញ BYD ATTO 3 លក់បាន 235 គ្រឿងនៅក្នុងខែមករានេះ។ តួរលខនេះ បានធ្វើអោយ BYD ក្លាយជាក្រុមហ៊ុនដែលលក់រថយន្តប្រភេទប្រើប្រាស់ថាមពលអគ្គិសនីទាំងស្រុងនេះដាច់ជាងគេ។ សូមជំរានថា BYD បាននាំចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនទៅកាន់ទីផ្សារសកលមានការកើនឡើងជារៀងរាល់ឆ្នាំ។ ក្រុមហ៊ុននេះ បានក្លាយជាក្រុមហ៊ុនធំលំដាប់ទី 6 របស់ពិភពលោកនៅឆ្នាំ 2022 ដែលបាននាំចេញរថយន្តទៅកាន់ទីផ្សារសកលម្តងៗបានចាប់ពី 7,000 ទៅ 10,000 គ្រឿង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍