no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្តអគ្គិសនីទំនើបម៉ាក Porsche Taycan EV បានផ្ទុះឆេះនៅក្នុងប្រទេសចិនបណ្តាលអោយអ្នកបើកបរបានស្លាប់

កាលពីថ្ងៃទី 14 ខែ កញ្ញា សប្តាហ៍មិន វីដេអូនៃការឆេះរថយន្តអគ្គិសនីទំនើបម៉ាក Porsche ត្រូវបានចែកចាយពីប្រព័ន្ធអ៊ីនធ័រណិតរបស់ប្រទេសចិន។ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិន បានរាយការណ៍ថា រថយន្តអគ្គិសនីដែលឆាបឆេះសល់តែគ្រោងឆ្អឹងនោះ គឺម៉ាក Porsche Taycan EV ដែលបានឆាបឆេះនៅក្នុងទីក្រុង Suzhou ភាគខាងត្បូងនៃខេត្ត Jiangsu ស្ថិតនៅតំបន់ភាគខាងកើតប្រទេសចិន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបាននិយាយថារថយន្តអគ្គិសនី Porsche Taycan EV បានជូបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរ និងបានបង្កឲ្យបានភ្លើងឆាបឆេះភ្លាមៗ។ ក្នុងរបាយការណ៍បានបញ្ជាក់ថា រថយន្តបានបើកបុករបាំងការពារនៅជិតផ្សារទំនើបមួយកន្លែង ហើយក៏បានឆាបឆេះតែម្តង។ រំពេចនោះ អ្នកធ្វើដំណើរតាមដងផ្លូវ បានព្យាយាមជួយសង្គ្រោះអ្នកបើកបរ ប៉ុន្តែ ទ្វាររថយន្តបានជាប់គាំង និងមិនអាចបើកពីខាងក្រៅបាន ដែលជាហេតុនាំឱ្យអ្នកបើកបរវ័យក្មេងអាយុជាងសាមសិបឆ្នាំស្លាប់នៅក្នុងអណ្តាតភ្លើង។

 

ក្រោយមក វីដេអូមួយនេះបានរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន ដែលបង្ហាញពីមនុស្សជុំវិញរថយន្តអគ្គិសនីដែលបានឆេះនោះ ព្យាយាមជួយអ្នកបើកបរ ប៉ុន្តែ ឥតប្រយោជន៍ ខណៈដែលរថយន្តបានផ្ទុះឆេះ។ គេនៅមិនទាន់ដឹងពីមូលហេតុ និងមូលហេតុពិតប្រាកដនៃគ្រោះអគ្គិភ័យឆាបឆេះរថយន្តអគ្គិសនីទំនើបម៉ាក Porsche នេះនៅឡើយទេ ។ 

 

នេះជាឧបទ្ទវហេតុទី 3 ក្នុងរយៈពេល 4 ខែចុងក្រោយដែលរថយន្ត Porsche ត្រូវបានអគ្គីភ័យឆាបឆេះ ដោយ 2 ក្នុងចំណោមរថយន្តទាំងនោះ គឺជារថយន្តដែលទើបចេញថ្មីៗនេះ។ កាលពីថ្ងៃទី 12 ខែសីហា រថយន្ត Porsche Panamera EV ស្រាប់តែបានឆាបឆេះ ប៉ុន្តែ អ្នកបើកបរ និងអ្នករួមដំណើរបានឃើញផ្សែងហុយចេញពីកៅអីអ្នកបើកបរ រំពេចនោះអ្នកបើកក៏បានឈប់រថយន្តយ៉ាងប្រញាប់ ហើយប្រញាប់ប្រញាល់ចេញមកក្រៅរថយន្តក្នុងរយៈពេលប៉ុន្មានវិនាទី នៅមុនពេលរថយន្តទាំងមូលត្រូវបានផ្ទុះឆេះ។ មួយករណីទៀត គឹនៅថ្ងៃទី 13 ខែមិថុនា នៅទីក្រុង Suzhou គេបានឃើញរថយន្ត Porsche ឆេះដោយឯកឯង ដោយក្នុងករណីថ្មីនេះ អ្នកបើកបរ និងអ្នករួមដំណើរ ក៏មានសំណាង ហើយអាចរត់គេចខ្លួនបាន មុនពេលរថយន្តត្រូវឆេះទាំងស្រុង។

ទិន្នន័យថ្មីៗដែលចេញផ្សាយដោយនាយកដ្ឋានគ្រប់គ្រងគ្រោះអាសន្នជាតិ (National Emergency Management Department) បានបញ្ជាក់ថា នៅត្រីមាសទីមួយនៃឆ្នាំ 2022 មានការឆេះរថយន្តអគ្គិសនីចំនួន 640 ករណី។ ដែលតួលេខនេះមានការកើនឡើង 32ភាគរយ ធៀបកាលពីមួយឆ្នាំទៅមួយឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់រថយន្តដែលដំណើរការដោយចំហេះខាងក្នុង (ប្រើឥន្ធនៈ) មានអត្រាកំណើន គឺត្រឹមតែ 8.8% ប៉ុណ្ណោះ។ អគ្គីភ័យឆាបឆេះរថយន្តចំនួន 3 ករណី  និងស្លាប់ម្នាក់នៅក្នុងរថយន្ត Porsche ក្នុងប្រទេសចិនបាននាំឱ្យមានសំណួរចោទសួរអំពីសុវត្ថិភាព និងប្រព័ន្ធសុវត្ថិភាពនៃរថយន្តអគ្គិសនី (EVs) ដែលប្រើប្រាស់នៅក្នុងប្រទេសចិនថែមទៀតផង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍