no-alternative title
no-alternative title
no-alternative title
no-alternative title

ម៉ូតូអគ្គីសនី Piaggio 1 ស៊េរីថ្មី 2023 បង្ហាញខ្លួនជាផ្លូវការជាមួយសមត្ថភាពខ្ពស់រត់បានល្បឿន 97km

ថ្មីៗនេះ ក្រុមហ៊ុន Piaggio ដែលជាក្រុមហ៊ុនផលិតម៉ូតូដ៏ល្បីរបស់ពិភពលោក បានប្រកាសចេញនូវម៉ូតូអគ្គីសនី Piaggio 1 ស៊េរីថ្មី 2023 របស់ខ្លួនជាផ្លូវការហើយ។ សមិទ្ធិផលថ្មីនេះ ត្រូវបានក្រុមហ៊ុន Piaggio បង្ហាញចេញនៅក្នុងព្រឹត្តិការណ៍ 2022 EICMA នៅក្នុងទីក្រុង Milan ប្រទេសអ៊ីតាលី។ ក្រុមហ៊ុននេះ បានបញ្ជាក់ថា សម្រាប់ម៉ូតូអគ្គីសនី Piaggio 1 ស៊េរីថ្មី 2023 នេះ គឺមានចំនួន 3 នោះគឺ Piaggio 1, Piaggio 1+ និង Piaggio 1 Active ដែលម៉ូតូអគ្គីសនីទាំងនេះ គឺមានសមត្ថភាពអាចរត់បានល្បឿនចាប់ពី 37mph ដល់ 37mph នៅក្នុង Eco Mode។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំពោះម៉ូដែលម៉ូតូអគ្គីសនី Piaggio 1 និង Piaggio 1+ នេះគឺមានល្បឿន 28mph (~45km/h) និង 34 miles (~55km) និង 60 miles (~97km) ។ សម្រាប់ Piaggio 1 Active នេះមានល្បឿន 37mph (~ 60km/h)។ ម៉ូតូអគ្គីសនី Piaggio 1 ស៊េរីថ្មី 2023 ទាំង 3 នេះ គឹមានថាមពលថ្មដែលអាចដោះចេញបានដែលងាយស្រួលក្នុងការសាកថ្មផងដែរ។

ម៉ូតូអគ្គីសនី Piaggio 1 ស៊េរីថ្មី 2023 នេះគឺមានការឌីស្សាញជាមួយនឹងទម្ងន់ស្រាលក្នុងការប្រើប្រាស់។ បន្ថែមពីនេះទៀតនោះ នៅលើម៉ូត្រូនេះ ក៏មានភ្ជាប់មកជាមួយនឹង LED Lighting ផងដែរ។ ក្រុមហ៊ុន Piaggio មិនទាន់បង្ហាញនូវព័ត៌មានលម្អិតអំពី e-Scooters ថ្មីនោះទេ។ សម្រាប់តម្លៃរបស់វានៅមិនទាន់ដឹងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម