នៅថ្ងៃនេះ មានការទម្លាយរូបភាពថ្មីមួយ បានបង្ហាញថា រថយន្តអគ្គិសនីដំបូងរបស់ខ្លួនម៉ូដែល Xiaomi SU7s រាប់រយគ្រឿងត្រូវបានក្រុមហ៊ុន ធ្វើការដាក់តាំងនៅខាងមុខរោងចក្ររបស់ខ្លួនៅទីក្រុងប៉េកាំង។ ផ្អែកតាមរូបភាព ខាងលើនេះបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុននេះបានផ្តើមសង្វាក់ផលិតកម្មទៅលើរថយន្តអគ្គិសនីថ្មីនេះហើយ។ យោងតាមប្រភពព័ត៌មាននៅប្រទេសចិនកាលពីពេលមុននេះ បានបង្ហាញថា រថយន្តអគ្គិសនី EV ថ្មីនេះ បានផ្តើមសង្វាក់ផលិតកម្មកាលពីខែកុម្ភៈកន្លងទៅ ដោយគិតត្រឹមខែមីនាកន្លងទៅនេះ គឺផលិតបានចំនួន 2,000 គ្រឿងរួចហើយ។ ក្រុមហ៊ុននេះ គ្រោងនឹងផលិតអោយបាន 10,000 គ្រឿងនៅត្រឹមខែកក្កដា។
រថយន្តអគ្គិសនីថ្មីនេះ គឺមានការផលិតនៅទីក្រុងប៉េកាំង ក្នុងរោងចក្ររបស់ក្រុមហ៊ុន BAIC Off-road Vehicle Co., ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Beijing Automotive Industry Holding Co. Ltd (BAIC)។ សូមជំរាប ថា ក្រុមហ៊ុន BAIC នេះក៏ជាអ្នកផលិតរថយន្ត Mercedes-Benz នៅក្នុងប្រទេសចិផងដែរ ដោយការផលិតនេះ គឺមានការចាប់ដៃគ្នាជាមួយនិង Beijing-Benz ដែលបានចុះកិច្ចព្រមព្រៀងជាមួយគ្នាកាលពីឆ្នាំ 2005 ដោយក្រុម ហ៊ុន BAIC គ្រប់គ្រងភាគហ៊ុន 51%។ ក្រុមហ៊ុន BAIC គឺជាក្រុមហ៊ុនធំមួយរបស់ប្រទេសចិន ដែលគ្រប់គ្រងទៅ លើទីផ្សារភាគហ៊ុន Mercedes-Benz ដែលជាក្រុមហ៊ុនរបស់ប្រទេសអល្លឺម៉ង់នេះ ចំនួន 10% ផងដែរ។
ប្រភពខាងលើនេះបន្តថា សម្រាប់សង្វាក់ផលិតកម្មលើកដំបូងទៅលើរថយន្តអគ្គិសនី SU7 ថ្មីៗនេះ គឺបានចាប់ ផ្តើមកាលពីខែធ្នូកន្លងទៅ ដោយផលិតរថយន្តសម្រាប់ធ្វើតេស្តបាន 300 គ្រឿង។ យោងតាមរបាយការណ៌របស់ CarNewsChina បានបញ្ជាក់ថា រថយន្តនេះ បានបើកសាកល្បងនៅលើដងផ្លូវនានារបស់ប្រទេសចិនរួចហើយ។ ហើយថ្មីៗនេះ ក្រុមហ៊ុន Xiaomi ក៏បានធ្វើការតេស្តរថយន្តនេះនៅលើផ្លូវដែលព្រឹលធ្លាក់ផងដែរ។
សូមជំរាបថា កាលពីថ្ងៃទី 8 ខែកុម្ភៈកន្លងមកនេះ ក្រុមហ៊ុន Xiaomi បានបង្ហាញនូវវីដេអូស្តីពីការធ្វើតេស្តរថយន្ត នេះនៅលើផ្លូវជាច្រើនក្នុងប្រទេសចិន ហើយក្នុងនោះក៏មានទីក្រុងហីហាភាគខាងជើង នៃប្រទេសដែលមាន សីតុណ្ហភាពត្រជាក់ -33°C។ នៅក្នុងព្រឹត្តិការណ៌ថ្មីៗនេះ លោក Lei Jun ដែលជានាយកប្រតិបត្តិរបស់ Xiaomi បានប្រកាសថា Xiaomi ចង់ក្លាយជាស្តេចនៅក្នុងរដូវត្រជាក់ នឹងក្លាយជាអ្នកផ្តល់នូវផលប្រយោជន៌សម្រាប់អ្នក ប្រើប្រាស់។
មកដល់ពេលនេះ ក្រុមហ៊ុន Xiaomi នៅមិនទាន់មានការប្រកាសចេញនូវតម្លៃរបស់រថយន្តអគ្គិសនីជំនាន់ថ្មីនេះ នៅឡើយទេ ខណៈដែលមានបណ្តាញផ្សព្វផ្សាយនានា បានរាយការណ៌ថា រតយន្តនេះ អាចនឹងមានតម្លៃចាប់ពី 361,400 យ៉ន់ (50,350 USD) ប៉ុន្តែក្រុមហ៊ុន Xiaomi មិនត្រឹមត្រូវនោះទេ។ CarNewsChina រំពឹងថា រថយន្តនេះ មានតម្លៃ 300,000 យ៉ន់ (42,000 USD).