no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្តអគ្គិសនីស៊េរីថ្មី BYD YangWang U7 EV បំពាក់ថាមពលអាគុយ 135.5kWh និងអាចបើកបានចំងាយផ្លូវ 800 គីឡូម៉ែត្រ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេរបស់ប្រទេសចិន BYD ទើបតែបានប្រកាសចេញរថយន្តអគ្គិសនីស៊េរីថ្មីមួយម៉ូដែលទៀតដែលមានឈ្មោះថា BYD YangWang U7 EV ដែលជាប្រភេទរថយន្ត Sedan។ រថយន្តអគ្គិសនីស៊េរីថ្មីនេះ មានបំពាក់នូវកញ្ចប់អាគុយ 135.5kWh ដែលសាកភ្លើងមួយពេញម្តងអាចបើកបរបានចំងាយផ្លូវដល់ 800km។ ហើយបើតាមការបញ្ជាក់ពីស្ថាប័ន CLTC បានឲ្យដឹងថា រថយន្តអគ្គីសនីស៊េរីថ្មីនេះ មានលទ្ធភាពអាចបើកបរបានចន្លោះពី 720km ទៅ 800km។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

BYD បានដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណលក់រថយន្តស៊េរីថ្មី YangWang U7 EV កាលពីខែមុននេះ ហើយពេលនេះក្រុមហ៊ុនបានរៀបចំក្នុងការប្រកាសចេញលក់ជាផ្លួវការណ៍សម្រាប់រថយន្តស៊េរីថ្មីនេះនៅទីផ្សារប្រទេសចិន។ BYD គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលមានភាពល្បីល្បាញបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ន ហើយក្រុមហ៊ុននេះ ក៏បានឈរនៅលំដាប់ជួរមុខ ដោយបានយកឈ្នះ Tesla ក្នុងលការនាំចេញរថយន្តអគ្គិសនីធំជាងគេនៅលើពិភពលោកថែមទៀតផង។ ហើយម៉ាកយីហោ YangWang គឺជាម៉ាកយីហោមួយក្នុងចំនោមម៉ាកយីហោជាច្រើនទៀតរបស់ BYD។

បច្ចុប្បន្ន YangWang បានលក់រថយន្តម៉ូដែល UB EREV និង U8 ជាប្រភេទរថយន្ត off-road ហើយម៉ូដែលថ្មី YangWang U7 EV នេះ នឹងចូលខ្លួនមកជួយពង្រីផលបត្រ័ទីផ្សារបន្ថែមទៀតរបស់រថយន្តម៉ាក YangWang។ ជាមួយគ្នានេះបើតាមប្រភពព័ត៌មានបាននិយាយថា ក្រៅតែពី YangWang U7 EV ថ្មីនេះទៅ BYD-YangWang ក៏បាននឹងដំណើរការផលិតរថយន្តស៊េរីថ្មីចំនួនពីរម៉ូដែលផ្សេងទៀតផងដែរ។ ដោយក្នុងនោះត្រូវបានគេដឹងថាជាម៉ូដែល YangWang U9 ដែលជាប្រភេទរថយន្តស្ព័រ និងមួយទៀតជាប្រភេទរថយន្ត Fastback crossover ដែលមិនទាន់បានបង្ហាញឈ្មោះម៉ូដែល។

បើតាមការចុះបញ្ចីផ្តល់អាជ្ញាប័ណ្ណដោយស្ថាប័ន Chinese Ministry of Industry and Information Technology បានបង្ហាញ BYD YangWang U7 EV ថ្មីនេះបានប្រើប្រាស់នៅកញ្ចប់អាគុយប្រភេទ LFP Battery ដែលមានថាមពល 135.5kWh ដែលផលិតដោយក្រុមហ៊ុន FinDreams របស់ BYD ផ្ទាល់តែម្តង។ កញ្ចប់អាគុយអគ្គិសនី LFP នេះមានទំងន់សរុប 903kg ដែលធ្វើឲ្យទំងន់សរុបរបស់រថយន្តអគ្គិសនី Sedan ថ្មីនេះឡើងដល់ 3,095kg។ BYD YangWang U7 EV បានបំពាក់មកជាមួយម៉ូទ័រអគ្គិសនីចំនួន 4 ដែលមានសមត្ថភាពអាចផលិតកំលាំងថាមពលបាន 960kW និងអាចជាន់ល្បឿន Top Speed បានដល់ 270km/h។ រថយន្តអគ្គិសនីស៊េរីថ្មីនេះ នឹងបំពាក់នូវប្រព័ន្ធកាមេរ៉ាមើលក្រោយជំនូសឲ្យការប្រើប្រាស់កញ្ចក់។

BYD YangWang U7 EV ផលិតឡើងដោយឈរនៅលើគ្រោងឆ្អឹងប្រភេទ e4-Platform ដែល BYD ហៅថា  YiSiFang ហើយនឹងមានការបំពាក់អេក្រង់ខាងក្នុងចំនួន 3 ជាមួយកៅអីចំនួន 5។ រថយន្តអគ្គិសនី Sedan ថ្មីនេះ គឺនឹងមានប្រវែងបណ្តោយ 5,265mm, ទទឹង 1,998mm, កម្ពស់ 1,517 mm និងគម្លាតកង់មុខទៅកងក្រោយប្រវែង 3,160mm។ BYD មិនទាន់បានបង្ហើ់បពីតម្លៃ និងថ្ងៃដែលត្រូវប្រកាសចេញលក់រថយន្តអគ្គិសនីស៊េរីថ្មី YangWang U7 EV នៅឡើយទេ ក្នុងពេលនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
All-New Honda PCX ស៊េរីថ្មី ទើបចេញក្តៅៗ ទទួលកក់មុនក្នុងតម្លៃពិសេស ជាមួយនឹងកាដូពិសេសមានតម្លៃស្មើរ 150$

All-New Honda PCX ស៊េរីថ្មី ទើបចេញក្តៅៗ ទទួលកក់មុនក្នុងតម្លៃពិសេស ជាមួយនឹងកាដូពិសេសមានតម្លៃស្មើរ 150$

ដោយ ប៉េងលីន
Xiaomi សម្ពោធ Redmi Note 14 Series បច្ចេកវិទ្យាថតរូបកម្រិតខ្ពស់ជាមួយភាពធន់មាំលំដាប់កំពូល

Xiaomi សម្ពោធ Redmi Note 14 Series បច្ចេកវិទ្យាថតរូបកម្រិតខ្ពស់ជាមួយភាពធន់មាំលំដាប់កំពូល

ដោយ ប៉េងលីន
លេចធ្លាយរូបភាពស្មាតហ្វូនបត់បាន OPPO Find N5 បង្ហាញពីឌីស្សាញកាមេរ៉ាយ៉ាងស្រស់ស្អាត

លេចធ្លាយរូបភាពស្មាតហ្វូនបត់បាន OPPO Find N5 បង្ហាញពីឌីស្សាញកាមេរ៉ាយ៉ាងស្រស់ស្អាត

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី BYD Han L និង Tang L បង្ហាញវត្តមានជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ

រថយន្តស៊េរីថ្មី BYD Han L និង Tang L បង្ហាញវត្តមានជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
តម្លៃ Samsung Galaxy S25 Series នៅឥណ្ឌា ត្រូវគេទម្លាយថា ខ្ពស់ជាងម៉ូដែលមុន Galaxy S24 Series

តម្លៃ Samsung Galaxy S25 Series នៅឥណ្ឌា ត្រូវគេទម្លាយថា ខ្ពស់ជាងម៉ូដែលមុន Galaxy S24 Series

ដោយ ប៉េងលីន
មកលើកនេះពិតជាមិនធម្មតា! Samsung Galaxy S25 បច្ចេកវិទ្យា AI ពហុមុខងារ មានវត្តមានលើទីផ្សាកម្ពុជាហើយ!

មកលើកនេះពិតជាមិនធម្មតា! Samsung Galaxy S25 បច្ចេកវិទ្យា AI ពហុមុខងារ មានវត្តមានលើទីផ្សាកម្ពុជាហើយ!

ដោយ ប៉េងលីន