no-alternative title
no-alternative title
no-alternative title
no-alternative title

ទីបំផុតរថយន្តអគ្គិសនី Xiaomi SU7 EV បានប្រកាសចេញជាផ្លូវការហើយ មាន 3 ម៉ូដែល នឹងមានតម្លៃចាប់ពី 3 ម៉ឺនដុល្លារ

នៅទីបំផុត ក្រុមហ៊ុន Xiaomi បានប្រកាសចេញជាផ្លូវការរថយន្តអគ្គិសនីជំនាន់ថ្មីប្រភេទ Sedan ម៉ូដែល SU7 របស់ខ្លួនហើយ។ក្នុងការបង្ហាញវត្តមាននៅពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះ បានបញ្ចេញនូវរថយន្ត អគ្គិសនីនេះ 3 ជម្រើស ដោយមួយម៉ូដែល គឺមិនបានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៌ "Tech launch" កាលពី ខែធ្នូឆ្នាំ 2023 កន្លងទៅនេះនោះទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Xiaomi បានបង្ហាញថា សម្រាប់រថយន្តម៉ូដែលស្តង់ដារនៃ Xiaomi SU7 EV នេះ គឺមានការបំពាក់ម៉ូទ័រ អគ្គិសនីនៅផ្នែកខាងក្រោយ មានកម្លាំង 299 សេះ និងមានកាបំពាក់នូវអាគុយកម្លាំង 73.6 kWh 486V នឹងមាន សមត្ថភាពអាចបើកបើកនៅលើដងផ្លូវបានចម្ងាយ 700km តាមរយៈនៃដំណើរការថាមពល CLTC។ សម្រាប់ការ សាកបញ្ចូលថាមពល 15 នាទី រថយន្តអគ្គិសនីអាចធ្វើដំណើរបានចម្ងាយ 310km។ ក្រុមហ៊ុននេះបានបញ្ជាក់ថា រថយន្តម៉ូដែលស្តង់ដារនៃ Xiaomi SU7 EV ថ្មីនេះ គឺនឹងដាក់លក់នៅលើទីផ្សារប្រទេសចិនជាមួយនិងតម្លៃ RMB 215,900 (€28,000) ដោយមិនបានរាប់បញ្ចូលនូវការបង់ពន្ធ។ 

ក្រឡេកមកមើលម៉ូដែល Xiaomi SU7 Pro EV នេះ វិញ គឺមានការបំពាក់នូវនូវអាគុយអគ្គិសនីកម្លាំង 94.3kWh មានសមត្ថភាពអាចរត់បានចម្ងាយ 830km ហើយក៏នឹងមានការប្រើប្រាស់នូវម៉ូទ័រអគ្គិសនីនៅលើផ្នែកខាងក្រោយ ដូចម៉ូដែលស្តង់ដារអញ្ចឹងដែរ។ ម៉ូដែល Pro ត្រូវបានក្រុមហ៊ុន Xiaomi ដាក់លក់ជាមួយតម្លៃ RMB 245,900 (€31,700) ដែលតម្លៃនេះ នឹងមានការប្រកួតប្រជែងខ្លាំងជាមួយនិងតម្លៃរបស់រថយន្តអគ្គិសនី Tesla Model 3 ដែលកំពុងតែដាក់លក់នៅលើទីផ្សារប្រទេសចិន។

សម្រាប់រថយន្តអគ្គិសនី Xiaomi SU7 Max នេះវិញ គឺជាម៉ូដែលថ្មីមួយ ដែលមានសមត្ថភាពខ្ពស់ជាងគេ ដោយមានការប្រើប្រាស់នូវស្ថាបត្យកម្មថ្មីជាមួយនិងកម្លាំងសាក 871V និងមានការំពាក់នូវអាគុយអគ្គិសនី កម្លាំង 101 kWh ដែលមានសមត្ថភាពអាចរត់នៅលើដងផ្លូវបានសម្ងាយ 810km នៅពេលសាកបញ្ចូកថ្មពេញម្តង។ រថយន្តអគ្គិសនីថ្មីនេះ គឺមានការប្រើប្រាស់នូវម៉ូទ័រ AWD ភ្លោះ អាចបង្កើតអនុភាពអគ្គិសនីបានកម្លាំង 495kW ស្មើរនិងកម្លាំង 673 សេះ ហើយសម្រាប់ការសារបញ្ចូលថាមពល 15 នាទី គឺអាចធ្វើដំណើរបាន 510km។ Xiaomi បានប្រកាសដាក់លក់រថយន្តអគ្គិសនី Xiaomi SU7 Max នេះជាមួយតម្លៃ RMB 299,900 (€38,700)។

សូមជំរាបថា ក្រុមហ៊ុន Xiaomi ក៏នឹងមានដាក់អោយប្រើប្រាស់នូវប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ Advanced Pilot Pro self-driving system នៅលើរថយន្តជំនាន់ថ្មីទាំង 3 នេះផងដែរ។ នៅក្នុងនោះក៏មានការបំពាក់នូវបច្ចេកវិទ្យា ថ្មី និងមុខងារថ្មីៗ ដូចជា Nvidia Orin chip, LiDAR system ហើយនិងមានការតម្លើងកាមេរ៉ាចំនួនដល់ទៅ 11 គ្រាប់។

ក្រុមហ៊ុន Xiaomi បាននិយាយថា ការបង្ហាញវត្តមានរបស់ប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ Advanced Pilot Pro self-driving system នេះ នឹងធ្វើឡើងនៅខែក្រោយនេះហើយអ្នកប្រើប្រាស់អាចសាកល្បងបាននៅខែ ឧសភាមួយខែបន្ទាប់។ ប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ Advanced Pilot Pro self-driving system នឹងមានការ ដាក់អោយដំណើរការនៅតាមទីក្រុងធំៗជាច្រើននៅក្នុងប្រទេសចិន។ ក្រុមហ៊ុនបញ្ជាក់ថា មុខងារនេះ នឹងបញ្ចេញ ជាផ្លូវការនៅលើទីផ្សារទូទាំងប្រទេសនៅខែឧសភាខាងមុខ។

ចំពោះការឌីស្សាញផ្ទៃខាងក្នុងនៃរថយន្តអគ្គិសនីនេះវិញ គឺមានជម្រើសពណ៌ថ្មី ដែលផ្តល់នូវបទពិសោធន៌កាន់ តែសំបូរបែបសម្រាប់អ្នកប្រើប្រាស់។ បន្ថែមពីនេះផ្នែកខាងក្នុងនេះ ក៏នូវមានការបំពាក់នូវប្រព័ន្ធត្រជាក់ និងកៅអី ស្បែក Nappa leather seats ឬមួយទៀតហៅថា Oeko-Tex seats ព្រមទាំងមានការតម្លើងនូវឧបាល័ររហូត ដល់ទៅ 25 គ្រាប់ ដែលមានការគាំទ្រដោយប្រព័ន្ធសម្លេង Dolby Atmos មានសមត្ថភាពធ្វើការតរភ្ជាប់ជាមួយ កាសស្តាប់របស់អ្នកបើកបរបានថែមទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍