no-alternative title
no-alternative title

Ford Motor ពិចារណាឡើងវិញស្តីការផ្លាស់ប្តូរសង្វាក់ផលិតកម្មរថយន្តរបស់ខ្លួន ទៅផលិតរថយន្តអគ្គិសនីសុទ្ធនៅឆ្នាំ 2030

នៅពេលដែលក្រុមហ៊ុន Ford បានប្រកាសពីផែនការដើម្បីធ្វើការផ្លាស់ប្តូរខ្សែសង្វាក់រថយន្តដឹកអ្នកដំណើរទាំងមូលរបស់ខ្លួននៅក្នុងទ្វីបអឺរ៉ុបនៅឆ្នាំ 2030 វាគឺជាគម្រោងការដ៏សំខាន់បំផុតមួយនៅក្នុងឧស្សាហកម្មផលិតរថយន្តរបស់ក្រុមហ៊ុនអាមេរិកមួយនេះ។ ទោះជាយ៉ាងណាក៏ដោយ នៅប៉ុន្មានឆ្នាំក្រោយមក ម៉ាកយីហោរថយន្តអាមេរិកដ៏ល្បីល្បាញបំផុតក្នុងពិភពលោកមួយនេះ បាននឹងកំពុងដំណើរការកែសម្រួលយុទ្ធសាស្រ្តរបស់ខ្លួនចូលក្នុងទីផ្សាររថយន្តអគ្គិសនីបន្តិចម្តងៗ ដោយបង្ហាញឱ្យឃើញថា ការផ្លាស់ប្តូរជាយុទ្ធសាស្តរនេះអាចនឹងដំណើរការយឺតជាងការរំពឹងទុកកាលពីលើកដំបូងរបស់ក្រុមហ៊ុន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Martin Sander អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Ford នៃអឺរ៉ុបបានទទួលស្គាល់នូវបញ្ហាប្រឈមសម្រាប់ដំណើរការក្នុងការផ្លាស់ប្តូរខ្សែសង្វាក់ផលិតរថយន្តរបស់ក្រុមហ៊ុនមានភាពយឺតយ៉ាវជាងការរំពឹងទុក។ ហើយជាលទ្ធផល ក្នុងពេលនេះក្រុមហ៊ុនបើកទូលាយក្នុងការបន្តផលិតរថយន្តដែលដំណើរការម៉ាស៊ីនចំហេះខាងក្នុង (ICE) ក្នុងទសវត្សរ៍ក្រោយ ប្រសិនបើទីផ្សាររថយន្តរបស់ខ្លួននៅតែមានភាពល្អប្រសើរ។

គម្រោងក្នុងការផ្លាស់ប្តូរវិធីសាស្រ្តថ្មីចូលក្នុងឧស្សាហកម្មរថយន្តអគ្គិសនី គឺបង្ហាញពីតុល្យភាពដ៏ល្អដែលក្រុមហ៊ុនផលិតរថយន្តត្រូវតែធ្វើដើម្បីកែប្រែពិភពលោកឆ្ពោះទៅរកបរិស្ថានបរិសុទ្ធដោយគ្មានការបំភាយឧស្ម័នចេញពីរថយន្តចូលទៅក្នុងបរិយាកាស។ ទោះជាយ៉ាងណាការផ្លាស់ប្តូរសង្វាក់ផលិតកម្មរថយន្តបែបប្រពៃណី ឬរថយន្តប្រើម៉ាស៊ីនចំហេះក្នុង (ICE) ទៅរថយន្តអគ្គិសនី គឺមានការចំនាយទុនវិនិយោគខ្ពស់ ម៉្យាងវិញទៀត ក្រុមហ៊ុនផលិតរថយន្តមិនអាចបោះបង់ចោលនូវគំរូប្រពៃណីរបស់ពួកគេក្នុងរយះពេលខ្លីបាននោះទេ ជាពិសេសខណៈពេលដែលតម្រូវការសម្រាប់រថយន្តដែលប្រើថាមពល ICE នៅតែមានតម្រូវការប្រើប្រាស់។

 

ដំណើររបស់ Ford ក្នុងការកែប្រែសង្វាក់ផលិតកម្មរថយន្តពី ICE ទៅរថយន្ត EV នៅអឺរ៉ុប គឺកំពុងស្ថិតក្នុងដំណើរសិក្សានៅឡើយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Ford បានបញ្ឈប់ការផលិតរថយន្តម៉ូដែលពេញនិយមរបស់ខ្លួនមួយចំនួនដូចជា ម៉ាក Mondeo, Fiesta, S-MAX និង Focus ដែលនេះ គឺបង្ហាញថា Ford កំពុងតម្រង់ទិសឆ្ពោះទៅរកការផលិតរថយន្តអគ្គិសនីថ្មីទាំងស្រុងនាពេលខាងមុខ។ ជាមួយគ្ននេះ Ford Puma Gen-E ដែលជាកំណែអគ្គិសនីពេញលេញជាប្រភេទរថយន្ត subcompact crossover និងម៉ូដែល Explorer SUV ក៏ជារថយន្តអគ្គិសនីសុទ្ធត្រូវបានបង្កើតឡើងដោយប្រើទម្រង់ MEB Platform របស់ក្រុមហ៊ុន Volkswagen។

ក្រុមហ៊ុនផលិតរថយន្តម៉ាកល្បីៗបំផុតក្នុងពិភពលោកដោយជា Volkswagen Group និង Stellantis ដែលជាក្រុមហ៊ុនមេគ្រប់គ្រងលោកម៉ាករថយន្តប្រណិតដូចជា Peugeot និង Citroen ជាដើម បាននឹងប្រើយុទ្ធសាស្ត្រដូចគ្នានឹងក្រុមហ៊ុន Ford Motor ដែរ គឺការបន្តផលិតរថយន្តដំណើរការដោយប្រើម៉ាស៊ីន (ICE) និងធ្វើការវិវត្តន៍ឧស្សាហកម្មរថយន្តរបស់ខ្លួនបន្តិចម្តងៗចូលទៅកាន់ទីផ្សាររថយន្តអគ្គិសនីពេញលិញក្នុងពេលអនាគត មានន័យថា បច្ចុប្បន្នក្រុមហ៊ុនទាំងនេះ នៅតែបន្តផលិត និងចែកចាយរថយន្តប្រភេទ ICE រួមនិងរថយន្តអគ្គិសនីរបស់ពួកនៅលើទីផ្សារ។ ដូចនេះ ចាំមើល Ford អាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្មរថយន្តរបស់ខ្លួនទៅផលិតរថយន្តអគ្គិសនីទាំងស្រុងក្នុងឆ្នាំ 2030 បានដែរ ឬយ៉ាងណា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

ដោយ ប៉េងលីន
MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

ដោយ ប៉េងលីន
ASUS បង្ហាញនូវបច្ចេកវិទ្យា AI ពេញលេញ និងនវានុវត្តន៍ដ៏អស្ចារ្យបំផុតក្នុងព្រឹត្តិការណ៍ CES 2026

ASUS បង្ហាញនូវបច្ចេកវិទ្យា AI ពេញលេញ និងនវានុវត្តន៍ដ៏អស្ចារ្យបំផុតក្នុងព្រឹត្តិការណ៍ CES 2026

ដោយ ប៉េងលីន
ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ដោយ ប៉េងលីន
BYD Song Pro DM-i 2026 Long-Range បើកបរដោយអគ្គិសនីសុទ្ធបាន 200km នឹងមកដល់នៅថ្ងៃទី 10 ខែមករា

BYD Song Pro DM-i 2026 Long-Range បើកបរដោយអគ្គិសនីសុទ្ធបាន 200km នឹងមកដល់នៅថ្ងៃទី 10 ខែមករា

ដោយ ប៉េងលីន
ស្ងាត់ៗ Geely ចេញឡានភីកអាប់ PHEV ថ្មី អាចបើកបរបានចម្ងាយដល់ជាង 1,000 គីឡូម៉ែត្រ

ស្ងាត់ៗ Geely ចេញឡានភីកអាប់ PHEV ថ្មី អាចបើកបរបានចម្ងាយដល់ជាង 1,000 គីឡូម៉ែត្រ

ដោយ ប៉េងលីន