no-alternative title
no-alternative title

BYD Leopard 8 រថយន្ត SUV ស៊េរីថ្មីដែលមានកំលាំង 939 សេះ នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗខាងមុខនេះ

Fang Cheng Bao Bao 8 ឬ Leopard 8 ត្រូវបានបង្ហាញដោយនិយតករនៅក្នុងប្រទេសចិន ដែលបង្ហាញពីលក្ខណៈសំខាន់ៗមួយចំនួននៃរថយន្តប្រភេទ SUV ដ៏រឹងមាំស៊េរីថ្មីមួយនេះ។ Fang Cheng Bao គឺជាម៉ាកយីហោរថយន្តថ្មីមួយទៀតដែលស្ថិតក្រោមការគ្រប់គ្រង់ដោយ BYD។ ស្លាកយីហោរថយន្តមួយនេះត្រូវបាន BYD ប្រកាសចេញដំបូងក្នុងខែសីហា ឆ្នាំ 2023 ហើយរថយន្តដំបូងរបស់ Fang Cheng Bao ដែលចេញលក់នៅលើទីផ្សារ គឺម៉ូដែល Fang Cheng Bao 5 ដែលបានប្រកាសចេញក្នុងខែវិចិ្ឆកា ចំនែកម៉ូដែល Fang Cheng Bao Bao 8 គឺជាម៉ូដែលទីពីរចេញពីម៉ាកយីហោមួយនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីថ្ងៃទី 12 ខែ ឧសភា កន្លងទៅក្រសួង Ministry of Industry and Information Technology (MIIT) របស់ប្រទេសចិន បានរាយការណ៍ថា BYD ដែលជាក្រុមហ៊ុនមេបានដាក់ពាក្យស្នើរសុំសម្រាប់ការចេញលក់រថយន្តស៊េរីថ្មីរបស់ខ្លួនម៉ូដែល Fang Cheng Bao Bao 8 ក្នុងទីផ្សារប្រទេសចិនជាមួយការបង្ហាញរូបភាពរថយន្តដែលនឹងត្រូវផលិតផងដែរ។ សូមបញ្ជាក់ថា គ្មានរថយន្តណាមួយត្រូវបានចេញលក់ក្នុងទីផ្សារប្រទេសចិន ដោយពុំមានការយល់ព្រមពីស្ថាប័ន MIIT ជាមុននោះទេ។ ទោះជាយ៉ាងណា BYD មិនសូវជាសប្បាយចិត្តនោះទេ ដោយសារតែស្ថាប័នបានធ្វើការបញ្ចេញព័ត៌មានដូចជារូបភាព និងលក្ខណៈសម្បត្តិរបស់រថយន្តថ្មីរបស់ខ្លួនដែលមិនទាន់ត្រូវបានប្រកាសចេញ។

បើតាមការបង្ហាញនៅលើបញ្ចីរបស់ស្ថាប័ន MIIT បានឲ្យដឹងថា Fang Cheng Bao Bao 8 គឺជារថយន្ត SUV ខ្ពស់ធំ ឬ Full-side SUV ដែលមានប្រវែងបណ្តោយ 5.2 ម៉ែត្រ ជាមួយជម្រើស 6 កៅអី និង 7កៅអី។ រថយន្តស៊េរីថ្មីនេះមានទទឹង1,994mm, កម្ពស់ 1,875 mm និងចន្លោះរវាងកង់មុខទៅកងក្រោយ 2,920mm ជាមួយទំងន់ប្រមាណ 3,905 គីឡូក្រាម។ ដូចគ្នានឹងជំនាន់ទីមួយ Bao 5 ដែល ដោយ Bao 8 គឺមានម៉ូដែល Extended-range electric vehicle (EREV) ដែលមានន័យថា Fang Cheng Bao Bao 8 នឹងមានបំពាក់ម៉ាស៊ីន (ICE) គ្រាន់តែម៉ាស៊ីនមិនអាចដំណើរការសម្រាប់ដំណើរការរបស់រថយន្តនោះទេ ដោយម៉ាស៊ីននេះ គឺប្រើសម្រាប់ផ្តល់ថាមពលទៅឲ្យកញ្ចប់អាគុយ ឬក៏ម៉ូទ័រអគ្គិសនីរបស់រថយន្ត។ ដោយម៉ាស៊ីនដែលបំពាក់នៅលើ Bao 8 ជាប្រភេទម៉ាស៊ីន 2.0 Turbo ដែលអាចផលិតកំលាំង 200kW។

 

Fang Cheng Bao Bao 8 ប្រើប្រាស់ប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួនពីរ ដោយម៉ូទ័រខាងមុខអាចផលិតកំលាំង 200kW និងម៉ូទ័រខាងក្រោយអាចផលិតកំលាំង 300kW ដែលសរុបកំលាំងម៉ូទ័រទាំងពីរអាចធ្វើបានដល់ 700kW ឬ 939 សេះ ហើយអាចជាន់ស្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេល 4.8 វិនាទី និងអាចជាន់លឿនលឿនបំផុត Top Speed ដល់ 180km/h។ រថយន្តនេះ SUV ស៊េរីថ្មីនេះ ប្រើប្រាស់កញ្ចប់អាគុយអគ្គិសនីប្រភេទ lithium iron phosphate Blade battery (LFP) របស់ BYD ផ្ទាល់ ដែលផលិតដោយក្រុមហ៊ុនបុត្រសម្ព័ន្ធ FinDreams ប៉ុន្តែ ទំហំអាគុយមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។ 

Fang Cheng Bao Bao 8 ត្រូវបានផលិតឡើងដោយប្រើទម្រង់គ្រោងឆ្អឹងថ្មី DMO platform របស់ BYD ជាប្រភេទគ្រោងឆ្អឹងសម្រាប់រថយន្ត off-road និងបំពាក់នូវប្រព័ន្ធ Disus-P suspension system។ Fang Cheng Bao Bao 8 ឬ Leopard 8 នឹងចេញលក់នៅលើទីផ្សារក្នុងប្រទេសចិននៅក្នុងត្រីមាសទី 3 ឆ្នាំនេះ ជាមួយតម្លៃប្រហែល 500,000 យាន់ ឬប្រហែល 7 ម៉ឺនដុល្លារអាមេរិក៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន