no-alternative title
no-alternative title
no-alternative title

NIO Onvo L60 រថយន្តអគ្គិសនីជំនាន់ថ្មី សាកភ្លើងមួយពេញម្តង អាចបើកបានចំងាយផ្លូវដល់ 1,000 គីឡូម៉ែត្រ

នៅទីបំផុតក្រុមហ៊ុនផលិតរថយន្ត Onvo ដែលជាបុត្រសម័្ពន្ធរបស់ Nio បានធ្វើការប្រកាសចេញរថយន្តអគ្គីសនីស៊េរីថ្មីដំបូងរបស់ខ្លួនជាផ្លូវការណ៍ហើយដោយមានឈ្មោះថា Onvo L60។ Onvo L60 គឺជារថយន្តអគ្គិសនីប្រភេទ Mid-side SUV ដែលផលិតឡើងយ៉ាងពិសេសដើម្បីធ្វើការប្រជែងជាមួយ Tesla Model Y និងមានតម្លៃខ្ទង់ $30,434 នៅទីផ្សារប្រទេសចិន ដែលតម្លៃនេះ គឺធូរថ្លៃជាង Tesla Model Y ប្រមាណជា $4,152។ រថយន្តស៊េរីថ្មី Onvo L60 នឹងត្រូវធ្វើការនាំចេញនៅក្នុងខែកញ្ញា ឆ្នាំ 2024 នេះ សម្រាប់ទីផ្សារប្រទេសចិន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

NIO Onvo L60 អាចនឹងត្រូវធ្វើការប្តូរឈ្មោះថ្មីទៅជា Ledao សម្រាប់ការចេញលក់នៅទីផ្សារសកល។ រថយន្តអគ្គិសនីថ្មីនេះ គាំទ្រនូវប្រព័ន្ធសាកភ្លើង 900V architecture ជាមួយកម្រិតប្រើប្រាស់ថាមពល 12.1kWh ក្នុងរយះចំងាយផ្លូវ 100km។ រថយន្ត Mid-side SUV ស៊េរីថ្មីនេះមានប្រវែងបណ្តោយ 4,828mm X ទទឹង 1,921mm X កម្ពស់ 1,624mm និងគម្លាតរវាងកង់មុខទៅកង់ក្រោយ 2,890mm។ Onvo L60 មានជម្រើសប្រើកញ្ចប់អាគុយចំនួនពីរ គឺ 60kWh និង 90kWh ដែលការសាកភ្លើងមួយពេញម្តងអាចបើកបរបានចំងាយផ្លូវ 555km និង 730km។

ដោយឡែក Onvo L60 ក៏នឹងមានផ្តល់នូវជម្រើសមួយម៉ូដែលទៀតដែលនឹងបំពាក់កញ្ចប់អាគុយទំហំ 150kWh ដោយសាកមួយពេញម្តងអាចបើកបរបានចំងាយផ្លូវដល់ 1,000km ជាមួយបច្ចេកវិទ្យា battery swapping tech របស់ Nio។ នៅផ្នែកខាងក្នុងរបស់ Onvo L60 មានបំពាក់នូវបច្ចេកវិទ្យាអេក្រង់កម្សាន្តនៅកណ្តាលទំហំធំដល់ 17.2-inch គាំទ្រដំណើរការដោយឈីប Nvidia Orin X chip រួមជាមួយបច្ចេកវិទ្យាបាញ់លើកញ្ចក់ខាងមុខ Head-up display ដែលអាចបង្ហាញបានទំហំ 13-inch។ រថយន្តអគ្គិសនីថ្មីនេះ មិនមានអេក្រង់ Instrument Panel នៅខាងក្រោយដៃចង្កូតនោះទេ។

យ៉ាងណាមិញសម្រាប់គុណសម្បត្តិផ្សេងៗទៀតរបស់់ Onvo L60 មិនទាន់ត្រូវបានក្រុមហ៊ុនបញ្ជាក់លម្អិតនៅឡើយទេក្នុងពេលនេះ។ សម្រាប់អតិថិជនក្នុងប្រទេសចិនអាចធ្វើការកក់ទុកមុនសម្រាប់រថយន្តអគ្គិសនីម៉ូដែលថ្មីនេះជាមួយការតម្លៃកក់ប្រមាណ $287 ដុល្លារតែប៉ុណ្ណោះ។ ស្លាកយីហោរថយន្ត Onvo របស់ Nio នឹងត្រូវប្រកាសចេញលក់នៅទីផ្សារសកលនៅមុនដំណាច់ឆ្នាំ 2024 ដោយទីផ្សារដំបូងគេដែលម៉ាករថយន្តថ្មីនេះត្រូវចូលទៅអាចជាទីផ្សារអឺរ៉ុប៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន
Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

ដោយ ប៉េងលីន