no-alternative title
no-alternative title
no-alternative title
no-alternative title

GAC Aion Hyper GT Global Version ដែលជាម៉ូដែលសម្រាប់ទីផ្សារសកលបានបោះជើងចូលទីផ្សារផ្លូវការណ៍ជាមួយ តម្លៃចាប់ពីខ្ទង់ $28,100

GAC Aion Hyper GT ដែលរថយន្ត Sedan ដំណើរការដោយថាមពលអគ្គិសនីសុទ្ធ (pure all-electric) និងជាម៉ូដែលសម្រាប់ទីផ្សារសកល ឬ Global Version ត្រូវបានក្រុមហ៊ុនប្រកាចេញលក់ជាផ្លូវការណ៍ជាមួយជម្រើសបីស៊េរី ឬ Three-trim level ដោយមានតម្លៃចាប់ពីខ្ទង់ $28,100 ដល់ $35,900 នៅទីផ្សារប្រទេសចិន។ រថយន្ត pure all-electric sedan ថ្មីនេះគាំទ្រនូវប្រព័ន្ធសាកភ្លើង 800V Platform និងមានសមត្ថភាពអាចបើកបានដល់ចម្ងាយផ្លូវ 710km នេះបើតាមការធ្វើតេស្តបញ្ជាក់ពីស្ថាប័ន CLTC របស់ចិន។ ហើយកាលពីពេលថ្មីនេះ រថយន្តស៊េរីថ្មីនេះ ក៏ត្រូវបានធ្វើការបើកសាកល្បងរួចហើយនៅទីផ្សារអឺរ៉ុប និងប្រទេសថៃ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយឈ្មោះម៉ូដែលថា Hyper GT Global Version នេះ គឺមានន័យបញ្ជាក់ច្បាស់ថា រថយន្តអគ្គិសនី Sedan ថ្មីនេះ គឺនឹងមាននាំចេញទៅលក់នៅទីផ្សារឯនាយសមុទ្ទផងដែរ។ GAC Aion Hyper GT មានការឌីស្សាញឡើងប្រណិតបែប Fastback Shaped Design ជាមួយការបំពាក់យ៉ាន់កង់ទំហំ 19-inch រចនាកាំរាងជាផ្កាយ។

រថយន្តនេះរចនាឡើងដោយប្រើទម្រង់ all-electric AEP 3.0 platform របស់ GAC ដែលធ្វើឲ្យរថយន្ត Sedan នេះមានប្រវែងបណ្តោយ 4,886mm x ទទឹង 1,917mm X កម្ពស់ 1,449mm ជាមួយគម្លាតកង់មុខទៅកង់ក្រោយ 2,920mm។ រថយន្តមានការឌីស្សាញផ្នែកខាងមុខបិតជិតហៅថា closed-face design រំលេចជាមួយចង្កៀង LED ស្លីមរចនាបែប slender LED headlight ទាក់ទាញ និងប្រណិតមែនទែន។ នៅលើសំបូលផ្នែកខាងមុខមានបំពាក់នូវប្រព័ន្ធ LiDAR Sensor និងមានកាមេរ៉ានៅចំហៀងរថយន្ត។

 

បន្ថែមពីនេះនៅលើ GAC Aion Hyper GT Global Version មានបំពាក់នូវប្រព័ន្ធសែនស័រមួយជុំរថយន្តរហូតដល់ទៅចំនួន 34 គ្រាប់ ដើម្បីធ្វើការសហការដំណើរការជាមួយប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ Hyper Pilot advanced driving assistance system, ដែលរួមមាន Lidars Sensor ចំនួន 3,  millimeter-wave radars ចំនួន 6 និងប្រព័ន្ធកាមេរ៉ាចំនួន 13 គ្រាប់។

ចូលមកផ្នែកខាងក្នុងមានការតុបតែងឡើងយ៉ាងប្រណិតជាមួយដៃចង្កូតស្បែករចនាបែប oval-shaped steering wheel, បំពាក់អេក្រង់បង្ហាញព័ត៌មានរថយន្តនៅជិតកញ្ចក់ដំបូលមុខទំហំ 8.8-inch LCD Instrument Panel និងអេក្រង់កម្សាន្តប្រភេទ Touchscreen ទំហំធំដល់ 14.6-inch គាំទ្រការបង្ហាញកម្រិត 2.5K ដែលដំណើរការដោយខួរក្បាល Qualcomm Snapdragon 8155។ ជាមួយគ្នានេះ Hyper GT Global Version នៅមានបំពាក់ដោយប្រព័ន្ធបើកបរឆ្លាតវៃ ADiGO intelligent driving ecosystem របស់ GAC ដែលរួមមានមុខងារដូចជា multi-lingual ADiGO SENSE AI assistant ជាដើម។

 

រថយន្តអគ្គិសនី Sedan ដ៏ប្រណិតទំនើបនេះ មាននូវប្រព័ន្ធបំពងសំឡេងចំនួន 23 គ្រាប់, កន្លែងសាកភ្លើងទូរស័ព្ទឥតខ្សែកំលាំង 50W Wireless Charging pad, កៅអីមានមុខកម្តៅ/ម៉ាហ្សា, ប្រព័ន្ធភ្លើងក្នុងកាប៊ីន  multi-color ambient lights, ប្រព័ន្ធ driver monitoring system, និងមុខងារសំគាល់មុខ facial recognition។ នៅផ្នែកខាងក្រោយនៃកៅអីក្រោយអាចផ្ទុកទំងន់បាន 450 លីត្រ។ 

GAC Aion Hyper GT Global Version ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីបង្វិលកង់ក្រោយដែលមានកំលាំង 250kW និងកំលាំងរមូល 430Nm ជាមួយកញ្ចប់អាគុយប្រភេទ ternary lithium ទំហំ 80kWh ដែលសាកថ្មមួយពេញអាចបើកបានចម្ងាយផ្លូវ 710km។ រថយន្តស៊េរីថ្មីនេះអាចជាន់ស្ទុះពី 0 ទៅ 100km/h ចាយពេល 4.9 វិនាទី។ សមា្រប់ការសាកភ្លើងវិញ គឺលឿនរហ័សជាមួយប្រព័ន្ធសាក 800V Platform ដែលសាកត្រឹម 15 នាទី អាចបើកបានចម្ងាយផ្លូវដល់ 450 គីឡូម៉ែត្រ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម