no-alternative title
no-alternative title
no-alternative title

រូបភាពកម្ររបស់ BYD Seal 07 រថយន្តអគ្គិសនីស៊េរីថ្មី ត្រូវបានគេថតបានខណៈកំពុងបើកបរកាត់ភ្លៀងលើដងវិថី

ក្រោយពីបានប្រកាសចេញផ្លូវការណ៍នូវរថយន្តអគ្គិសនីស៊េរីថ្មីម៉ូដែល BYD Seal 06 កាលពីប៉ុន្មានថ្ងៃមុននេះ ស្រាប់តែពេលនេះរូបភាពថ្មីនៃរថយន្ត Seal ថ្មីរបស់ BYD ត្រូវបានគេប្រមាញ់បាន និងទម្លាយចេញជាលើដំបូង។ ទោះជាយ៉ាងណាសម្រាប់រូបភាពនៃរថយន្តស៊េរីថ្មីនេះ ត្រូវបានគេជឿជាក់ថា វាគឺជារថយន្តដែលបានធ្វើការរចនាឡើងថ្មីពីម៉ូដែល Seal ដែលបានចេញលក់កាលពីឆ្នាំ 2022។ ហើយរថយន្តអគ្គិសនីម៉ាក Seal ថ្មីរបស់ BYD ត្រូវបានគេរំពឹងថា នឹងចេញលក់ដោយវាយស្លាកឈ្មោះថា BYD Seal 07។ រថយន្តថ្មីនេះ ក៏នឹងមានការបង្កើនសមត្ថភាពនៅលើប្រព័ន្ធជំនួយការបើកបរ Driving Assistance Features។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តអគ្គិសនី Sedan ស៊េរីថ្មីនេះមានការឌីស្សាញប្រណិតជាមួយបណ្តោយខ្លួន 4,800mm X ទទឹង 1,875mm X កម្ពស់ 1,460mm និងគម្លាតកង់មុខទៅកង់ក្រោយ 2,920mm។ BYD Seal 07 អាចនឹងមានជម្រើសប្រើម៉ូទ័រអគ្គិសនីមួយប្រភេទ  permanent magnet synchronous motors សម្រាប់ម៉ូដែលដំណើរការប្រព័ន្ធ rear-wheel-drive ដែលអាចមានជម្រើសកំលាំងពី 150kW, 170kW និង 230kW ជាមួយកំលាំងរមូល 310Nm, 330Nm និង 360Nm។ ចំនែកម៉ូដែល All-Wheel-Drive អាចនឹងបំពាក់បន្ថែមនូវម៉ូទ័រអគ្គិសនីមួយទៀតដែលមានកំលាំង 160kW ជាមួយកំលាំងរមូល 310Nm សម្រាប់ម៉ូទ័រមុខ និង 230kW សម្រាប់ម៉ូទ័រខាងក្រោយ។

 

ដោយឡែកសម្រាប់កញ្ចប់អាគុយអគ្គិសនីសម្រាប់ Seal 07 មិនទាន់ត្រូវបានគេបង្ហើបនោះទេ។ ដោយ BYD Seal ដែលមានលក់នៅលើទីផ្សារបច្ចុប្បន្នមានជម្រើសកញ្ចប់អាគុយទំហំ 61.4kWh និង 82.5kWh ដែលអាចបើកបរបានចំងាយផ្លូវពី 550km ឬ 700km សម្រាប់ម៉ូដែល RWD និងម៉ូដែល AWD បានបំពាក់កញ្ចប់អាគុយធំដែលមានសមត្ថភាពកាន់សម្រាប់ការបើកបរបានដល់ 650km។ បើតាមប្រភពព័ត៌មានបាបនិយាយថា BYD នឹងមានការប្រកាសចេញបច្ចេកវិទ្យាកញ្ចប់អាគុយ Blade battery ជំនាន់ទីពីរ នៅក្នុងខែសីហាខាងមុខនេះ ដូចនេះអាចដែរ  Seal 07 នឹងបំពាក់នូវកញ្ចប់បច្ចេកវិទ្យាអាគុយជំនាន់ថ្មីនេះ។

រថយន្តម៉ាក Seal របស់ BYD ហាក់មិនសូវទទួលបានប្រជាប្រិយភាពខ្លាំងដូចម៉ូដែលផ្សេងទៀតនៅក្នុទីផ្សារប្រទេសចិននោះទេ ប៉ុន្តែ សម្រាប់ទីផ្សារឯនាយសមុទ្ទម៉ូដែលនេះទទួលបានការគាំទ្រខ្លាំង។ កាលពីអំឡុងខែមេសា កន្លងទៅ រថយន្ត BYD Seal Series លក់បានចំនួន 1,043 គ្រឿងនៅទីផ្សារប្រទេសចិន។ BYD Seal 07 នឹងមានបំពាក់នូវប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ Advance driving assistant។ ហើយបើតាមការបង្ហាញដោយវិញ្ញាណបនប័ត្ររបស់ស្ថាប័ន MIIT របស់ចិនបានបង្ហាញថា រថយន្តអគ្គិសនី Sedan ស៊េរីថ្មីនេះ គឺមានបំពាក់នូវប្រព័ន្ធចាប់សញ្ញា LiDAR System នៅលើដំបូលខាងមុខ ប៉ុន្តែ រូបភាពដែលគេប្រមាញ់បានថ្មីៗនេះ គឺមិនមានឃើញបំពាក់ប្រព័ន្ធបច្ចេកវិទ្យានេះនៅទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន
Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

ដោយ ប៉េងលីន