no-alternative title
no-alternative title

realme 13 Pro នឹងមកដល់ឆាប់ៗនេះហើយ ខណៈពេលនេះ រ៉េម ម៉េមូរី និងពណ៌ ក៏ត្រូវគេទម្លាយចេញផងដែរ!

នៅពេលនេះ ក្រុមហ៊ុន Realme ត្រូវគេរាយការណ៍ថា បានកំពុងតែធ្វើការនៅលើ Realme 13 Pro series ដែលជាស្មាតហ្វូន ជំនាន់ថ្មីរបស់ខ្លួនសម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌា និងប្រទេសចិនហើយ។ មានការរំពឹងថា ស្មាតហ្វូន Realme 13 Pro និង 13 Pro+ អាចនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះថែមទៀតផង។ សូមជំរាបថា កាលពីសប្តាហ៍មុននេះ មានរបាយការណ៍មួយដែលចេញដោយ 91mobiles បានទម្លាយអំពីលក្ខណៈសម្បត្តិ និងពណ៌របស់ស្មាតហ្វូន Realme 13 Pro+ ផងដែរ។  បើមើលទៅលើព័ត៌មានលម្អិតអំពីស្មាតហ្វូននេះ បញ្ជាក់ថា នេះគឺជា Realme 13 Pro។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការបញ្ជាក់នៅក្នុងរបាយការណ៍ខាងលើនេះ បានអោយដឹងទៀតថា ស្មាតហ្វូន Realme 13 Pro នេះគឺមានលេខកូដ RMX3990 សម្រាប់ទីផ្សារនៃប្រទេសឥណ្ឌា។ ស្មាតហ្វូននេះមាន 4 ទំហំផ្សេងគ្នា រួមមានទំហំ 8GB+128GB, 8GB+256GB, 12GB+256GB និង 12GB+512GB ហើយនិងមាន 3 ពណ៌គឺ Monet Gold, Monet Purple និង Sky Green។ សម្រាប់ស្មាតហ្វូន Realme 13 Pro+ នេះគឺមានរ៉េម និងម៉េមូរីដូចគ្នាប៉ុន្តែ ស្មាតហ្វូននេះ គឺមានតែ 2 ពណ៌នោះទេ គឺ Monet Gold និង  Emerald Green។  ជាមួយនិងការបែធ្លាយនេះ ក៏មានការបញ្ជាក់ដែរថា ស្មាតហ្វូន realme 13Pro+ នេះគឺមានលេខកូដ RMX3992។ និយាយពីអង្គចងចាំ វិញ ស្មាតហ្វូន Realme 13 Pro និង 13 Pro+ អាចមានទំហំដូចគ្នាផងដែរ ប៉ុន្តែអាចនឹងមានបន្ទះឈីបផ្សេងគ្នា។

សូមជំរាបថា ក្រុមហ៊ុន Realme បានប្រកាចេញនូវស្មាតហ្វូន  Realme 12 Pro និង  12 Pro+ កាលពីដើមឆ្នាំនេះ។ ស្មាតហ្វូននេះ គឺមានការបំពាក់នូវកាមេរ៉ាទំហំ 32-megapixel Sony IMX709 telephoto និង 50-megapixel IMX890 3x periscope telephoto។ ជាមួយនិងវត្តមានស្មាតហ្វូន 13 Pro+ នៅពេលខាងលើមុខនេះ ត្រូវបានគេជឿជាក់ថា ក៏អាចនឹង មាន periscope ដូចគ្នា ប៉ុន្តែនៅមិនទាន់ច្បាស់នោះទេថា ស្មាតហ្វូន 13 Pro មានកាមេរ៉ា telephoto ឬ periscope។ បន្ថែមពីនេះ ក្រុមហ៊ុន Realme ក៏ត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍នៃការសម្ភោធន៍នៅថ្ងៃទី 20 ខែមិថុនាទៅលើស្មាតហ្វូន Realme GT 6 ដែលមាននៅក្នុងប្រទេសឥណ្ឌាផងដែរ។ ស្មាតហ្វូន  Realme 13 Pro series អាចនឹងចេញលក់នៅក្នុងខែកក្កដានេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន