no-alternative title
no-alternative title
no-alternative title
no-alternative title

Tesla Model 3 ដំណើរការដោយប្រព័ន្ធ RWD ស៊េរីថ្មីបានចេញលក់នៅទីផ្សារសិង្ហបុរីក្នុងតម្លៃខ្ទង់ $51,000

ក្រុមហ៊ុន Tesla ទើបតែបានធ្វើការប្រកាសចេញលក់រថយន្តដំណើរការដោយប្រព័ន្ធ New rear-wheel-drive ថ្មីរបស់ម៉ូដែល Tesla Model 3 សម្រាប់ទីផ្សារសិង្ហបុរីដែលត្រូវបានក្រុមហ៊ុនហៅថា “Drive 110”។ សម្រាប់ចក្ខុទីផ្សាររបស់រថយន្ត Tesla Model 3 RWD ថ្មីនេះ គឺក្រុមហ៊ុនបានផ្តោតសំខាន់ទៅលើសមត្ថភាពបើកបរដ៏មានប្រសិទ្ធិភាព ជាមួយតម្លៃសមរម្យសម្រាប់អតិថិជនក្នុងប្រទេសសិង្ហបុរី។ សម្រាប់រថយន្តម៉ូដែលថ្មីនេះ គឺត្រូវបាន Tesla ប្រកាសចេញលក់ក្នុងតម្លៃខ្ទង់ SGD 69,300 ដុល្លារសិង្ហបុរី ឬប្រហែលខ្ទង់ $51,000 ដែលជាតម្លៃធូរថ្លៃជាង Model 3 RWD ស្តង់ដារដែលចេញមុន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទោះជាយ៉ាងណាក៏ដោយ Tesla Model 3 RWD ថ្មីនេះ មានសមត្ថភាពទាបជាងម៉ូដែលស្តង់ដារបន្តិច ដោយម៉ូដែលថ្មីនេះបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីដែលមានកំលាំងសរុប 110kW និងអាចជាន់ស្ទុះវាត់កុងទ័រល្បឿនពី 0 ទៅ 100km/h ចាយពេលខ្ទង់ 8.6 វិនាទី ធៀបនឹងម៉ូដែលមុន គឺធ្វើបានត្រឹម 6.1 វិនាទី។

 

ប៉ុន្តែ បើនិយាយពីសមត្ថភាពក្នុងការបើកបរវិញ គឺទាំងពីរម៉ូដែលអាចបើកបានចម្ងាយផ្លូវដល់ 513km ដូចគ្នា នេះបើតាមការធ្វើតេស្តបញ្ជាក់ពីស្ថាប័ន WLTP។ គេមិនទាន់ច្បាស់ថា សម្រាប់ Tesla Model 3 RWD ថ្មីនេះ នឹងមានចេញលក់សម្រាប់ទីផ្សារចិនដីគោក ឬអត់ទេ ព្រោះថា បច្ចុប្បន្នម៉ូដេលថ្មីនេះ គឺត្រូវបានផលិតឡើងយ៉ាងពិសេសសម្រាប់តែទីផ្សារប្រទេសសុង្ហបុរីតែប៉ុណ្ណោះ។ 

Drive 110 ឬ New rear-wheel-drive Model 3 គឺត្រូវបានគ្រប់គ្រងដោយប្រព័ន្ធកម្មសិទ្ធិរថយន្តរបស់ប្រទេសសិង្ហបុរី ដូចនេះ គឺតម្រូវឲ្យមានការដេញថ្លៃសម្រាប់វិញ្ញាបនបត្រកម្មសិទ្ធិ ហៅថា “ COE” ជាមុនសិនមុនធ្វើការបញ្ជាទិញរថយន្តថ្មីនេះ។ ដោយ COE ត្រូវបានបែកចែករថយន្តជាពីរថ្នាក់ ក្នុងនោះមានថ្នាក់ A គឺមានសមត្ថភាពម៉ូដែលកំលាំង 110kW និងថ្នាក់ B មានកំលាំងលើសពី 110kW ហើយរថយន្តថ្នាក់ A គឺមានតម្លៃធូរថ្លៃជាងថ្នាក់ B។ ម៉្លោះហើយទើបបានជា Tesla Model 3 ថ្មីស្ថិតក្នុងថ្នាក់ A គឺមានតម្លៃសមរម្យ ហើយក៏ទាញការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកប្រើប្រាស់ក្នុងប្រទេសសិង្ហបុរី៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម