no-alternative title
no-alternative title

BYD នៅតែបន្តនាំមុខក្នុងការលក់រថយន្តនៅទីផ្សារប្រទេសចិននៅក្នុងខែតុលាកន្លងទៅ

បើតាមរបាយការណ៍ចេញពីស្ថាប័នចុះបញ្ចីរថយន្តរបស់ប្រទេសចិន China Passenger Car Association បានឲ្យដឹងថា ទីផ្សារលក់រថយន្តក្នុងប្រទេសចិននៅតែបន្តមានភាពរឹងមាំដោយនៅក្នុងខែសីហា មានរថយន្តថ្មីប្រមាណ 2.033 លានគ្រឿងត្រូវបានលក់។ តួរលេខនេះបង្ហាញថា មានការកើនឡើងប្រមាណ 0.7% ធៀបនឹងខែកញ្ញា និង 10.2% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងចំនួនរថយន្តដែលបានលក់ក្នុងខែតុលា គឺមានរថយន្តដំណើរការដោយថាមពលអគ្គិសនីសុទ្ធ (NEVs) មានចំនួន 195,000 គ្រឿង និងប្រភេទ Plug-in Hybrid (PHEV) មានចំនួន 272,000 គ្រឿង។ ហើយរថយន្តប្រភេទ NEVs មានចំនួនប្រមាណ 37,7% នៅក្នុងចំនួនរថយន្តដែលបានលក់សរុប។ ក្រុមហ៊ុន BYD នៅតែជាក្រុមហ៊ុនដែលមានទីផ្សារលក់ល្អជាងគេនៅក្នុងទីផ្សាររថយន្តប្រទេសចិន ក្រុមហ៊ុន Top 1 របស់ប្រទេសចិនមួយនេះលក់រថយន្តបានចំនួន 246,389 គ្រឿងក្នុងខែតុលា ដោយក្តោបក្តាប់ចំនែកទីផ្សារប្រមាណ 12.12%។ 

ចំនែកក្រុមហ៊ុន Volkswagen ឈរនៅលេខរៀងទីពីរបន្ទាប់ពី BYD ជាមួយការលក់រថយន្តបានចំនួន  198,210 គ្រឿង មានចំនែកទីផ្សារសរុប  9.75% និងលេខរៀងទី 3 បានទៅលើក្រុមហ៊ុន Toyota ដោយលក់រថយន្តបានចំនួន 151,003 គ្រឿង ទទួលបានចំនែកទីផ្សារសរុប 7.43%។ ដោយឡែកក្រុមហ៊ុន Honda របស់ជប៉ុនវិញឈរនៅលេខរៀងទី 4 ដោយលក់រថយន្តបានចំនួន  130,221 គ្រឿង ទទួលបានចំនែកទីផ្សារ 6.41% រីក្រុមហ៊ុន Geely ឈរនៅលេខរៀងទី 5 ដោយលក់រថយន្តបានចំនួន 92,770 គ្រឿង មានចំនែកទីផ្សារ 4.56%។

សម្រាប់រថយន្តរបស់ BYD ដែលមានទីផ្សារលក់បំផុតប្រចាំខែតុលា គឺមានចំនួន 3 ម៉ូដែល ដោយក្នុងនោះមានម៉ូដែល BYD Qin Plus លក់ចំនួន 37,902 គ្រឿង, ម៉ូដែល BYD Seagull លក់បានចំនួន 37,836 គ្រឿង និងម៉ូដែល BYD Song Plus លក់បានចំនួន 34,799 គ្រឿង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន