Tank 700 Hi4-T ចាប់ផ្តើមដាក់អោយមានការបញ្ជាទិញមុននៅក្នុងព្រឹត្តិការណ៌ Guangzhou Auto Show

Tank 700 Hi4-T ដែលជារថយន្តប្រភេទ plug-in hybrid (PHEV) ដែលស្ថិតនៅក្នុងស្រឡាយម៉ូដែល off-road SUV របស់ក្រុមហ៊ុន Great Wall Motor ត្រូវបានក្រុមហ៊ុននេះ ចាប់ផ្តើមដាក់អោយមានការបញ្ជាទិញមុននៅក្នុងព្រឹត្តិការណ៌ Guangzhou Auto Show ដែលមានតម្លៃចាប់ពី 700,000 យ៉ន់ ដែលប្រហាក់ប្រហែល 96,000 ដុល្លារ។ សម្រាប់ការដាក់លក់ដំបូងនេះ គឺមានចំនួនត្រឹមតែ 70 គ្រឿងប៉ុណ្ណោះ ហើយសម្រាប់ការដឹកជញ្ជូនរថយន្តនេះ គឺនឹងធ្វើឡើងនៅខែកុម្ភៈឆ្នាំក្រោយ។ សម្រាប់អតិថិជនដែលបានកក់ទុកមុននៅពេល គឹនឹងទទួលបាននូវការធានាដែលមានរយៈពេលដល់ទៅ 5 ឆ្នាំ ដែលមានបូករួមទាំងការថែទាំទូទៅ, powertrain, internet-of-vehicle (IoV) និងសេវាកម្មសង្រ្គោះផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

Tank 700 Hi4-T មានទំហំរួម 5113/2061/1952mm និងមានប្រវែងគម្លាតកង់ 3000mm។ រថយន្តនេះគឺមានការប្រើប្រាស់ននូវម៉ាស៊ីនទំហំ 3-liter Bi-Turbo V6 មានកម្លាំង 360 សេះ និងមានកម្រិតរមួល 500 ញូតុនម៉ែត្រ ហើយក៏មានការគាំទ្រនូវបច្ចេកវិទ្យា 9AT transmission និងមាន Electric Motor ថែមទៀតផង។ សម្រាប់កម្លាំង powertrain គឺអាចធ្វើបានល់ទៅ 517 សេះ និងមានកម្រិតរមួល 750 ញូតុនម៉ែត្រ។

Tank 700 Hi4-T គឺជារថយន្តជំនាន់ទី 3 នៃស្រឡាយ PHEV ដែលស្ថិតនៅក្នុងត្រកូល Tank នេះ ហើយក៏ជាម៉ូដែលដំបូងគេ ដែលប្រើប្រាស់នូវប្រព័ន្ធម៉ាស៊ីន Hi4-T system ទំហំ 3-liter V6 នេះផងដែរ។ សម្រាប់ PHEVs ម៉ូដែលមុនៗដែលស្ថិតនៅក្នុងត្រកូល Tank នេះ គឹប្រើប្រាស់ត្រឹមតែទំហំ 2-liter ប្រភេទ 4 ស៊ីឡាំងប៉ុណ្ណោះ។

 

ក្រឡេកមកមើលការឌីស្សាញរូបរាងរបស់ Tank 700 Hi4-T គឺមើលទៅពិតជាកាចខ្លាំងមែនទែន រថយន្តនេះ មានការរចនាជាមួយនឹងភាពរឹងមាំបំផុតសម្រាប់ SUV។ ផ្នែកខាងមុខមានការបំពាក់នូវចង្កៀងខាងមុខធំៗ និងមានកង់ធំ ហើយលានចេញមកក្រៅទាក់ទាញមែនទែន។ រថយន្តថ្មីនេះ គឺជារថយន្តបែបស្ព័រ។ សម្រាប់ផ្នែកខាងក្រោយវិញ គឺមានកាងនៅលើដំបូល និងមានកន្លែងដាក់កង់សាកួរនៅខាងក្រោយ។ 700 Hi4-T នេះ ប្រើប្រាស់កង់ទំហំ R22 និងសំបងកងម៉ូដែល 275/50 Michelin Pilot Sport 4 SUV។

សូមជំរាបថា Tank បានត្រូវបានក្រុមហ៊ុន Great Wall Motor ប្រកាសចេញកាលពីឆ្នាំ 2021 ជាមួយនិងម៉ូដែល Tank 300 SUV។ គិតមកដល់ពេលនេះ គឺមាន 3 ម៉ូដែលហើយ រួមមានដូចជា Tank 300, Tank 400 Hi4-T, និងTank 500 (with Tank 500 Hi4-T variant) ហើយឆាប់ៗនេះ នឹងមានម៉ូដែលថ្មី Tank 700 Hi4-T បង្ហាញខ្លួននៅលើទីផ្សារថែមទៀតហើយ។ 

 

ព័ត៌មានពាណិជ្ជកម្ម