ពិភពនៃរថយន្តអគ្គិសនីត្រៀមខ្លួនឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស បន្ទាប់ពីចាប់ដៃសហការគ្នារវាងក្រុមហ៊ុនផលិតរថយន្ត Nio និងក្រុមហ៊ុនបច្ចេកវិទ្យាផលិតថ្ម CALT ដោយក្រុមហ៊ុនទាំងពីរនេះកំពុងចូលរួមលើកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតបណ្តាញស្ថានីយ៍ផ្លាស់ប្តូរថ្មដ៏ធំបំផុតមិនធ្លាប់មានពីមុនមករបស់ពិភពលោ។ ដែលនេះមានន័យថា អ្នកប្រើប្រាស់យានយន្តអគ្គិសនីនឹងមានជម្រើសកាន់តែច្រើន និងមធ្យោបាយកាន់លឿនជាងមុនក្នុងការរក្សារថយន្តរបស់ពួកគេឱ្យដំណើរការប្រកដោយនិរន្ត៍រភាព។
Nio គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលបានត្រួសត្រាយផ្លូវសម្រាប់បច្ចេកវិទ្យានៃការផ្លាស់ប្តូរថ្ម ហើយពេលនេះក្រុមហ៊ុននេះកំពុងចាប់ដៃសហការជាមួយ CATL ដែលជាក្រុមហ៊ុនផលិតកញ្ចប់ថ្មរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក។ ការចាប់ដៃរួមសហការគ្នា រវាងក្រុមហ៊ុនទាំងពីរ នឹងបង្កើតបណ្តាញដ៏ធំនៃស្ថានីយ៍ផ្លាស់ប្តូរថ្មរថយន្តអគ្គិសនីក្នុងពិភពលោក។
ដែលនេះនឹងអនុញ្ញាតឱ្យម្ចាស់រថយន្តអគ្គិសនីកាន់តែច្រើនអាចធ្វើការផ្លាស់ប្តូរកញ្ចប់ថ្មរថយន្តរបស់ពួកគេយ៉ាងឆាប់រហ័សជាមួយនឹងថ្មដែលមានការសាកភ្លើងពេញរួចជាស្រេច ជំនួសឱ្យការរង់ចាំក្នុងការសាកថ្មរថយន្តរបស់ពួកគេ។ ក្រុមហ៊ុន CATL បាននឹងកំពុងធ្វើការវិនិយោគជាមួយទឹកប្រាក់រហូតដល់ 312 លានអឺរ៉ូចូលទៅក្នុងក្រុមហ៊ុន Nio Power ដែលបង្ហាញថា ពួកគេបានយកចិត្តទុកដាក់ចំពោះភាពជាដៃគូនេះ។
ចំពោះបណ្តាញស្ថានីយ៍ផ្លាស់ប្តូរថ្មរថយន្តដែលមានស្រាប់របស់ Nio នឹងនៅតែបន្តប្រតិបត្តិការជាធម្មតា ហើយបច្ចេកវិទ្យា Choco-Swap របស់ CATL នឹងត្រូវបានប្រើនៅក្នុងរថយន្តម៉ាក Firefly ថ្មីរបស់ Nio ។ ក្រុមហ៊ុនក៏ចង់ធ្វើការរួមគ្នា ដើម្បីបង្កើតឲ្យមានស្តង់ដារនៃការផ្លាស់ប្តូរថ្មដូចគ្នានៅទូទាំងម៉ាករថយន្តផ្សេងៗគ្នាផងដែរ។ ដែលគម្រោងនេះ នឹងធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់អ្នកប្រើប្រាស់រថយន្តអគ្គិសនីទាំងអស់ក្នុងការប្រើប្រាស់ស្ថានីយ៍ផ្លាស់ប្តូរថ្មសម្រាប់រថយន្តរបស់ពួកគេ។
លើសពីការផ្លាស់ប្តូរថ្ម Nio និង CATL កំពុងសម្លឹងមើលអាយុកាលទាំងមូលនៃថ្ម។ Nio និង CALT មានគម្រោងធ្វើការទៅលើកិច្ចការស្រាវជ្រាវបច្ចេកវិទ្យាថ្មថ្មី ការគ្រប់គ្រងទ្រព្យសម្បត្តិ និងការកែច្នៃឡើងវិញថែមទៀតផង។ ដែលការធ្វើបែបនេះនឹងជួយធ្វើឱ្យរថយន្តអគ្គិសនីមានតម្លៃសមរម្យ និងកាន់តែមានភាពល្អប្រសើរសម្រាប់បរិស្ថានផងដែរ។
ក្រុមហ៊ុន Nio មានបណ្តាញដោះដូរថ្មដ៏ធំបំផុតរួចហើយ ដោយមានស្ថានីយ៍ចំនួន 3,172 កន្លែង។ លើសពីនេះទៅទៀត Nio និង CALT ក៏បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនរថយន្តផ្សេងទៀតដូចជា Changan Automobile, Chery, GAC Group និង JAC Group។ CATL បានកាន់កាប់ជិត 38 ភាគរយនៃទីផ្សារកញ្ចប់ថ្មីរថយន្តអគ្គិសនីនៅក្នុងឆ្នាំ2024។ ទាក់ទិននឹងកិច្ចសហការជាមួយ CATL Nio កំពុងបង្ហាញថាបច្ចេកវិទ្យាដែលខ្លួនបានត្រួសត្រាយ គឺជាអនាគតសម្រាប់រថយន្តអគ្គិសនី។ ក្រោយពីបង្ហាញពីភាពចាប់ដៃគូសហការគ្នានេះ បានធ្វើតំលៃភាគហ៊ុនរបស់ក្រុមហ៊ុន Nio មានការកើនឡើងយ៉ាងឆាប់រហ័ស ដោយភាគហ៊ុនបានកើនឡើងជាង 16 ភាគរយឯណោះ៕