
រថយន្ត Mondeo ដែលមានអាយុកាលយូរអង្វែងរបស់មួយក្រុមហ៊ុន Ford នៅតែបន្តផលិតផ្តាច់មុខនៅក្នុងប្រទេសចិន បន្ទាប់ពីបញ្ឈប់ការផលិតនៅអឺរ៉ុប និងអាមេរិកខាងជើង។ ហើយថ្មីៗនេះ ក្រុមហ៊ុនវិនិយោគទុនរួមគ្នា Changan Ford បានបញ្ជាក់ថា Ford Mondeo ជំនាន់ថ្មីនឹងត្រូវប្រកាសចេញលក់នៅថ្ងៃទី 4 ខែធ្នូ ឆ្នាំ 2025 បន្ទាប់ពីការបង្ហាញជាសាធារណៈលើកដំបូងនៅឯកម្មវិធីតាំងពិព័រណ៍រថយន្ត Guangzhou Auto Show 2025 ។
Mondeo ជំនាន់ថ្មី បានបង្ហាញពីការរចនាបថផ្នែកខាងក្នុងកាន់តែមានភាពប្រណិតទំនើប និងការបង្កើននូវប្រព័ន្ធបច្ចេកវិទ្យាដ៏សំខាន់ៗដែលផ្តោតចម្បងសម្រាប់តែអតិថិជននៅក្នុងទីផ្សារចិន។ Ford Mondeo ជំនាន់ថ្មីត្រូវបានក្រុមហ៊ុនធ្វើការកែប្រែការឌីស្សាញផ្នែកប៉ាណាមុខដោយប្រើប្រាស់នូវអត្តសញ្ញាភាពឌីស្សាញរបស់ Ford ផ្ទាល់, ការឌីស្សាញផ្នែកដំបូងបែប Fastback ជាមួយពណ៌ខ្មៅ និងប្រើប្រាស់ដៃទ្វារជាប្រភេទដៃលាក់ hidden-door-handle ជំនួសឲ្យដៃទ្វារធម្មតាដែលប្រើនៅលើជំនាន់មុខ។

ចូលមកផ្នែកកាប៊ីនខាងក្នុង ត្រូវបានរៀបចំឌីស្សាញឡើងបែបទំនើបភាព ប្រណិតភាព និងភាពទាន់សម័យកាលបច្ចេកវិទ្យារថយន្តតែម្តង ដោយក្នុងនោះ គឺជាការបំពាក់មកបច្ចេកវិទ្យាអេក្រង់ទ្រវែងលាតសន្ធឹកនៅលើ Dashboard ប្រវែង 1.1 ម៉ែត្រ ឬប្រហែល 27-inch ជាមួយកម្រិតបង្ហាញខ្ពស់ដល់ 4K បន្ថែមជាមួយអេក្រង់បង្ហាញព័ត៌មានទំហំធំមួយទៀតផងដែរ។ ប្រព័ន្ធដំណើរការខាងក្នុងរបស់ Mondeo ជំនាន់ថ្មីនេះ គាំទ្រដោយបន្ទះឈីប Qualcomm Snapdragon 8155 រួមជាមួយនិងប្រព័ន្ធ SYNC+ intelligent system ហើយអាចភ្ជាប់មុខងារ Apple CarPlay ថែមទៀតផង។
Changan Ford ក៏បានធ្វើការកែកុងថ្មីទៅលើកៅអីខាងក្នុងទាំង 5 របស់ Mondeo ផងដែរ ដោយកៅអីជួរក្រោយមានកំពស់ 1 ម៉ែត្រធៀបនឹងដំបូល រីដំបូលបើកខាងលើ គឺបើកបានទំហំធំរហូតដល់ជិតមួយម៉ែត្រ ហើយទំងន់ផ្ទុកខាងក្នុងកាប៊ីនត្រូវបានបានបង្កើនទំងន់បានធ្ងន់ជាងមុនប្រមាណ 47.5kg ផងដែរ។

Ford Mondeo ជំនាន់ថ្មីនេះ ដំណើរការនៅលើម៉ាស៊ីន 2.0-litre ប្រភេទ EcoBoost Engine ភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខស្វ័យប្រវត្តិ 8 វគ្គ។ ម៉ាស៊ីនរបស់ Mondeo អាចផលិតកម្លាំងបាន 261 សេះ និងកម្លាំងរមួល 408Nm។ ជាមួយគ្នានេះ Ford Mondeo 2025 ក៏មានជម្រើសប្រើម៉ាស៊ីន Hybrid ទំហំ 1.5T ផងដែរ។ ក្រៅតែពីទីផ្សារប្រទេសចិន Ford Mondeo ក៏មានលក់នៅបណ្តាទីផ្សារប្រទេសមួយចំនួនដូចជា នៅទីផ្សារប្រទេសមជ្ឈិមបូព៌ា…ជាដើម៕





