no-alternative title
no-alternative title

Jetour Zongheng F700 គូប្រជែង GWM Cannon Pickup ត្រៀមបង្ហាញវត្តមានឆាប់ៗខាងមុខនេះ

Jetour គឺម៉ាកយីហោរថយន្តប្រណិតមួយដែលស្ថិតនៅក្រោមក្រុមហ៊ុន Chery។ ហើយនៅពេលនេះ Jetour ត្រូវបានគេដឹងថា ត្រៀមធ្វើការប្រកាសចេញឡានប្រភេទ Pick up ដំបូងរបស់ខ្លួនដើម្បីធ្វើការប្រគូតប្រជែងទីផ្សារជាមួយក្រុមហ៊ុនរួមស្រុកដូចជា GWM និង BYD ជាដើម។ ជាការពិតណាស់ បើតាមរូបភាពដែលគេប្រមាញ់បានថ្មីៗនេះ គឺបានបង្ហាញពីគំរូឌីស្សាញរូបរាងផ្លូវការណ៍របស់ឡាន Pick up ដំបូងរបស់ Jetour។ តាមប្រភពបានបញ្ជាក់ថា Jetour Pick up ដំបូងចេញពីម៉ាកយីហោនេះ មានឈ្មោះថា Jetour Zongheng F700 Pick up។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រូបភាពដែលគេប្រមាញ់បាននេះ បានបង្ហាញឲ្យឃើញថា Zongheng F700 មាន DNA ឌីស្សាញដូចគ្នានឹង Zongheng G700 ដែលជាប្រភេទ SUV ដែរ គឺមានការឌីស្សាញបែបជ្រុងៗ ឬ Square-edged design។ ឡាន Pick up ថ្មីនេះ ត្រូវបានគេរំពឹងថា ក៏នឹងមានម៉ូឌែលប្រើប្រព័ន្ធម៉ាស៊ីន Hybrid ផងដែរ ប៉ុន្តែ មិនទាន់មានព័ត៌មានលក្ខណៈសម្បត្តិលម្អិតអំពីរថយន្ត Pick up ថ្មីនេះ នោះទេ។ Jetour Zongheng F700 ត្រូវបានចាត់ចូលក្នុងថ្នាក់ប្រភេទឡាន mid-size Pick up ហើយនឹងក្លាយជាដៃគូប្រគូតប្រជែងជាមួយនឹងម៉ូដែល GWM Cannon Pickup ដែលទើបបង្ហាញវត្តមានលក់នៅលើទីផ្សារប្រទេសចិនថ្មីៗនេះ។

តាមរូបភាពថតចេញពីផ្នែកកាប៊ីនខាងក្នុងរបស់ F700 គឺមានការរៀបចំតុបតែងដូចគ្នានឹងម៉ូដែល G700 SUV ដែរ ដោយក្នុងនោះមានអេក្រង់កម្សាន្តប្រភេទថាច់ស្គ្រីននៅកណ្តាលតាប់ឡូមានទំហំធំដល់ 15.6-inch និងអេក្រង់ទ្រវែងនៅជាប់នឹងកញ្ចក់ដំបូលខាងមុខមានទំហំធំដល់ទៅ 35.4-inch ជាប្រភេទ Panoramic display ដែលអាចអេក្រង់នេះមានមកជាមួយអេក្រង់បង្ហាញព័ត៌មាន និងអេក្រង់បង្ហាញមុខងារកម្សាន្តផ្សេងៗ។

យោងទៅលើប្រភពព័ត៌មានបែកធ្លាយបានឲ្យដឹងថា Jetour Zongheng F700 Pick up នឹងគាំទ្រដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា Kunpeng CDM-O plug-in hybrid system របស់ Jetour ផ្ទាល់ ដែលដំណើរការនៅលើម៉ាស៊ីន 2.0TD និងគាំទ្រដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយ ឬពីរ ឬបី ជាមួយកញ្ចប់ថ្មប្រភេទ Dual-layer battery ដែលគាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យាសាកភ្លើងចូលល្បឿនលឿនថែមទៀតផង។ Jetour Zongheng F700 off-road Pick up ថ្មីនេះ ត្រូវបានគេព្យាករណ៍ថា អាចនឹងមានតម្លៃខ្ទង់ប្រហែល $46,300៕

 

ព័ត៌មានពាណិជ្ជកម្ម