no-alternative title
no-alternative title

ក្រុមហ៊ុនបុត្រសម្ព័ន្ធររបស់ GM ត្រៀមចេញឡានអគ្គិសនី MPV ថ្មីរបស់ខ្លួននៅថ្ងៃទី 5 ខែធ្នូនេះហើយ

Buick គឺជាម៉ាកយីហោរថយន្តដែលបានបង្កើតឡើងដោយការវិនិយោគទុនរួមគ្នារវាងសម្ព័ន្ធក្រុមហ៊ុន SAIC និង GM។ ក្រុមហ៊ុននេះ ក៏ត្រៀមដាក់ចេញរថយន្តអគ្គិសនីប្រភេទ MPV ស៊េរីថ្មី ដែលមានឈ្មោះថា Buick Electra Encasa ឆ្នាំ 2026 ជាផ្លូវការណ៍នៅថ្ងៃទី 5 ក្នុងខែធ្នូនេះ បន្ទាប់ការបង្ហាញខ្លួនជាសកលនៅក្នុងព្រឹត្តិការណ៍ 2025 Guangzhou International Automobile Exhibition កាលពីពេលថ្មីៗនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Buick Electra Encasa MPV ឆ្នាំ 2026 ត្រូវបានផលិតឡើងដោយប្រើប្រព័ន្ធស្ថាបត្យកម្មគ្រោងឆ្អឹងប្រភេទ “Xiaoyao” ដែលអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន Buick ផ្ទាល់។ ឡានអគ្គិសនី MPV ថ្មីនេះ មានតួរខ្លួនបណ្តោយ 5,260mm/ ទទឹង 2000-2023 mm/ កំពស់ 1835 mm និងមានគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,160mm។ Buick Electra Encasa MPV ឆ្នាំ 2026 ដំណើរការដោយបច្ចេកវិទ្យាប្រព័ន្ធ Hybrid ដែលប្រតិបត្តិការណ៍នៅលើម៉ាស៊ីនសាំង 1.5-litre turbocharged ដែលមានកម្លាំង 132kW រួមដំណើរការដោយម៉ូទ័រអគ្គិសនីមួយ ដែលទទួលថាមពលកម្លាំងពីកញ្ចប់ថ្ម lithium-iron-phosphate។ 

Buick Electra Encasa 2026 អាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 224km នៅពេលសាកភ្លើងពេញម្តង ហើយអាចបើកបានចម្ងាយដល់ 1,320km នៅពេលប្រើគូបជាមួយម៉ាស៊ីនចាក់សាំងពេញម្តង នេះបើតាមការបញ្ជាក់ពីស្តង់ដារ CLTC។ ពាក់ព័ន្ធទៅនឹងសន្ទុះល្បឿនវិញ ត្រូវបានគេបញ្ជាក់ថា Buick Electra Encasa 2026 អាចជាន់ស្ទុះពីកុងទ័រ 0 ឡើងទៅ 100km/h ចាយពេលខ្ទង់ 5.8 វិនាទី ហើយការសាកថ្មក៏សាកចូលបានលឿនផងដែរ ដោយសារពី 30% ឡើងទៅ 80% ប្រើពេលខ្ទង់ 20 នាទី។

ចូលមកក្នុងកាប៊ីនខាងក្នុងរបស់ Buick Electra Encasa 2026 ឃើញថាមានភាពទូលាយល្អ ជាមួយការរៀបចំបំពាក់នូវប្រព័ន្ធប្រើប្រាស់ទំនើបទាន់សម័យ ក្នុងនោះរួមមានអេក្រង់ធំៗចំនួនបីផ្ទាំង មានអេក្រង់កម្រិតបង្ហាញ 4K ទំហំ 21-inch, ប្រព័ន្ធបង្ហាញនៅលើកញ្ចក់ដំបូលខាងមុខប្រភេទ  panoramic AR HUD ដែលអាចបង្ហាញចេញបានក្នុងទំហំធំដល់ 50-inch ព្រមទាំងមានអេក្រង់សម្រាប់អ្នកអង្គុយកៅអីជួរខាងក្រោយប្រើប្រាស់បញ្ជាមុខងារផ្សេងៗមួយចំនួនផងដែរ។

ជាមួយគ្នានេះ សម្រាប់ការបើកឬបិទទ្វារចំហៀង គឺប្រើតាមរយះប៊ូតុងប៉ះបញ្ជា  Gesture-controlled sliding doors, រួមនឹងប៊ូតុងចុចសេរេកៅអី និងលើកប៉ូមឡើងចុះ (Air suspension) ជាដើម។ ទោះជាយ៉ាងណាសម្រាប់តម្លៃ និងលក្ខណៈសម្បត្តិលម្អិតផ្សេងៗទៀតរបស់ Buick Electra Encasa ស៊េរីឆ្នាំ 2026 ក្រុមហ៊ុន មិនទាន់ប្រាប់ឲ្យដឹងនៅឡើយទេក្នុងពេលនេះ អីចឹង…មានតែរងចាំអ៊ុតតម្លៃទាំងអស់គ្នានៅថ្ងៃទី 5 ធ្នូ ខាងមុខនេះប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម