no-alternative title
no-alternative title

Nio EC6 ពិតរឹងមាំខ្លាំងមែន ជួបគ្រោះថ្នាក់ប៉ុណ្ណឹងហើយ អ្នកជិះនៅមានសុវត្ថិភាពដដែល មិនមានបញ្ហាដល់ជីវិត

រថយន្តអគ្គិសនីប្រភេទ SUV-coupe ម៉ូដែល Nio EC6 មួយគ្រឿងបានជួបគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវល្បឿនលឿនកាលពីថ្ងៃទី 1 ខែធ្នូ នៅតំបន់ជាយក្រុងមួយក្នុងទីក្រុងសៀងហៃ។  ដែលក្នុងក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ គឺមានសភាពធ្ងន់ធ្ងរខ្លាំងដោយសារតែវាបានការបើកបុកយ៉ាងដំណំជាមួយនឹងរបាថ្មចែកទ្រូងផ្លូវ ដែលបានធ្វើឲ្យផ្នែកខាងក្រោយរបស់រថយន្តស្ទើរតែដាច់ចេញពីតួររថយន្តទៅហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយភ្លាមៗបន្ទាប់ពីគ្រោះថ្នាក់នេះ បានឲ្យដឹងថា ប្រព័ន្ធសុវត្ថិភាពរបស់រថយន្តបានរាយការណ៍ពីហេតុការណ៍នេះភ្លាមៗ។ ដែលធ្វើឲ្យបុគ្គលិក Nio បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ហើយបានសម្រួលដឹកអ្នកជិះនៅក្នុងរថយន្តទាំងពីរទៅកាន់មន្ទីរពេទ្យ។ ហើយអ្នកជិះក្នុងរថយន្តទាំងពីរនាក់ ត្រូវបានរាយការណ៍ថា បានរួចផុតពីគ្រោះថ្នាក់ដោយគ្មានរបួសធ្ងន់ធ្ងរដែលគំរាមកំហែងដល់អាយុជីវិតឡើយ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Nio បានឲ្យដឹងងា នៅលើប្រព័ន្ធក្នុងរថយន្តបង្ហាញថា EC6 មិនបានប្រើប្រាស់ប្រព័ន្ធជំនួយការអ្នកបើកបររបស់វានៅពេលមានគ្រោះថ្នាក់នោះទេ។ ហើយនៅពេលដែលការប៉ះទង្គិចដ៏ធ្ងន់ធ្ងរកើតឡើង ប្រព័ន្ធពោងសុវត្ថិភាពបានដំណើរការ ប្រព័ន្ធសុវត្ថិភាពទ្វាររថយន្តបានដោះសោដោយស្វ័យប្រវត្តិ ហើយដៃទ្វាររថយន្តត្រូវបានបើកផងដែរ ដែលអនុញ្ញាតឱ្យអ្នកជិះមានលទ្ធភាពចេញពីក្នុងរថយន្តបាន។ ជាពិសេសថ្មរថយន្តត្រូវបានគេរាយការណ៍ថា មិនបានឆាប់ឆេះ ឬបង្ហាញសញ្ញាណាមួយនៃការឡើងកម្ដៅ ឬបង្កហានិភ័យផ្នែកសុវត្ថិភាពនោះទេ។ ហើយមន្ត្រីប៉ូលីសក្នុងតំបន់បាននឹងកំពុងធ្វើស៊ើបអង្កេតពីមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ។ 

Nio EC6 គឺជារថយន្តអគ្គិសនីប្រភេទ mid-size SUV-Coupe ដែលបានចាប់ផ្តើមផលិតនៅប្រទេសចិនតាំងពីឆ្នាំ 2020 មកម្ល៉េះ។ ហើយសម្រាប់ម៉ូដែល EC6 ស៊េរីឆ្នាំ 2025 មានបំពាក់មកជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួនពីរ ដែលគាំទ្រដល់ការបើកបរដោយប្រើប្រព័ន្ធ All-wheel-drive ដែលអាចផលិតថាមពលរួមបញ្ចូលគ្នាបានដល់ 360 kW និងជាមួយកញ្ចប់ថ្មទំហំ 100kWh ដែលសាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយផ្លូវ 630 គីឡូម៉ែត្រ៕

 

ព័ត៌មានពាណិជ្ជកម្ម