no-alternative title
no-alternative title

Honda Super-One ឆ្នាំ 2026 នឹងក្លាយជាឡានអគ្គិសនីខ្នាតតូចដំបូងគេ ដែលមានវត្តមាននៅលើទីផ្សារប្រទេសអូស្ត្រាលីចុងឆ្នាំនេះ

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda ត្រៀមនាំយករថយន្តអគ្គិសនីខ្នាតតូច ឬហៅថា “ City Car” ចូលទៅទីផ្សារប្រទេសអូស្ត្រាលីនាចុងឆ្នាំ 2026 នេះ។ City EV Car ជំនាន់ថ្មីរបស់ Honda គឺជាម៉ូដែល Super-one 2026 ដែលនឹងក្លាយជារថយន្តអគ្គិសនីខ្នាតតូច ឬ City EV Car ដំបូងគេដែលមានវត្តមាននៅលើដងវិថីក្នុងប្រទេសអូស្ត្រាលី។ កូនឡានអគ្គិសនី Honda Super-One 2026 គឺជារថយន្ត City EV Car ដ៏ពេញនិយមប្រើប្រាស់បំផុតមួយនៅក្នុងប្រទេសជប៉ុន ដោយសារតែការឌីស្សាញរូបរាងបែប Cute តូចច្រឡឹងរបស់វា ដែលសាកសមបំផុតក្នុងការប្រើប្រាស់ប្រចាំថ្ងៃនៅទីប្រជុំជន និងទីក្រុង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Honda Super-One 2026 ដំណើរការដោយម៉ូទ័រអគ្គិសនីមួយបំពាក់នៅលើភ្លៅខាងមុខ ឬ Front-wheel-drive motor ដែលអាចផលិតកម្លាំងបាន 70kW និងកម្លាំងរមួល 162N.m។ បើតាមប្រភពព័ត៌មានចេញពីក្រុមហ៊ុន Honda ប្រចាំប្រទេសសិង្ហបុរី បានឲ្យដឹងថា Honda Super-One ឆ្នាំ 2026 ត្រៀមបង្ហាញចេញជាផ្លូវការណ៍ជាលើកដំបូងក្នុងទីផ្សារសឹង្ហបុរី នៅមុនការនាំចេញទៅប្រកាសចេញលក់នៅទីផ្សារអូស្ត្រាលី។

Super-One 2026 បំពាក់ម៉ូទ័រអគ្គិសនីមានកម្លាំងខ្លាំងជាង BYD Atto 1 Essential ដែលមានកម្លាំង 65kW និងមានប៉ុនគ្នាជាមួយ BYD Dolphin។ សម្រាប់អនុភាពនៃប្រព័ន្ធរង្វិលជុំកម្លាំង 162N.m នៃម៉ូទ័រអគ្គិសនីរបស់ Super-One 2026 មានកម្លាំងខ្លាំងជាម៉ូទ័ររបស់ Hyundai Inster ដែលមានកម្លាំង 147Nm ប៉ុន្តែខ្សោយជាង BYD Atto 1 និង Dolphin ដែលមានកម្លាំង 175Nm និង 180Nm រៀងៗខ្លួន។ 

 

Honda Super-One 2026 មានទំងន់សរុប 1,092kg។ ក្នុងពេលនេះ Honda សូមលាក់មិនបង្ហាញព័ត៌មានលម្អិតផ្សេងដូចជាកញ្ចប់ថ្ម ទំហំថ្ម និងគុណសម្បត្តិផ្សេងៗទៀតរបស់ Super-One 2026 របស់ខ្លួនឡើយ។ យ៉ាងណាមិញ បើតាមប្រភពព័ត៌មានបែកធ្លាយមួយចំនួន បានបង្ហើបថា Honda Super-One 2026 នឹងមានតួរខ្លួនវែងជាង ទទឹងធំជាង និងកម្ពស់ខ្ពស់ជាង បើធៀបនឹងម៉ូដែល Honda N-One e ដែលជា Kei Car ដែលបំពាក់កញ្ចប់ថ្ម 29.6kWh សាកភ្លើងពេញម្តងអាចបើកបានចម្ងាយ 295km ក្រោមស្តង់ដារ WLTP។

Honda Super-One 2026 នឹងរត់នៅលើសម្បកកង់ដែលមានយ៉ាន់ទំហំ 15-inch Alloy wheel, មានអេក្រង់កម្សាន្តទំហំ 9-inch និងប្រព័ន្ធ Speaker Bose Sound System ចំនួន 8 គ្រាប់ផងដែរ។ ជាចុងក្រោយ Honda Super-One 2026 នឹងបង្ហាញវត្តមានផ្លូវការណ៍នៅទីផ្សារប្រទេសអូស្ត្រាលីនៅត្រីមាសទី 4 (ខែតុលា-ធ្នូ) នៃឆ្នាំ 2026៕

 

 

ព័ត៌មានពាណិជ្ជកម្ម