no-alternative title
no-alternative title

Polestar 5 Electric Sport Car ស៊េរីថ្មី នឹងចេញលក់នៅអូស្ត្រាលីក្នុងឆមាសទី 2 ឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនីស៊េរីថ្មី Polestar 5 ដែលជា Electric Sport Car នឹងទៅដល់ទីផ្សារប្រទេសអូស្ត្រាលីនៅឆមាសទីពីរក្នុងឆ្នាំ 2026 នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុនផ្ទាល់។ ផ្ទុយពីព័ត៌មានចចាមអារាមដេលបានចេញផ្សាយក្នុងខែតុលា ឆ្នាំ 2025 កន្លងទៅ ដែលថា Polestar 5 នឹងបង្ហាញវត្តមាននៅទីផ្សារអូស្ត្រាលីនៅត្រីមាសទីពីរ នៃឆ្នាំ 2026។ លោក Scott Maynard ដែលជានាយកគ្រប់គ្រង់ទូទៅនៃក្រុមហ៊ុន Polestar Australia បានបញ្ជាក់ថ្មីៗនេះ ថា Polestar 5 នឹងមានវត្តមាននៅទីផ្សារអូស្ត្រាលីនៅមុខដំណាច់ឆ្នាំ 2026 នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយគ្នានេះលោក Maynard បានឲ្យដឹងថា Polestar 5 ស៊េរីថ្មី ទទួលបានការចាប់អារម្មខ្លាំងក្នុងមានជារថយន្តប្រភេទ Sport Car ដំបូងរបស់ក្រុមហ៊ុន ដែលបានដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ Munich Motor Show កាលពីឆ្នាំមុន (2025)។ ឡានប្រភេទ Electric Sport Car ស៊េរីថ្មីនេះ នឹងចេញលក់ក្នុងទីផ្សារអូស្ត្រាលីដោយមានពីរជម្រើស គឺ Dual-Motor និង High-Performance។

Polestar 5 Dual-Motor ប្រើប្រាស់ម៉ូទ័រអគ្គិសនីពីរ ឬប៉ុងពីរអាចផលិតកម្លាំងបានសរុប 550kW និងកម្លាំងរមូលបាន 812Nm អាចជាន់ស្ទុះពីកុងទ័រ 0-100km/h ប្រើពេលខ្ទង់ 3.9 វិនាទី។ ម៉ូដែលនេះ អាចនឹងមានតម្លៃខ្ទង់ $171,000 តម្លៃមិនទាន់បូកពន្ធអាករ។ Polestar 5 នឹងក្លាយជាគូប្រជែងទីផ្សារជាមួយនឹង Porsche Taycan។

ហើយចំពោះម៉ូដែល Polestar 5 High-Performance វិញ ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរដូចគ្នា ប៉ុន្តែមានកម្លាំងខ្លាំងជាង ជាមួយកម្លាំងសរុបដល់ 650kW និងកម្លាំងរមួលដល់ 1,015N.m អាចជាន់ស្ទុះពីកុងទ័រ 0-100km/h ប្រើពេលខ្ទង់ 3.2 វិនាទី។ Polestar 5 ទាំងពីរម៉ូដែលអាចជាន់ល្បឿនកប់ (Top Speed) បានដល់ 250km/h ដូចគ្នា។ Polestar 5 High-Performance អាចនឹងមានតម្លៃខ្ទង់ $193,100 (មិនបូកគិតពន្ធ)។ ហើយម៉ូដែលនេះ គឺជាគូប្រជែងទីផ្សារជាមួយនឹង Porsche Taycan Turbo GT។ 

តាមស្តង់ដាររបស់ WLTP បង្ហាញថា Polestar 5 Dual Motor អាចបើកបរបានចម្ងាយផ្លូវ 670km នៅពេលសាកភ្លើងពេញម្តង និងម៉ូដែល High-Performance អាចបើកបានចម្ងាយផ្លូវ 565km។ Polestar 5 ស៊េរីថ្មី គឺជាម៉ូដែលដំបូងគេរបស់ Polestar ដែលគាំទ្រប្រព័ន្ធសាកភ្លើងកម្លាំងខ្លាំងដល់ 800V ជាមួយឆ្នាំងសាក DC Charger កម្លាំង 350kW ដែលសាកភ្លើងចូលពេញម្តងប្រើពេលខ្ទង់ 22 នាទីប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម