no-alternative title
no-alternative title
no-alternative title
no-alternative title

Changan Nevo E07 រថយន្តកូនកាត់ SUV ជាមួយ Pickup ចេញលក់នៅចិនតម្លៃតែជាង 2 ម៉ឺនដុល្លារប៉ុណ្ណោះ

ក្រុមហ៊ុន Changan បានប្រកាសចេញលក់រថយន្តស៊េរីថ្មីម៉ូដែល Changan Nevo E07 នៅទីផ្សារប្រទេសចិនជាមួយជម្រើសម៉ូដែល BEV និង EREV ដែលមានតម្លៃចាប់ពីខ្ទង់ $28,100 ឡើងទៅ។ លក្ខណៈពិសេសរបស់រថយន្ត Crossover SUV មួយនេះ គឺអាចធ្វើការប្រែកាយពីរថយន្ត SUV ទៅជារថយន្ត Pickup truck ដោយគ្រាន់តែចុចប៊ូតុងមួយបាច់តែប៉ុណ្ណោះ។ Changan Nevo គឺជាម៉ាកយីហោរថយន្តវ័យក្មេងរបស់ Changan ដែលនៅប្រទេសចិនត្រូវបានគេស្គាល់ថាជា Qiyuan។ ក្រុមហ៊ុនថ្មីនេះ គឺធ្វើការផ្តោតទៅលើការផលិតរថយន្តដំណើរការដោយថាមពលថ្មី (New Energy vehicles)។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្រឡាយម៉ូដែលរថយន្ត Nevo ភាគច្រើនត្រូវបានផលិតឡើងដោយផ្នែកទៅលើរថយន្តប្រភេទ PHEV ឬ EV ដែលបានធ្វើការផ្លាស់ប្តូរពីស្រឡាយរថយន្តដំណើរការដោយម៉ាស៊ីន (ICE)ពីម៉ាក Changan ដូចជា Nevo Q05, Nevo A05 ឬ Nevo A06។ Changan Nevo បញ្ជាក់ថា E07 គឺជារថយន្តប្រភេទ SUV ដែលត្រូវបានផលិតដំបូងគេរបស់ក្រុមហ៊ុនខ្លួន។ រថយន្ត SUV ស៊េរីថ្មីនេះអាចធ្វើការប្រែខ្លួនទៅជារថយន្ត Pickup truck បាន នៅពេលចងផ្ទុកអីវ៉ាន់ដែលមានលទ្ធភាពអាចផ្ទុកបានទំងន់ 300 គីឡូក្រាម។

Changan Nevo E07 គឺជាប្រភេទ mid-to-large Crossover ដែលមានការរចនារូបរាងឡើងថ្មីប្លែកពីរថយន្តផ្សេង។ ផ្នែកខាងមុខរបស់វាមានចង្កៀងមុខរាងចតុកោណ ដែលនៅលើកាងខាងមុខរបស់ Nevo E07 មានបំពាក់នូវឧបករណ៍ចាប់សញ្ញា LiDAR ចំនួនពីរ។ Changan Nevo E07 មានប្រវែង 5,045mm/ ទទឹង 1,996mm/ កំពស់ 1,640mm ជាមួយគម្លាតរវាងកង់មុខក្រោយ 3,120mm។ រថយន្តនេះមានកៅអីពីរជួយ ។ Changan Nevo E07 មានអេក្រង់កម្សាន្តជាប្រភេទ Floating screen ទំហំ 15.4-inch, មុខងារបាញ់បង្ហាញលើកញ្ចក់អេក្រង់ទំហំ 48.86-inch head-up-display រីចង្កឹះលេខត្រូវបានរចនាបង្កប់នៅខាងក្រោយចង្កូតដែលមានការរចនាបែប three-spoke steering wheel។

Changan Nevo E07 មានជម្រើសម៉ូដែល Extended range electric vehicle (EREV) និង Battery electric vehicle (BEV)។ ដោយម៉ូដែល Nevo E07 មានបំពាក់ម៉ាស៊ីនសាំងចំនុះ 1.5-liter ផលិតកំលាំងបាន 105kW ឬស្មើរនឹង 141សេះ។ ម៉ាស៊ីន 1.5-liter នេះដើរតួជាម៉ាស៊ីនភ្លើងសម្រាប់ការសាកថាមពលថ្មដោយមិនផ្ទេរកម្លាំងបង្វិលទៅកង់នោះទេ។ Nevo E07 មានបំពាក់ប្រព័ន្ធម៉ូទ័រអគ្គិសនីមួយនៅផ្នែកខាងក្រោយដែលមានកំលាំង 231kW ឬស្មើរនឹង 310 សេះ។ 

សម្រាប់ម៉ូដែលដំណើរការដោយប្រព័ន្ធ 4WD មានបន្ថែមនៅប្រព័ន្ធម៉ូទ័រអគ្គិសនីមួយទៀតនៅខាងមុខមានកំលាំង 131kW ឬស្មើរនឹង 176 សេះ។ រថយន្តនេះមានកញ្ចប់ថ្មអគ្គិសនីទំហំ 39.05kWh ដែលអាចកាន់ថាមពលសម្រាប់ការបើកបរបានចម្ងាយផ្លូវចន្លោះពី 185 ទៅ 200 គីឡូម៉ែត្រ តាមការបញ្ជាក់ពីស្ថាប័ន CLTC។ Changan Nevo E07 ដំណើរការដោយថាមពលអគ្គិសនីសុទ្ធបំពាក់នូវទ័រអេឡិចត្រូនិចមួយដែលមានកំលាំង 252kW ឬស្មើរនឹង 338 សេះនៅលើអ័ក្សខាងក្រោយ។ ហើយសម្រាប់ម៉ូដែលដំណើរការដោយប្រព័ន្ធ 4WD មានកំលាំង 440kW ឬ 590 សេះ ដែលអាចបង្កើនល្បឿនពី 0 ទៅ 100គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល 3.96វិនាទី។ 

 

Changa Nevo E07 BEV នេះប្រើកញ្ចប់ថ្មទំហំ 70kWh និង 90kWh ដែលមានសមត្ថភាពកាន់សម្រាប់ការបើកបរបានចម្ងាយផ្លូវពី 551km ទៅ 701km នៅពេលសាកភ្លើងពេញម្តង។ លក្ខណៈពិសេសផ្សេងទៀតដែល Nevo E07 មានគឺការបំពាក់នូវប្រព័ន្ធ air suspension និង continuous damping system។ Changan Nevo E07 មានជម្រើសចំនួន 7 ម៉ូដែល ក្នុងនោះម៉ូដែលអគ្គិសនីមាន 4 ម៉ូដែល និងម៉ូដែល EREV មានចំនួន 3 ម៉ូដែល។

 

តម្លៃរបស់ម៉ូដែល Changan Nevo E07 EREV 

-Nevo E07 EREV Pro មានតម្លៃខ្ទង់ $29,500 

-Nevo E07 EREV Max មានតម្លៃខ្ទង់ $35,150 

-Nevo E07 EREV Ultra មានតម្លៃខ្ទង់ $42,150

តម្លៃរបស់ម៉ូដែល Changan Nevo E07 BEV 

-Nevo E07 BEV Air មានតម្លៃខ្ទង់ $28,100 

-Nevo E07 BEV Pro មានតម្លៃខ្ទង់ $32,300 

-Nevo E07 BEV Max មានតម្លៃខ្ទង់ $37,950 

-Nevo E07 BEV Ultra មានតម្លៃខ្ទង់ $44,950៕

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
អមអរសាទរ! រថយន្ត Ranger Raptor ក្លាយជាម្ចាស់ជើងឯកក្នុងការប្រកួត Thailand Rally Raid Championship 2024!

អមអរសាទរ! រថយន្ត Ranger Raptor ក្លាយជាម្ចាស់ជើងឯកក្នុងការប្រកួត Thailand Rally Raid Championship 2024!

ដោយ ប៉េងលីន
Luxeed R7 ដែលជារថយន្តអគ្គិសនី SUV ជំនាន់ថ្មីរបស់ Chery និង Huawei មានការបញ្ជាទិញមុនដល់ទៅ 3 ម៉ឺនគ្រឿង

Luxeed R7 ដែលជារថយន្តអគ្គិសនី SUV ជំនាន់ថ្មីរបស់ Chery និង Huawei មានការបញ្ជាទិញមុនដល់ទៅ 3 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
 រថយន្តអគ្គិសនី BYD YangWang U7 ស៊េរីថ្មី នឹងបំពាក់កញ្ចប់ថ្មអគ្គិសនីប្រភេទ Blade 2 Battery

រថយន្តអគ្គិសនី BYD YangWang U7 ស៊េរីថ្មី នឹងបំពាក់កញ្ចប់ថ្មអគ្គិសនីប្រភេទ Blade 2 Battery

ដោយ ប៉េងលីន
កំពូលថេប្លេត Flagship ទម្រង់កុំព្យូទ័រ HUAWEI MatePad Pro បង្ហាញខ្លួនជាផ្លូវការណ៌នៅកម្ពុជា

កំពូលថេប្លេត Flagship ទម្រង់កុំព្យូទ័រ HUAWEI MatePad Pro បង្ហាញខ្លួនជាផ្លូវការណ៌នៅកម្ពុជា

ដោយ ប៉េងលីន
ជាលើកដំបូងហើយដែល BYD លក់រថយន្តបានជាងពាក់កណ្តាលលានគ្រឿងក្នុងខែតុលា

ជាលើកដំបូងហើយដែល BYD លក់រថយន្តបានជាងពាក់កណ្តាលលានគ្រឿងក្នុងខែតុលា

ដោយ ប៉េងលីន
ស្ថាបនិក Huawei បញ្ជាក់ថា គ្មានជម្រើសអ្វីក្រៅពីការបង្កើតនូវបច្ចេកវិទ្យាខ្លួនឯងទេ បន្ទាប់ពីការហាមឃាត់របស់សហរដ្ឋអាមេរិក!

ស្ថាបនិក Huawei បញ្ជាក់ថា គ្មានជម្រើសអ្វីក្រៅពីការបង្កើតនូវបច្ចេកវិទ្យាខ្លួនឯងទេ បន្ទាប់ពីការហាមឃាត់របស់សហរដ្ឋអាមេរិក!

ដោយ ប៉េងលីន