no-alternative title
no-alternative title

ក្រុមហ៊ុន BYD សម្ពោធជាផ្លូវការណ៌នូវរថយន្តអគ្គសនីថ្មី Shark 6 ដំបូងនៅអាស៊ីអាគ្នេយ៍លើទឹកដីប្រទេសកម្ពុជា បង្កើតយុគសម័យថ្មីនៃរថយន្តភីកអាប់!

នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៤ ក្រុមហ៊ុន BYD និងក្រុមហ៊ុន HARMONY AUTO បានសហការគ្នាបើកសម្ពោធជាផ្លូវការណ៌នូវរថយន្តភីកអាប់អគ្គិសនីថ្មីប្រភេទ Shark 6 នៅលើទឹកដីប្រទេសកម្ពុជាយើងដ៏អស្ចារ្យ។  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព្រឹត្តិការណ៍សម្ពោធផ្លូវការណ៌នៃរថយន្តដ៏ទំនើបនេះមិនត្រឹមតែចូលរួមបង្ហាញមុខងារល្អឥតខ្ចោះ និងការរចនាប្រកបដោយភាពច្នៃប្រឌិតរបស់ប្រភេទ Shark 6 ប៉ុណ្ណោះទេ ថែមទាំងអនុញ្ញាតឱ្យទស្សនិកជនទទួលបាននូវបទពិសោធន៍យ៉ាងពេញលេញពីភាពជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន BYD ផងដែរនៅក្នុងវិស័យរថយន្តថាមពលថ្មី។

Shark 6 មិនត្រឹមតែម៉ូឌែលដែលត្រូវបង្ហាញនៅក្នុងពិធីសម្ពោធជាផ្លូវការនេះទេ វាក៏មានការដាក់ដំណើរការជាមួយនឹងបច្ចេកវិទ្យា DM (dual mode)របស់ BYDដែរ ដែលនាំមកនូវបទពិសោធន៍ដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនមកដល់ទស្សនិកជន។

តម្លៃលក់រាយរបស់BYD SHARK6 Premium គឺ$56,800

Shark 6 ជាប្រភេទរថយន្តភីកអាប់កូនកាត់ហាយប្រ៊ីដ ដោយរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះនៃថាមពលប្រកបដោយប្រសិទ្ធភាព និងកិច្ចការពារបរិស្ថានបៃតង Shark 6 ជាប្រភេទរថយន្តភីកអាប់បញ្ជូលសាំងលាយអគ្គិសនី  មិនត្រឹមតែមានលក្ខណៈការពារបរិស្ថាននៃការបើកបរដោយអគ្គិសនីសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចផ្តល់នូវការបើកបរបានយូរតាមរយៈថាមពលសាំងផងដែរ។ Shark 6 ត្រូវបានបំពាក់ដោយប្រព័ន្ធ DM (dual mode) របស់ BYD ដែលអាចប្រើប្រាស់អគ្គិសនីសម្រេចបាននូវការបំភាយឧស្ម័នកាបូនសូន្យ(គ្មាន)នៅពេលបើកបរក្នុងទីក្រុង ខណៈដែលវាស្ថិតក្នុងស្ថានភាពផ្លូវឆ្ងាយនិងស្មុគស្មាញ ម៉ាស៊ីនសាំងរបស់វាបានផ្តល់នូវថាមពលខ្លាំង និងធ្វើដំណើរបានឆ្ងាយថែមទៀតផង។

រថយន្តភីកអាប់កូនកាត់មួយប្រភេទនេះ មិនត្រឹមតែសមសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចយកធ្វើសកម្មភាពពាណិជ្ជកម្ម និងសកម្មភាពខាងក្រៅនានាបានថែមទៀត។ ជាមួយនឹងកម្លាំងម៉ាស៊ីនដ៏ខ្លាំង កន្លែងដាក់អីវ៉ាន់ធំទូលាយនិងតួខ្លួនរឹងមាំ Shark 6 អាចបំពេញតម្រូវការសម្រាប់ការងារផ្សេងៗ និងផ្ទុកអីវ៉ាន់ធ្ងន់បានយ៉ាងងាយស្រួល។ ប្រព័ន្ធថាមពលកូនកាត់មួយនេះអាចបត់បែនបាន ដោយវាបានធានានូវការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព ខណៈពេលដែលវាក៏បានចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ដែលធ្វើឱ្យវាក្លាយជាជម្រើសមានគុណភាពខ្ពស់នៅលើទីផ្សាររួមបញ្ចូលគ្នានូវអត្ថប្រយោជន៍ប្រើប្រាស់ជាក់ស្ដែង និងកិច្ចការពារបរិស្ថាន។

អ្នកប្រើប្រាស់អាចទទួលបាននូវបទពិសោធន៍សម្បូរបែប បង្ហាញបច្ចេកវិទ្យាច្នៃប្រឌិតគ្រប់ជ្រុងជ្រោយដែរ ហើយនៅក្នុងពិធីសម្ពោធផ្លូវការរបស់ Shark 6 មានឈុតឆាកជាច្រើនដែលបានរចនាឡើងដើម្បីបង្ហាញពីសមត្ថភាពរបស់ Shark 6ក្នុងបរិស្ថានផ្សេងៗគ្នា ឈុតនីមួយៗមានអ្នកពន្យល់បកស្រាយ មានអ្នកជំនាញនាំទស្សនិកជនយល់ច្បាស់អំពីសមត្ថភាពរបស់រថយន្តភីកអាប់អគ្គិសនីមួយនេះ។ ចាប់ផ្តើមពីចំណុចបើកបរបែបស្ងាត់ៗនៅលើផ្លូវក្នុងទីក្រុង រហូតដល់ការឆ្លងកាត់ផ្លូវជនបទ Shark 6 បានបង្ហាញពីដំណើរការដ៏ល្អឥតខ្ចោះរបស់វា។ បច្ចេកវិទ្យា V to L នាំមកនូវបទពិសោធន៍ថ្មីជាមួយថាមពលចល័ត តាមរយៈពិធីសម្ពោធជាផ្លូវការក៏បានបង្ហាញពីបច្ចេកវិទ្យា V to L(Vehicle to Load)របស់ Shark 6 ដែរ។

លក្ខណៈពិសេសនេះអនុញ្ញាតឱ្យរថយន្តផ្តល់ថាមពលដោយឧបករណ៍អគ្គិសនីខាងក្រៅ ពង្រីកអត្ថប្រយោជន៍ប្រើប្រាស់របស់វាកាន់តែធំទូលាយជាងកម្រិតធម្មតា។ លើសពីនេះយើងក៏បានរៀបចំតង់សម្រាប់ការបោះជំរុំ ដើម្បីបង្ហាញពីមុខងាររបស់ Shark 6 គឺវាអាចផ្តល់ថាមពលដល់ឧបករណ៍បោះជំរុំ ថាមពលជាបន្ទាន់និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះតាមរយៈបច្ចេកវិទ្យា V to L។ លើសពីនេះក្រុមការងារក៏បានពន្យល់លម្អិតអំពីរបៀបប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ ដើម្បីផ្តល់ជំនួយថាមពលសម្រាប់ឧបករណ៍ផ្សេងៗដោយបង្ហាញថា Shark 6 មិនត្រឹមតែជាមធ្យោបាយសម្រាប់ធ្វើដំណើរប៉ុណ្ណោះទេ វាថែមទាំងជាស្ថានីយ៍ថាមពលចល័តដែលអាចផ្តល់ថាមពលជាបន្តបន្ទាប់ និងមានស្ថេរភាពនៅក្នុងព្រៃ ក្នុងស្ថានភាពបន្ទាន់ និងស្ថានភាពផ្សេងៗទៀត។ 

ការបើកសាកល្បងរថយន្ត និងទទួលបាននូវបទពិសោធន៍ និងភាពទាក់ទាញពីសកម្មភាពបើកបររថយន្តអគ្គិសនីដោយផ្ទាល់ ដើម្បីឱ្យទស្សនិកជនទទួលបានបទពិសោធន៍ផ្ទាល់កាន់តែប្រសើរឡើងវិញជាមួយនឹងថាមពលដ៏ខ្លាំងក្លា និងការគ្រប់គ្រងដំណើរការរបស់ Shark 6 ហើយការបើកសាកល្បងរថយន្តក៏ត្រូវបានរៀបចំឡើងនៅក្នុងព្រឹត្តិការណ៍សម្ពោធជាផ្លូវការនៃរថយន្តមួយប្រភេទនេះដែរ។ អ្នកចូលរួមអាចសាកល្បងការបើកបរដោយរលូន និងការបង្កើនល្បឿនដ៏ខ្លាំងក្លានៃរថយន្តភីកអាប់អគ្គិសនីនេះ ជាពិសេសគឺវាបានដំណើរការដ៏ល្អឥតខ្ចោះនៃប្រព័ន្ធបើកបរអគ្គិសនីពេញលេញរបស់វាក្នុងស្ថានភាពផ្លូវផ្សេងៗគ្នា ដែលទទួលបានការកោតសរសើរយ៉ាងច្រើនលើសលុប។

ចំណែកបច្ចេកវិទ្យា DM បានជួយលើកកម្ពស់ការធ្វើដំណើរបែបបៃតង

ដោយនៅក្នុងពិធីសម្ពោធផ្លូវការនោះបច្ចេកវិទ្យា DM បានឈានមុខគេត្រូវបានបង្ហាញឡើងជាសាធារណៈដែរ។ បច្ចេកវិទ្យា DM នេះបានប្រើប្រាស់ប្រព័ន្ធPlug-in Hybrid សម្រេចតភ្ជាប់ចំណុចស្មើដោយគ្មានថ្នេររវាងថាមពលអគ្គិសនី និងឥន្ធនៈ ដោយយើងបានគិតគូរពីគុណសម្បត្តិនៃអាយុកាលកាន់ថ្ម កិច្ចការពារបរិស្ថាន និងបំពេញតម្រូវការធ្វើដំណើរចម្រុះ។ របៀបដែលបច្ចេកវិទ្យានេះត្រូវដាក់ឲ្យដំណើរការនិងប្រើប្រាស់ត្រូវបានគេពន្យល់យ៉ាងស៊ីជម្រៅនៅនឹងកន្លែងសម្ពោធ ដោយបង្ហាញពីចំណុចឈានមុខគេផ្នែកបច្ចេកវិទ្យារបស់ BYD ក្នុងវិស័យថាមពលថ្មី។

 

ពិធីបើកដំណើរការជាលើកដំបូងនៅតំបន់អាស៊ីអាគ្នេយ៍ ដែលនាំមុខគេនូវនិន្នាការរថយន្តអគ្គិសនីថ្មីនៅនៃទីផ្សារក្នុងស្រុក

Shark 6 បានជ្រើសរើសពីការបង្ហាញខ្លួនជាលើកដំបូងនៅអាស៊ីអាគ្នេយ៍នៅក្នុងប្រទេសកម្ពុជា ដែលបង្ហាញយ៉ាងពេញលេញនូវការយកចិត្តទុកដាក់ និងទំនុកចិត្តរបស់ BYD នៅក្នុងទីផ្សាររថយន្ត។  ក្នុងនាមជាទីផ្សារដ៏សំខាន់នៅក្នុងយុទ្ធសាស្ត្រតំបន់អាស៊ីអាគ្នេយ៍របស់ BYD កម្ពុជាពឹងផ្អែកលើការរចនាប្រកបដោយភាពច្នៃប្រឌិតរបស់ Shark 6 ដំណើរការប្រកបដោយថាមពល និងគុណសម្បត្តិឈានមុខគេនៅក្នុងបច្ចេកវិទ្យា V ដល់ L និង DM ផ្តល់ឱ្យអ្នកប្រើប្រាស់ក្នុងស្រុកនូវជម្រើសធ្វើដំណើរដោយថាមពលថ្មីចម្រុះបន្ថែមទៀត។

 

HARMONY AUTO គឺជាអ្នកចែកចាយទូទៅតែមួយគត់របស់ក្រុមហ៊ុន BYD ប្រចាំប្រទេសកម្ពុជា

ក្នុងនាមជាអ្នកចែកចាយទូទៅដែលមានការអនុញ្ញាតតែមួយគត់របស់ BYD នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Harmony Auto បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងពិធីសម្ពោធនេះ ដោយបង្ហាញពីធនធានទីផ្សារដ៏រឹងមាំ និងសមត្ថភាពសេវាកម្មរបស់ខ្លួន។ កិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាងក្រុមហ៊ុន Harmony Automobile និង BYD នឹងធានាបានថាអ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជាទាំងអស់អាចទទួលបានផលិតផលទំនើបបំផុត និងបទពិសោធន៍សេវាកម្មគុណភាពខ្ពស់បំផុតរបស់ BYD ដែរ។ នៅពេលអនាគត ក្រុមហ៊ុន Harmony Auto នឹងបន្តចាប់ដៃគ្នាជាមួយក្រុមហ៊ុន BYD ដើម្បីរួមគ្នាលើកកម្ពស់ការអភិវឌ្ឍទីផ្សាររថយន្តថាមពលថ្មីនៅកម្ពុជាផង និងជួយសហគមន៍មូលដ្ឋានឱ្យសម្រេចបាននូវគោលដៅនៃការធ្វើដំណើរបែបបៃតងផង។

 

តាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងភាគីទាំងពីរ BYD និងក្រុមហ៊ុន Harmony Auto នឹងធ្វើការរួមគ្នានៅក្នុងទីផ្សារប្រទេសកម្ពុជា និង អាស៊ីអាគ្នេយ៍ទាំងមូល ដើម្បីផ្តល់ជូនលោកអ្នកជាអ្នកប្រើប្រាស់នូវផលិតផលថាមពលថ្មី និងសេវាកម្មដ៏ទូលំទូលាយឈានមុខគេលើពិភពលោក ព្រមទាំងពង្រឹងបន្ថែមទៀតនូវមុខតំណែងឈានមុខគេរបស់ BYD នៅក្នុងវិស័យរថយន្តថាមពលថ្មីជាសកលថែមទៀត៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
មកដឹងពីបច្ចេកវិទ្យាបូម FOX នៅលើ Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើន មិនបានដឹង!

មកដឹងពីបច្ចេកវិទ្យាបូម FOX នៅលើ Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើន មិនបានដឹង!

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន