no-alternative title
no-alternative title
no-alternative title
no-alternative title

ខ្ញុំ​ស្អាត​ ខ្ញុំ​ខ្លាំង​ ខ្ញុំ​ទំនើប​ ខ្ញុំ​គឺ​ Leagoo​ Elite​ 2

​ក្រុម​ហ៊ុនបច្ចេកវិទ្យា​ផលិតផល​ស្មា​ត​ហ្វូ​ន​របស់​ប្រទេស​ចិន​បាន​បង្ហាញ​ចេញ​នូវ​កំពូល​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​របស់​ខ្លួន​ម៉ូ​ដែល​ Leagoo​ Elite​ 2​ ដែល​មាន​រូបរាង​ដ៏​ប្រណីត​ទាក់ទាញ​មិន​ចាញ់​កំពូល​ស្មា​ត​ហ្វូ​ន​ល្បីៗ​ដែល​កំពុង​ចរាចរណ៍​នៅ​លើ​ទីផ្សារ​ឡើយ​។​ ហើយ​អ្វី​ដែល​រឹតតែ​អស្ចារ្យ​គឺ​ Elite2​ បំពាក់​ដោយ​អង្គ​គណនា​ដែល​ខ្លាំង​ចំនួន​ 8​ គ្រាប់​ Octa-Core​ Processor​ រួម​នឹង​ចំនុចខ្លាំង​និង​មុខងារ​ពិសេស​ ទំនើបៗ​ជា​ច្រើន​ទៀត​បំពេញ​តាម​តម្រូវការ​ប្រើប្រាស់​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​កញ្ចក់​អេ​ក្រង់​ទំហំ​ធំ​ទូលាយ​ភ្លឺ​ច្បាស់​បែប​ធម្មជាតិ​

Leagoo​ Elite2​ បំពាក់​ដោយ​កញ្ចក់​អេ​ក្រង់​ថា​ច់​ស្គ្រី​ន​ IPS​ HD​ ធំ​ទូលាយ​ទំហំ​ 5.5​ អ៊ី​ង​ និង​មាន​គែម​អា​លុយ​មី​ញ៉ុ​មយ៉ាង​ហាប់​មាំ​ផ្តល់​ទំនុកចិត្ត​ក្នុង​ការ​កាន់​ប្រើប្រាស់​។​ចំពោះ​ការ​បង្ហាញ​រូបភាព​វិញ​គឺ​វា​អាច​ទ្រទ្រង់​បាន​ក្នុង​កម្រិត​ HD​ 720p​ បាន​យ៉ាង​ច្បាស់​ត្រជាក់​ភ្នែក​បែប​ពណ៌​ធម្មជាតិ​។​ 

​សមត្ថភាព​ប្រើប្រាស់​ខ្លាំង​គ្មាន​ដែន​កំនត់​

​ការ​ប្រើប្រាស់​បើក​ដំណើរការ​មុខងារ​ កម្មវិធី​ ហ្គេ​ម​ វ៉ិ​ប​សាយ​ វាយ​អក្សរ​ និង​ការងារ​កម្សាន្ត​ផ្សេងៗ​នៅ​លើ​ស្មា​ត​ហ្វូ​ន​ Leagoo​ Elite2​ គឺ​ប្រកប​ទៅ​ដោយ​ភាព​ជឿជាក់​លឿន​រហ័ស​ទាន់ចិត្ត​ ដោយ​ម៉ូ​ដែល​ថ្មី​នេះ​បំពាក់​ដោយ​បន្ទះ​ឈី​ប​ MTK​ 6592M​ រួម​ទាំង​អង្គ​គណនា​ខ្លាំង​ចំនួន​ 8​ គ្រាប់​ប្រភេទ​ ARM​ Octa-Core​ Processor​ ល្បឿន​គណនា​ 1.4​ GHz​ Cortex-A7,​ រ៉េ​ម​ទំហំ​ 2GB​ និង​មា​នំ​ហំ​ផ្ទុក​ស្រាប់​ក្នុង​ម៉ាស៊ីន​ 16​ GB​។​

​កាមេរ៉ា​ថតរូប​ និង​វី​ដេ​អូ​កម្រិត​ 13​ MP​ Ultra-Clear​ Image

Leagoo​ Elite2​ បំពាក់​ដោយ​កាមេរ៉ា​ថតរូប​ និង​វី​ដេ​អូ​ផ្នែក​ខាងក្រោយ​ទំហំ​ 13​ MP​ Ultra-Clear​ Image,​ autofocus​ LED​ Flash​។​ ហើយ​សមត្ថភាព​ចាប់​យក​រូបភាព​របស់​វា​វិញ​គឺ​បាន​ច្បាស់​គ្រប់​ស្ថានភាព​ទីតាំង​រូបភាព​ និង​វី​ដេ​អូ​ ព្រមទាំង​មាន​កាមេរ៉ា​មុខ​ទំហំ​ 8MP​ ផង​ដែរ​សម្រាប់​ថតរូប​ Selfie​។​

​ប្រតិបត្តិការ​ និង​មុខងារ​ពិសេសៗ​

Leagoo​ Elite2​ ដំណើរការ​ជាមួយ​ Android​ Kitkat​ v4.4.2​ និង​ប្រើ​យួ​ស័​រ​អ៊ី​ន​ធើ​ហ្វេ​ស​កំនែប្រែ​ថ្មី​ Leagoo​ UI​ 3.0​ ដែល​ធ្វើ​ឲ្យ​នៅ​លើ​ផ្ទៃ​អេ​ក្រង់​មាន​ភាព​ស្រស់​ស្អាត​រស់​រវើក​ទាក់ទាញ​។​ ចំពោះ​មុខងារ​ប្រើប្រាស់​ក៏​សម្បូរ​បែប​ហើយ​ទំនើប​ទៀត​ផង​ដែល​ក្នុង​នោះ​រួម​មាន​ដូច​ជា​:

-​​Wake​ Gesture​ :​លោក​អ្នក​អាច​បញ្ជា​បើក​ដំណើរការ​កម្មវិធី​ និង​មុខងារ​មួយ​ចំនួន​បាន​ដោយ​គ្រាន់តែ​សរសេរ​តួរ​អក្សរ​ដំណាង​ឲ្យ​កម្មវិធី​ និង​មុខងារ​ទាំងនោះ​នៅ​លើ​ផ្ទៃ​អេ​ក្រង់​នៅ​ពេល​អេ​ក្រង់​របស់​វា​បាន​បិទ​ (Sleep)​។​ ឧទាហរណ៍​:​ សរសេរ​អក្សរ​ C​ ដើម្បី​បើក​កាមេរ៉ា​ថតរូប​,​ M​ បើក​តន្ត្រី​,​ V​ បើក​វី​ដ​អូ​,​ S​ បើក​ Setting,​ E​ បើក​អ៊ី​ម៉េ​ល​…​ជាដើម​។​

-​​4D​ Turn​ Air​ Function:​ លោក​អ្នក​គ្រាន់តែ​ដាក់​បាទ​ដៃ​របស់​អ្នក​ពីលើ​ផ្ទៃ​អេ​ក្រង់​ពី​ 3​ រឺ​ 5​ សង់ទីម៉ែត្រ​ហើយ​បក់​ថ្នមៗ​ទៅ​ឆ្វេង​រឺ​ក៏​ស្តាំ​ដើម្បី​ផ្លាស់​ប្តូរ​អ៊ី​ន​ធើ​ហ្វេ​ស​អេ​ក្រង់​ និង​ពីលើ​ចុះ​ក្រោម​ រឺ​ពីក្រោម​ទៅ​លើ​ដើម្បី​បន្ថយ​ និង​ដំឡើង​សម្លេង​។​

-​​Glove​ Mode​ –Floating​ Touch:​ អស់​កង្វល់​ទោះបីជា​ដៃ​របស់​អ្នក​សើម​ រឺ​ក៏​ពាក់​ស្រោមដៃ​ក៏​ដោយ​ក៏​នៅ​តែ​អាច​ចុច​ថា​ច់​បញ្ជា​នៅ​ផ្ទៃ​អេ​ក្រង់​របស់​ Elite​ 2​ បាន​ដែរ​។​ 

​ប៉ុណ្ណឹង​មិន​ទាន់​អស់​នៅឡើយ​ទេ​នៅ​មានមុខ​ងារ​ និង​កម្មវិធី​ប្រើប្រាស់​ជា​ច្រើន​ទៀត​នៅ​លើ​កំពូល​ស្មា​ត​ហ្វូ​ន​ Leagoo​ Elite​ 2​ មួយ​នេះ​៕

Official​ Website:​ http://www.leagoo.cc/mobile/elite_series/20150616/38.html

 

 

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម