ដឹ ភីហ្សា ខមផេនី បានបើកសម្ពោធសាខាថ្មី (សាខាភ្នំពេញថ្មី) ជាផ្លូវការកាលពីពេលថ្មីកន្លងទៅនេះ ដើម្បីពង្រីកវិសាលភាពឲ្យកាន់តែជិតផ្ទះអតិថិជនមួយកម្រិតទៀត ក៏ដូចជាបើកទំព័រថ្មីក្នុងឆ្នាំ 2017 នេះ។ សាខាទី 24 នេះ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវហាណូយ ខាងជើងមហាវិថីសហព័ន្ធរុស្ស៊ី ចំងាយ 1500 ម៉ែត្រ។ គួរបញ្ជាក់ផងដែរថា ដឹ ភីហ្សា ខមផេនី សាខាភ្នំពេញថ្មី ជាភោជនីយដ្ឋានបែបភូមិគ្រឹះថ្មីទី 4 ហើយ ក្នុងចំណោមហាង ដឹ ភីហ្សា ខមផេនី ទាំងអស់។
ដូចនឹងហាង ដឹ ភីហ្សា ខមផេនី ទាំងអស់ សាខាភ្នំពេញថ្មីនេះត្រូវបានរៀបចំ ឡើងតាមរចនាបទបែបអ៊ីតាលី ទាំងផ្នែកខាងក្នុង និងខាងក្រៅ ដែលក្នុងពេលទទួលទាន អតិថិជនអាចគយគន់ទេសភាពដ៏រស់រវើក គួបផ្សំជាមួយនឹងសួនច្បារ រួមថែមទាំងទឹកធ្លាក់យ៉ាងស្រស់ស្អាតថ្លាទៀតផង។ ចំនុចពិសេសមួយទៀតនោះ ដឹ ភីហ្សា ខមផេនី សាខាភ្នំពេញថ្មី នេះក៏មានកន្លែងសម្រាប់កុមារលេងកំសាន្ដ និងចំណតយានយន្ដដ៏ធំទូលាយផងដែរ។
លោក ងន សាំង នាយកគ្រប់គ្រងក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុនមេរបស់ The Pizza Company បានមានប្រសាសន៍ថា «នេះជាហាងដ៏ប្រណិតទី 4 ហើយ ដែលស្ថិតក្នុងភូមិគ្រឹះដ៏ទូលាយរបស់ ដឹ ភីហ្សា ខមផេនី។ ទាំងការរចនា ការតុបតែង ទាំងនេះ គឺជាសេចក្តីសោមនស្សរីករាយរបស់របស់ក្រុមហ៊ុន អ៊ី អេហ្វ ជី ក្នុងការផ្តល់ឲ្យអតិថិជននូវសេវាកម្មល្អ អាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងភាពដ៏ប្រពៃបំផុតក្នុងការទទួលទានភីហ្សា ដែលប្រកបដោយរសជាតិ និងគុណភាពល្អដាច់គេ។ អ្វីដែលពិសេសនោះគឺ ក្រុមហ៊ុន អ៊ី អេហ្វ ជី តែងតែខិតខំរកអ្វីដែលថ្មីដែលធ្វើឲ្យអតិថិជនរបស់ខ្លួនកាន់តែពេញចិត្ត ដូចជា មុខម្ហូបថ្មីបន្ថែមទាំង 29 មុខ កម្មវិធីពិសេសៗ ការកម្ម៉ង់អាហារតាមរយះកម្មវិធីស្មាតហ្វូន ជាដើម។ បន្ថែមលើសពីទៅនេះទៀត ក្រុមហ៊ុន អ៊ី អេហ្វ ជី កំពុងពង្រីកសាខាថ្មីចំនួន 5 ទៀតនាឆ្នាំ 2017 នេះ » នេះជាប្រសាសន៏របស់លោក ទេព វិរៈ នាយកគ្រប់គ្រងទូទៅ បានថ្លែងក្នុងពិធីសម្ពោធហាង ដឹ ភីហ្សា ខមផេនី ភ្នំពេញថ្មី សាខាថ្មីទី 24។
បច្ចុប្បន្ននេះ ភោជនីយដ្ឋាន ដឹ ភីហ្សា ខមផេនី មានចំនួន 24 ហាងមកហើយ ដែលគ្របដណ្តប់នៅក្នុងក្រុងភ្នំពេញ ក្រុងព្រះសីហនុ ក្រុងតាខ្មៅ ក្រុងសៀមរាប ខេត្តបាត់ដំបង ហើយនឹងបន្តទៅដល់ក្រុងប៉ោយប៉ែតនាពេលឆាប់ៗនេះ។ គួរំលឹកថា ក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេបូឌា (RMA Cambodia) ដែលទទួលបានសិទិ្ធនាំចូលនូវផលិតផល និងសេវាកម្មល្បីៗ លើពិភពលោកជាច្រើនរួមមាន៖ ដឹ ភីហ្សា ខមផេនី (The Pizza Company) ខួស្តារ ខូហ្វី (Costa Coffee) ហាងការ៉េម ដេរី ឃ្វីន (Dairy Queen) ប៊ីប៊ីឃ្យូ កម្ពុជា (BBQ Cambodia) ស្វិនសិន កម្ពុជា (Swensen’s Cambodia) និង ហាងនំដូណាត់ គ្រីស្ពីគ្រីម ( Kripsy Kreme) ។
វីដេអូ៖