កាលពីថ្ងៃទី 31 ខែតុលា នេះ ក្រុមហ៊ុន Huawei បានរៀបចំនូវព្រឹត្តការណ៍ជប់លៀងបុណ្យ Halloween នៅការិយាល័យរបស់ខ្លួន ដែលស្ថិតនៅអាគារ Exchange Square ជាន់ទី 18 ជាមួយនឹងវត្តមានតារាល្បីៗរួមមានដូចជា Huawei កញ្ញា ស៊ីនយូប៊ីន, កញ្ញា ចាន់ គង្កា, សុផាលីន, កញ្ញា ភីយ៉ា វ៉េកា និងកញ្ញា មុន្នីរត្ន័ ហើយនិងមានការបង្ហាញស្ទីលប្លែកៗជាច្រើនពីសំណាក់តារាទាំងអស់ដែលមានវត្តមាននៅក្នុងកម្មវិធីនេះជាមួយនឹងស្មាតហ្វូន Huawei Nova 2i ផងដែរ។ ក្រុមហ៊ុនបញ្ជាក់ថា គិតមកទល់ចុងខែតុលាឆ្នាំ 2017 នេះ HUAWEI nova 2i ស្តុកទី 2 ត្រូវបានកក់ទុកមុនជាង 90% ហើយនៅសល់តែ 10% ទៀតតែប៉ុណ្ណោះសម្រាប់អតិថិជនចុងក្រោយ។
តាមប្រសាសន៍របស់លោក អែម យុទ្ធូ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ ក្រុមហ៊ុន Huawei ប្រចាំកម្ពុជាបានឲ្យដឹងថា ស្មាតហ្វូនស៊េរីថ្មី កាមេរ៉ាភ្លោះមុខក្រោយ Huawei nova 2i កំពុងតែអង្រូន បេះដូងអ្នកប្រើប្រាស់ និងឆក់យកចំណែក ទីផ្សារ ស្មាតហ្វូនបានយ៉ាងប្រសើរ។ មកទល់ពេលនេះ សម្រាប់ស្តុកទី 2 យើងទទួលបានការកក់ទុកមុន យ៉ាងច្រើនលើសលុបហួសពីការរំពឹងទុក ជាង 90% បើទោះបីជា Huawei nova 2i ពុំទាន់បង្ហាញខ្លួនជាផ្លូវការក៏ដោយ។ នេះជាកាស្តែងចេញនូវភាពខ្លាំងរបស់ ស្មាតហ្វូន Huawei ទាំងគុណភាពថតរូបស្អាត ច្បាស់បែបលក្ខណៈអាជីព កម្លាំងថ្មកាន់បានយូរ ប្រើហត់តែមិនអស់ថ្ម កំដរប្រើប្រាស់អ៊ីនធឺណែតលឿនដូចព្យុះ តម្លៃល្អ និងរក្សានូវ សន្តិសុខសុវត្ថិភាព ឯកជនភាពរបស់អ្នកប្រើប្រាស់។ គ្រប់ៗគ្នា បានលាន់មាត់សរសើរស្មាតហ្វូនស៊េរីថ្មី Huawei nova 2i គ្រប់គ្នាថា “រាងស្អាត អេងក្រង់ពេញគែម ពេញភ្នែក ងាយស្រួលកាន់ កាមេរ៉ា 4 ថតរូបស្អាតកប់ នរណាដែលមិនចង់បាន?
Huawei nova 2i គឺជាស្មាតហ្វូនដែលមានកាមេរ៉ា 4 (ភ្លោះមុខ ភ្លោះក្រោយ) ដំបូងគេបង្អស់ប្រចាំឆ្នាំ 2017។ HUAWEI nova 2i ត្រូវបានរចនាឡើងជាមួយនឹង អេក្រង់ធំ ពេញចិត្ត ពេញភ្នែក ពេញគែម 5.9 អ៊ីង (HUAWEI FullView Display) ច្បាស់ថ្លាឆ្វង់កម្រិត 2K (1080*2160) ងាយស្រួលក្នុងការទស្សនាភាពយន្ត តន្រី្តចម្រៀង យូធូប បណ្តាញសង្គម និងកម្សាន្តគ្មាន ដែនកំណត់ ពិសេស Live Facebook រឺ Video Calls ច្បាស់កប់ ពេញបេះដូង លង់នឹងរាងស្អាត ស្តើង គែមស្អាត ស្រាល ធន់មាំ ងាយស្រួលកាន់ដោយដៃម្ខាង ជាមួយនឹងសមត្ថភាពកំពូលនៃកាមេរ៉ាភ្លោះមុខ 13MP/2MP ភ្ជាប់ជាមួយនឹង Smart Selfie Toning Flash ឯកទេសអ្នក Selfie មួយគ្មានពីរ អាចផ្តិតយករូបភាពច្បាស់ស្រស់ស្អាត Pro Mode បែបសិល្បៈ portrait, Wide Aperture, Effect, Bokeh ស៊ីវិល័យ និងរស់រវើក។
Huawei nova 2i មានកាមេរ៉ាភ្លោះខាងក្រោយទំហំ 16MP/2MP មានសមត្ថភាពខ្លាំង អាចផ្តិតយករូបភាព បែបសិល្បៈ ស៊ីវិល័យ កម្រិតខ្ពស់ ព្រាលផ្ទៃខាងក្រោយបានស្រស់ស្អាតល្អ (bokeh) និងជួយបន្ថែមពន្លឺ សម្រាប់ទីតាំង ដែលមាន ពន្លឺខ្សោយ ដូចកាមេរ៉ាអាជីព។ HUAWEI nova 2i ត្រូវបានបំពាក់ដោយបន្ទះឈីប Octa-core Kirin 659, មាន រ៉េមទំហំ 4GB និងអង្គចងចាំទំហំ 64GB ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android-7 ជាមួយនឹងថាមពលថ្មធំមហិមា 3,340mAh ស៊ីមពីរ ល្បឿនអ៊ីនធើណិតលឿនកប់ Best 4G LTE Smart Ever ផ្តល់ជូននូវបទពិសោធន៍ថ្មីអស្ចារ្យ កាន់តែលឿន និង អស់កង្វល់រឿងអស់ថ្ម ល្អប្រើ មិនមែនល្អមើល ប្រើអស់ចិត្ត តែមិនអស់ថ្ម ។ គួរបញ្ជាក់ថា រាល់អតិថិជនដែលបានកម្ម៉ង់ទុកមុន សម្រាប់ស្តុកទី 2 នឹងអាចទទួលបានកាដូយ៉ាងច្រើន សន្ធឹកសន្ធាប់ រួមទាំង ស្មាតហ្វូនស៊េរីថ្មី HUAWEI nova 2i កាមេរ៉ា 4 នៅថ្ងៃទី ០5 ដល់ 10 វិច្ឆិកា។