no-alternative title

ស្មាតហ្វូន vivo V17 ទទួលបានការគាំទ្រខ្លាំងហួសក្តីរំពឹង បន្ទាប់ពីការសម្ពោធជាផ្លូវការថ្មីៗនេះ

ក្រោយពីស្មាតហ្វូននៃត្រកូល V ម៉ូឌែល vivo V17 បានដាក់ឲ្យដំណើរការនៅលើទីផ្សារអស់រយៈពេលប៉ុន្មានមកនេះ ឃើញថាចំនួនអតិថិជនដែលបានធ្វើការកុម្មង់ទុកមុនទៅលើស្មាតហ្វូន V17 មានចំនួនច្រើន ហើយនឹងអតិថិជនដែលបានមកធ្វើការជាវផ្ទាល់កើតឡើងខ្ពស់ហួសពីក្ដីរំពឹងទុក។ អ្វីដែលទាក់ចិត្តនឹងធ្វើឲ្យអតិថិជននៅតែអ្នកគាំទ្រ នឹងបន្តធ្វើការជាវទៅលើស្មាតហ្វូន V17 ដោយសារតែការរចនាមានភាពប្លែក បញ្ចេញនូវបែបបទថ្មី បច្ចេកវិទ្យាកាន់តែមានភាពជឿនលឿន ហើយសំបូរបែបទាន់នឹងសម័យកាលនាមនុស្សសម័យថ្មី។ បើធៀបទៅនឹងស្មាតហ្វូនដ៏ទៃ ដែលមានតម្លៃខ្ទង់ $300 ជាងដូចគ្នាស្មាតហ្វូន vivo V17 ពិតជាមានសមត្ថភាពខ្ពស់ ដែលអ្នកទាំងអស់គ្នាអាចធ្វើការពិចារណាបាន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំពោះស្មាតហ្វូន V17 នេះមានតួរខ្លួនស្រោបផ្ទៃខាងក្រោយហើយនឹងគែមសងខាងប្រើប្រាស់ដោយប្លាស្ទិច។ ហើយវាក៏ត្រូវបានធ្វើការឌីហ្សាញ់នូវប្រព័ន្ធកាមេរ៉ាខាងក្រោយបែបថ្មីមានរាងអក្សរ L ដាំបញ្ឈរនៅជិតគែមខាងឆ្វេងរំលេចដោយកែវលែនកាមេរ៉ាចំនួន 4 គ្រាប់ និងអមជាមួយអំពូលភ្លើង LED Flash ពីរគ្រាប់។ ស្មាតហ្វូន Vivo V17 គឺបានបំពាក់មកជាមួយប្រភេទអេក្រង់ Ultra O Screen  មានទំហំអេក្រង់ 6.44 អ៊ីញ ហើយបានបំពាក់នូវបច្ចេកវិទ្យា Super AMOLED ផងដែរ។ ផលធៀបអេក្រង់របស់ស្មាតហ្វូន vivo V17 គឺ 20:9 និងអត្រាអេក្រង់ទៅរាងទាំងមូលគឺ 91.38% និងទ្រទ្រង់ការបង្ហាញចេញក្នុងកម្រិត Full-HD+ ទំហំ 1080x2400 ភិចសែល។ 

vivo V17 មានកញ្ចប់លែនកាមេរ៉ា 4 គ្រាប់ដែលជាលែន AI ដែលធ្វើអោយការថតរូបកាន់តែមានភាពស្រស់ស្អាត។ ស្មាតហ្វូននេះ ប្រើប្រាស់សែនស័រផ្តិតរូបភាពទំហំធំដល់ទៅ 48MP ជាមួយកម្រិត aperture f/1.8 មានសមត្ថភាពក្នុងការផលិតរូបភាពបានច្បាស់ល្អជាមួយសាច់រូបភាពច្បាស់ស្រស់ស្អាតបែបធម្មជាតិ។ កាមេរ៉ានេះ អាចផលិតសាច់វីដេអូរបស់វាគឺអាចធ្វើបានត្រឹមកម្រិត 1080p@30fps វាមានមុខងារមួយហៅថា “Ultra-Stable Video” ជាជំនួយដល់ការទប់លំនឹង និងសាច់វីដេអូ មិនអាចរលកញាក់ញ័រខ្លាំងនៅពេលយើងដើរ ឬរក្សាលំនឹងដៃមិនល្អកំឡុងពេលកាន់ថត។ 

សម្រាប់កាមេរ៉ាគ្រាប់ទី 2 គឺជា Super wide-Angle lens មានទំហំ 8.0MP ជាមួយកម្រិត aperture f/2.2 និងថតរូបប្លង់ទូលាយបានក្នុងកម្រិតមុំ 120 ដឺក្រេ រីឯលែនពីរគ្រាប់ទៀតមានទំហំ 2.0MP ជាមួយកម្រិត aperture f/2.4 ដូចគ្នាដោយមួយគ្រាប់ជាប្រភេទ Macro Camera ប្រើសម្រាប់ថតរូបភាពវត្ថុដែលនៅគៀកបំផុតក្នុងរយះចំងាយ 4cm ដោយប្រើនូវមុខងារ Super Macro និងមួយគ្រាប់ទៀតជា Depth Sensor Lens សម្រាប់ផលិតរូបភាពព្រាលផ្ទៃខាងក្រោយវត្ថុដោយប្រើនូវមុខងារ Bokeh។   កាមេរ៉ាសែលហ្វីវិញ គឺមានទំហំ 32MP មានកម្រិត aperture f/2.45 អាចផលិតសាច់រូបភាពបានច្បាស់ព្រមទាំងអាចថតរូបព្រាលផ្ទៃវត្ថុបានដាច់ស្អាតថែមទៀតផង ហើយក៏មានមុខងារ Night Mode, AR Sticker, HDR និង Beauty Face សម្រាប់ជំនួយអោយការថតរូប និងវីដេអូបានកាន់តែស្អាតថែមមួយកម្រិតទៀតផងដែរ។ 

ស្មាតហ្វូន V17 ប្រើបន្ទះឈីប Snapdragon 675 AIE-11nm  ជាមួយរ៉េមទំហំ 8GB និងមានអង្គផ្ទុកទិន្នន័យស្រាប់ទំហំដល់ 256GB ជាមួយ microSD។ បន្ទះឈីប Snapdragon 675 AIE-11nm ដំណើរការដោយប្រព័ន្ធ octa-core ដែលរចនាមកមានទំហំ  2*Kryo Gold2.0GHz,6*Kryo Silver 1.7GHz។ ស្មាតហ្វូនជំនាន់ថ្មីមួយនេះ ប្រតិបត្តិការដោយ Funtouch OS9.2 ដែលទ្រទ្រង់ដោយ Android 9.0 ។ 

 

vivo V17 មានថ្មទំហំ 4,500mAh ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការកំដរដល់ការប្រើប្រាស់បែបអ្នកលេងបានជិតមួយថ្ងៃ និងប្រើប្រាស់សម្រាប់មុខងារកម្សាន្តទូទៅបានជាងមួយថ្ងៃដោយឥតបញ្ហា។ ថ្មរបស់វាក៏ទ្រទ្រង់ជាមួយបច្ចេកវិទ្យាសាកល្បឿនលឿន Dual-Engine Fast Charging កំលាំង 18W តាមរយះរន្ធដោតប្រភេទ USB Type-C ដូចនេះ យើងចំនាយពេលសាកថ្មតិចតែប្រើប្រាស់កម្សាន្តបានរយះពេលយូរ។ ចំពោះស្មាតហ្វូន vivo V17 ត្រូវបានក្រុមហ៊ុនប្រកាសដាក់លក់ជាមួយនឹងតម្លៃ 369 ដុល្លាតែប៉ុណ្ណោះ៕

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន