no-alternative title
no-alternative title

ទូរស័ព្ទ Nokia ចំនួន 6 ម៉ូឌែលអាចធ្វើការបច្ចុប្បន្នភាពទៅកាន់ Android 10 ក្នុងខែមករានេះ

វាពិតជាអស្ចារ្យមែនទែន! នៅថ្ងៃនេះ HMD Global ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទម៉ាកយីហោ Nokia ប្រកាសជាផ្លូវការថា ទូរស័ព្ទ Nokia 6.1 Nokia 6.1 plus, Nokia 7 plus រួមជាមួយនឹង Nokia 7.1, Nokia 9 PureView, Nokia 8.1 នឹងក្លាយជាស្មាតហ្វូនដែលអាចធ្វើការបច្ចុប្បន្នភាពទៅកាន់ប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុតគឺAndroid 10។ នេះមានន័យថា ស្មាតហ្វូនទាំង 6 ម៉ូឌែលនេះទទួលបាននូវប្រព័ន្ធប្រតិបត្តិការ Android OS ចុងក្រោយបំផុតនេះហើយ។ ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global ក៏បញ្ជាក់ថានឹងធ្វើបច្ចុប្បន្នភាព (update) ទៅលើទូរស័ព្ទចំនួន 3 ម៉ូឌែលនៅក្នុងត្រីមាសទី 4 ឆ្នាំ 2019 នេះ និង 3 ម៉ូឌែលទៀតនៅក្នុងត្រីមាសទី 1 ឆ្នាំ 2020 នេះ។

ស្មាតហ្វូន Nokia នៅតែរក្សានូវជំហររបស់ពួកគេក្នុងនាមជាអ្នកដឹកនាំឈានមុខគេនៅក្នុងការធ្វើបច្ចុប្បន្នភាព OS បានលឿនបំផុត ហើយថ្មីៗនេះក្រុមហ៊ុនក៏ចាប់ផ្តើមដាក់ពង្រាយទៅលើការដំណើរការនៃប្រព័ន្ធប្រតិបត្តិការ Android 10 ចុងក្រោយបំផុតថែមទៀតដើម្បីអោយអ្នកប្រើប្រាស់ និងអ្នកគាំទ្រទទួលបាននូវអ្វីដែលថ្មីជានិច្ច។ Nokia 6.1 Nokia 6.1 plus និង Nokia 7 plus គឺជាស្មាតហ្វូនដែលស្ថិតនៅក្នុងគម្រោង Android One ដែលមានន័យថា ស្មាតហ្វូននេះទទួលបានការធ្វើបច្ចុប្បន្នភាពប្រចាំខែរយៈពេលដល់ទៅ 3 ឆ្នាំ និងការតម្លើងទៅកាន់ OS ចុងក្រោយបានដល់ទៅ 2 ឆ្នាំថែមទៀត។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

នៅក្នុងការធ្វើបច្ចុប្បន្នភាពទៅលើ OS នេះទៅកាន់ Android 10 ក្រុមហ៊ុន HMD Global ធ្វើការពង្រឹងទៅលើស្មាតហ្វូន Nokia អោយកាន់តែល្អប្រសើរជាងមុនជាមួយនឹងការនាំយកនូវកម្មវិធី software ថ្មីៗជាច្រើនថែមទៀតដើម្បីផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យបំផុតសម្រាប់អ្នកប្រើប្រាស់។ នៅថ្ងៃនេះ Nokia 6.1 Nokia 6.1 plus Nokia 7 plus, Nokia 7.1, Nokia 9 PureView និង Nokia 8.1 ធ្វើការតម្លើងទៅកាន់ Android 10 ជាផ្លូវការហើយ។

អ្នកគាំទ្រជាច្រើនរបស់ទូរស័ព្ទ Nokia ពេលនេះនឹងទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យក្នុងការប្រើប្រាស់ជាមួយនឹងមុខងារ និងលក្ខណៈពិសេសជាច្រើនរបស់ប្រព័ន្ធប្រតិបត្តិការAndroid 10 ចុងក្រោយបំផុតដែលរួមមាន៖

●Gesture Navigation: គឺជាមុខងារមួយសម្រាប់ធ្វើការគ្រប់គ្រងទៅលើស្មាតហ្វូន Nokia របស់អ្នកដោយគ្រាន់តែប៉ះចុងម្រាមដៃរបស់អ្នកនៅលើអេក្រង់គឺអាចបញ្ជាអូសឡើងលើចុះក្រោមនៅលើអេក្រង់បានយ៉ាងលឿន និងកាន់តែងាយស្រួលបំផុតអស្ចារ្យជាងអ្វីដែលអ្នកបានរំពឹងទុក។

●Smart Reply: គឺជាមុខងារដ៏ឆ្លាតវៃក្នុងការឆ្លើបតបទៅលើសារដែលមិនមែនគ្រាន់តែជាការផ្ញើនូវពាក្យពេចន៍នោះទេ ប៉ុន្តែវាមានសកម្មភាពជាច្រើនទៀតដែលអ្នកអាចប្រើប្រាស់បានជាមួយនឹងមុខងារថ្មីដ៏អស្ចារ្យនេះថែមទៀតផង។

●Privacy Controls: គឺជាមុខងារដ៏ពិសេសមួយសម្រាប់ធ្វើការគ្រប់គ្រងទៅលើទិន្នន័យផ្ទាល់ខ្លួនទាំងអស់របស់អ្នកនៅក្នុងទីកន្លែងតែមួយ ហើយវាមានសមត្ថភាពក្នុងការគ្រប់គ្រងនៅពេលដែលទីតាំងរបស់អ្នកគឺត្រូវបានចែករំលែកជាមួយនឹងកម្មវិធី Apps របស់អ្នកដើម្បីដឹងថាតើវាតែងតែប្រើប្រាស់ជានិច្ច ឬកំពុងតែប្រើប្រាស់ ឬមិនដែលប្រើប្រាស់ថែមទៀត។

●Focus mode: គឺជាមុខងារដ៏ពិសេសមួយសម្រាប់ធ្វើការរារាំងទៅលើកម្មវិធី Apps ណាមួយដែលធ្វើការរំខានអ្នកនៅពេលដែលអ្នកកំពុងតែធ្វើការផ្តោតទៅលើរឿងអ្វីមួយដែលសំខាន់នោះ (សម្រាប់មុខងារនេះពេលនេះកំពុងតែស្ថិតនៅក្នុងដំណាក់កាល Beta នៅឡើយ៌។

●Family Link: ពេលនេះមុខងារដ៏ពិសេសអស្ចារ្យនេះគឺជាផ្នែកមួយនៃ Digital Wellbeing settings (ការកំណត់ទៅលើសុខុមាលភាពឌីជីថល) ដែលជួយឪពុកម្តាយជាច្រើនអាចធ្វើការបង្កើតនូវច្បាប់មូលដ្ឋានឌីជីថលជាច្រើនសម្រាប់គ្រួសាររបស់ពួកគេបាន។

សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងទៅកាន់ការិយាល័យសារព័ត៌មានរបស់ក្រុមហ៊ុន HMD: [email protected]

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

ដោយ ប៉េងលីន
MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

ដោយ ប៉េងលីន
ASUS បង្ហាញនូវបច្ចេកវិទ្យា AI ពេញលេញ និងនវានុវត្តន៍ដ៏អស្ចារ្យបំផុតក្នុងព្រឹត្តិការណ៍ CES 2026

ASUS បង្ហាញនូវបច្ចេកវិទ្យា AI ពេញលេញ និងនវានុវត្តន៍ដ៏អស្ចារ្យបំផុតក្នុងព្រឹត្តិការណ៍ CES 2026

ដោយ ប៉េងលីន
ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ដោយ ប៉េងលីន
BYD Song Pro DM-i 2026 Long-Range បើកបរដោយអគ្គិសនីសុទ្ធបាន 200km នឹងមកដល់នៅថ្ងៃទី 10 ខែមករា

BYD Song Pro DM-i 2026 Long-Range បើកបរដោយអគ្គិសនីសុទ្ធបាន 200km នឹងមកដល់នៅថ្ងៃទី 10 ខែមករា

ដោយ ប៉េងលីន
ស្ងាត់ៗ Geely ចេញឡានភីកអាប់ PHEV ថ្មី អាចបើកបរបានចម្ងាយដល់ជាង 1,000 គីឡូម៉ែត្រ

ស្ងាត់ៗ Geely ចេញឡានភីកអាប់ PHEV ថ្មី អាចបើកបរបានចម្ងាយដល់ជាង 1,000 គីឡូម៉ែត្រ

ដោយ ប៉េងលីន