no-alternative title
no-alternative title

ក្រុមហ៊ុន មិត្តហ្វូន បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់កម្មវិធី Metfone+ សម្រាប់អតិថិជននៅកម្ពុជា

នៅព្រឹកថ្ងៃទី 15 ខែមករាឆ្នាំ 2020 ក្រុមហ៊ុនមិត្តហ្វូន បានរៀបចំសម្ពោធ ដាក់ឱ្យដំណើរការកម្មវិធីថែរក្សាអតិថិជនដ៏ធំបំផុតមិនធ្លាប់មាន គឺ Metfone+ (មិត្តហ្វូនផ្លឹស) សេវាកម្មថ្មីនេះ ត្រូវបានគេជឿជាក់ថា អាចបម្រើអតិថិជនគ្រប់រូបដោយផ្តល់ឱ្យពួកគេនូវអត្ថប្រយោជន៍ដ៏សមស្រប។ Metfone+ បានបង្ហាញខ្លួនជាមួយនឹងពាក្យស្លោក “ប្រើច្រើន បានច្រើនអនុវត្តបាន សម្រាប់អតិថិជនទូរស័ព្ទចល័តទាំងអស់។ លោកអ្នកគ្រាន់តែជាអតិថិជនសកម្ម និងបន្តប្រើប្រាស់សេវាកម្មនានារបស់មិត្តហ្វូននោះលោកអ្នកនឹងក្លាយជាម្ចាស់កាដូជាច្រើនសន្ធឹកសន្ធាប់ពីមិត្តហ្វូនក៏ដូចជាដៃគូជាង 200 កន្លែងនៅទូទាំងប្រទេសរួមមានវិស័យអប់រំ ការទិញទំនិញ អាហារ និងភេសជ្ជៈ សណ្ឋាគារ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អតិថិជនគ្រប់រូបនឹងទទួលបានកម្រិតរបស់ Metfone+ រួមមានលំដាប់ Member ឬ Silver ឬ Gold ឬ Diamon dអាស្រ័យលើការប្រើប្រាស់របស់ពួកគេ ដែលមានសុពលភាពរយៈ ពេល 12ខែគិតចាប់ពីរយៈពេលដែលបានកំណត់។ ការប្រើប្រាស់កាន់តែច្រើនលោកអ្នកនឹងទទួលបានសេវាកម្មកាន់តែងាយស្រួលបំផុត។ នៅពេលអតិថិជនប្រើប្រាស់បណ្តាញមិត្តហ្វូនមានន័យថាពួកគេបានចូលរួមដោយស្វ័យប្រវត្តជាមួយកម្មវិធី Metfone+។មិត្តហ្វូនប្រើប្រាស់វិធីស្វ័យប្រវត្តិក្នុងការត្រួតពិនិត្យនិងបែងចែកកម្រិតរបស់អតិថិជនទាំងអស់បន្ទាប់ពីការបញ្ចូលទឹកប្រាក់ឬការចំណាយនានាហើយយើងនឹងធ្វើការចាត់ថ្នាក់ទៅតាមពិន្ទុដែលបានពីការចំណាយរបស់ពួកគេ។

អតិថិជននឹងទទួលបានកាដូពិន្ទុ(ពិន្ទុដើម្បីទុកប្តូរជាមួយសេវាកម្មឬការផ្តល់ជូនពិសេសពីកម្មវិធី Metfone+)រាល់ពេលដែលអតិថិជនអនុវត្តដូចជា៖បញ្ចូលទឹកប្រាក់ទៅកាន់លេខទូរស័ព្ទ,ប្រើប្រាស់លេខមិត្តហ្វូនរបស់អ្នកឲ្យបានសកម្ម,ពិន្ទុបន្ថែមនឹងទទួលបានសំរាប់ឱកាសពិសេសណាមួយ(ថ្ងៃខួបកំណើតរឺកម្មវិធីណាមួយក្នុងមួយខែ).អគ្គនាយកក្រុមហ៊ុនមិត្តហ្វូនបានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះអតិថិជនមិត្តហ្វូនទាំងអស់ដែលជឿទុកចិត្តនិងសហការជាមួយមិត្តហ្វូនតាំងពីពេលបើកអាជីវកម្មមកម្ល៉េះ។ លោកក៏បានសង្កត់ធ្ងន់ផងដែរថាមិត្តហ្វូនបានបង្កើតបដិវត្តនៃការយកចិត្តទុកដាក់ទៅដល់អតិថិជននៅកម្ពុជា។ ការដាក់អោយប្រើប្រាស់Metfone+ គឺធ្វើទៅតាមនិន្នាការនៃការបំលាស់ប្តូរប្រព័ន្ធឌីជីថល ដែលមិត្តហ្វូនតែងតែអនុវត្តន៍តាមគោលបំណងនៃទស្សនៈ “កសាងយុគសម័យឌីជីថល” ។

មិត្តហ្វូនបានចាប់ផ្តើមដំណើរការសេវាកម្មរបស់ខ្លួនជាផ្លូវការតាំងពីឆ្នាំ 2009 និងបានជំរុញការវិវឌ្ឍន៍នៃវិស័យទូរគមនាគមន៍នៅកម្ពុជាទាក់ទងនឹង ទិន្នន័យអតិថិជនរួមទាំងដំណោះស្រាយសេវា B2B និង B2G។ ចាប់តាំងពីពេលចាប់ផ្តើមអាជីវកម្មក្រុមហ៊ុនមិត្តហ្វូនជឿជាក់យ៉ាងមុតមាំថា អតិថិជនមានច្រើនប្រភេទនិងមានតំរូវការផ្សេងៗគ្នា។ជាពិសេសនៅសម័យឌីជីថលសព្វថ្ងៃការប្រាស្រ័យទាក់ទងរបស់ប្រជាជនមិនត្រឹមគ្រាន់តែការតេទូរស័ព្ទរឺការផ្ញើសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជម្រុញអោយជីវិតកាន់តែរីករាយនឹងការធ្វើធុរកិច្ចផងដែរ។

ដូច្នេះហើយទើបមិត្តហ្វូនតែងតែខិតខំជាមួយវិធីសាស្ត្រច្នៃប្រឌិតបំផុតដើម្បីផ្តល់សេវាកម្មផ្ទាល់ខ្លួនសម្រាប់តភ្ជាប់ជាមួយប្រជាជនមិនថាពេលណាកន្លែងណាឬអ្នកជានរណាជាមួយនឹងសេវាកម្មនិងផលិតផលចម្រុះជាច្រើនរួមមាន៖សេវាទូរស័ព្ទចល័តអ៊ិនធឺណិតសេវាកម្មមាតិកាសេវាកម្ម LeasedlineePaymentសេវាហេដ្ឋារចនាសម្ព័ន្ ធនិងដំណោះស្រាយអាយធី-ល-។

លើសពីនេះក្រុមហ៊ុនមិត្តហ្វូនទទួលស្គាល់បេសកកម្មរបស់ខ្លួនជាអ្នក“កសាងយុគសម័យឌីជីថល”ដើម្បីនាំមកនូវជីវិតដ៏ជឿនលឿនជូនអតិថិជនគ្រប់រូបនៅក្នុងប្រទេសកម្ពុជា។ស្របនឹងនិន្នាការនេះផងដែរMetfone+ដែលជាកម្មវិធីថែរក្សាអតិថិជនដ៏ធំបំផុតរបស់មិត្តហ្វូនបានចាប់កំណើតឡើងដើម្បីបើកយុគសម័យថ្មីមួយក្នុងការបម្រើជូនអតិថិជនយើងទាំងអស់។

នៅក្នុងឱកាសនៃការបើកដំណើរការកម្មវិធី Metfone+នេះក្រុមហ៊ុនមិត្តហ្វូនបានផ្តល់នូវការផ្សព្វផ្សាយដ៏ទាក់ទាញដើម្បីទទួលបានរង្វាន់ទ្វេរដងនិងពិន្ទុឥតគិតថ្លៃនៅពេលអតិថិជនប្តូរកាដូនៅក្នុងកម្មវិធី Metfone+ក្នុងខែដំបូងនៃការ ដាក់ឲ្យដំណើរការនេះ។ សម្រាប់ព័ត៌មានបន្ថែមអំពី Metfone+អតិថិជនអាចទាញយកកម្មវិធី MyMetfone នៅក្នុង Goolgle Play ឬ AppStore រួចចុច *1818# ដើម្បីចូលរួមកម្មវិធីចាប់ពីពេលនេះតទៅ។លោកអ្នកក៏អាចទាក់ទងមកកាន់ Hotline1777 ឬ គេហទំព័រហ្វេសបុកផ្លូវការរបស់មិត្តហ្វូន fb.com/metfone.closer សម្រាប់ចម្ងល់ផ្សេងៗ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

ដោយ ប៉េងលីន
ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ដោយ ប៉េងលីន
Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ភីកអាប់ Toyota Hilux Travo 2026 ទទួលបានចំណាត់ថ្នាក់ “ផ្កាយ5” ពីស្ថាប័នសុវត្ថិភាពយានយន្ត ANCAP

ភីកអាប់ Toyota Hilux Travo 2026 ទទួលបានចំណាត់ថ្នាក់ “ផ្កាយ5” ពីស្ថាប័នសុវត្ថិភាពយានយន្ត ANCAP

ដោយ ប៉េងលីន
រយះពេលជាង 7 ខែ Nissan N7 EV ផលិតបានចំនួន 50,000 គ្រឿង នៅរោងចក្រក្នុងប្រទេសចិន

រយះពេលជាង 7 ខែ Nissan N7 EV ផលិតបានចំនួន 50,000 គ្រឿង នៅរោងចក្រក្នុងប្រទេសចិន

ដោយ ប៉េងលីន