no-alternative title
no-alternative title

ក្រុមហ៊ុន Metfone ប្រារព្វខួបគម្រប់ 11 ឆ្នាំរបស់ខ្លួន នៅក្នុងការផ្តល់សេវាទូរស័ព្ទចល័តនៅប្រទេសកម្ពុជា (19 កុម្ភៈ 2009 - 19 កុម្ភៈ 2020)

ថ្ងៃទី 19 ខែកុម្ភ: ឆ្នាំ 2020 នេះ គឺជាថ្ងៃខួបគម្រប់ 11 ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ហើយថ្ងៃនេះផងដែរ កាលពីឆ្នាំ 2009 មិត្តហ្វូនបានបើកដំណើរការជាផ្លូវការនូវសេវាទូរស័ព្ទចល័តរបស់ខ្លួន ជាមួយសេវាគ្របដណ្តប់ទូទាំង 25 ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា។ក្នុងកំឡុងប្រតិបត្តិការរយ:ពេល 11 ឆ្នាំមកនេះ មិត្តហ្វូនបានចាក់ឬសយ៉ាងរឹងមាំ និងរក្សាបាននូវតំណែងជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេ ដែលឈរលើមូលដ្ឋានអតិថិជនជាចំបង។

ភាពជោគជ័យនេះ គឺបានទទួលការគាំទ្រនិងយកចិត្តទុកដាក់ជាពិសេស ពីរាជដ្ឋាភិបាលកម្ពុជា រដ្ឋមន្រ្តី នាយកដ្ឋាន អាជ្ញាធរមូលដ្ឋាន និងគ្រប់ផ្នែកទាំងអស់ដែលពាក់ព័ន្ធ ដែលតែងតែចង្អុលបង្ហាញនិងលើកទឹកចិត្ដ រាល់សកម្មភាពអាជីវកម្មរបស់មិត្តហ្វូន។ បន្ទាប់មក មិត្តហ្វូន បានផ្តោតការយកចិត្តទុកដាក់ បំរើសេវាកម្មជូនអតិថិជនរបស់ខ្លួនជាង៩លាននាក់ ដែលតែងតែជឿទុកចិត្តលើសេវាកម្មរបស់មិត្តហ្វូនគ្រប់ពេលវេលា។ ជាចុងក្រោយ ទាំងអស់នេះគឺបានទទួលពីការខិតខំប្រឹងប្រែងធ្វើការ និងយកចិត្តទុកដាក់ ពីបុគ្គលិកជាង 3000 នាក់របស់មិត្តហ្វូន ជាមួយមហិច្ឆតានៃការចូលរួមចំណែកដែលធ្វើឲ្យមិត្តហ្វូនទទួលបានជោគជ័យដូចពេលនេះ។.

រូបភាពពាណិជ្ជកម្ម
no-alternative title

 

រហូតមកដល់ឆ្នាំ 2020 នេះ មិត្តហ្វូនបានបំពេញនូវបេសកកម្មយ៉ាងពេញលេញនិងល្អបំផុត ដោយបានបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធលំដាប់ពិភពលោក ជាមួយនឹងស្ថានីយ៍ផ្សាយសេវា ជាង 11000 អង់តែន នៃច្ចេកវិទ្យា 2G, 3G, 4G, 4.5G និងបន្ថែមនូវបច្ចេកវិទ្យា 5G ឆាប់ៗ; 23,000 គីឡូម៉ែត កាបអុបទិចគ្របដណ្តប់គ្រប់ទីកន្លែងនៃព្រះរាជាណាចក្រ រូមបញ្ចូលទាំងការតភ្ជាប់តំបន់ដាច់ស្រយាលផងដែរ មិត្តហ្វូនបានក្លាយជាអ្នកផ្តល់ពហុសេវានៅក្នុងប្រទេស ដោយបានផ្គត់ផ្គង់នូវគ្រប់សេវាកម្មទូរស័ព្ទគ្រប់លំដាប់ថ្នាក់ដូចជា សេវាអ៊ីនធឺណិតអចល័ត សេវាកម្ម Leased Line ក្នុងស្រុក-ក្រៅស្រុក ePayment (អ៊ី-ម៉ាន់នី) និង ICT Solutions ផងដែរ។ មិត្តហ្វូនផ្ទាល់ បានបង្កើតនូវរបកគំហើញទីផ្សារទូរគមនាគមន៍ ដោយបាននាំយកនូវសេវាអ៊ីនធឺណិត និងទូរគមនាគមន៍ទៅកាន់ប្រជាជនរាប់លាននាក់នៅទូទាំងប្រទេសកម្ពុជា ហើយលើសពីនោះទៀតមិត្តហ្វូន បានចូលរួមចំណែកលុបបំបាត់នូវភាពខុសឆ្ងាយពីគ្នា នៃលក្ខខណ្ឌជីវិត រវាងអ្នកនៅជនបទនិងអ្នកទីក្រុង ព្រមទាំងបានរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជាទៅកាន់កម្រិតថ្មីទៀតផងដែរ។

 

ជាមួយទស្សន:វិស័យ "អ្នកយកចិត្តទុកដាក់ និងច្នៃប្រឌិតខ្ពស់" ចាប់តាំងពីថ្ងៃដំណើរការសេវាកម្មដំបូងរបស់ខ្លួន មិត្តហ្វូនជាប្រតិបត្តិករឈានមុខគេ ដែលតែងតែចូលរួមចំណែកក្នុងកិច្ចការសកម្មភាពទំនួលខុសត្រូវសង្គម (Corporate Social Activities) ដើម្បីធ្វើឲប្រសើរឡើងនូវលក្ខខណ្ឌជីវិត សុខមាលភាព ការអប់រំប្រជាជន ជាពិសេសការផ្គត់ផ្គង់នូវសេវាអ៊ីនធឺណិតដោយឥតគិតថ្លៃទៅកាន់សាលារៀនជិត 1500កន្លែងក្នុងរយ:ពេល៥ឆ្នាំមកនេះ ហើយក៍បានកំពុងឧបត្ថម្ភកម្មវិធី "នេះមិនមែនជាសុបិន" ដើម្បីជួយស្វែងរកអ្នកបាត់បង់សាច់ញាតិក្នុងសម័យសង្គ្រាមជាង 100 គ្រួសារ បន្តឧបត្ថម្ភការព្យាបាលវះកាត់ សំរាប់កុមារក្រីក្រជាង 472 នាក់ ផ្គត់ផ្គង់អ៊ីនធឺណិតសំរាប់អង្គការ Cambodia Research Education Network (CamREN) រៀបចំការពិនិត្យសុខភាពនិងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃ និងការរៀបចំកម្មវិធី Munny Care ដើម្បីជួយសំរួលដល់ការផ្គត់ផ្គង់សម្ភារៈសិក្សាទៅកាន់សាលារៀនសំរាប់សិស្សក្រីក្រផងដែរ… សរុបថវិការដែលមិត្តហ្វូនបានចូលរួមចំណែកក្នុងកិច្ចការជួយសង្គមរហួមមកដលបច្ចុប្បន្ននេះបានកើនឡើងប្រម៉ានជា 85 លានដុល្លា។ ក្រៅពីនោះផងដែរ មិត្តហ្វូនបានផ្តល់ការងារ ជាមួយប្រាក់ចំណូលថេរ ផ្តល់លក្ខខណ្ឌជីវិតសំរាប់បុគ្គលិកមិត្តហ្វូន 3000 នាក់ និងជាង៣ម៉ឺនគ្រួសារ។

 

ចាប់ពីឆ្នាំ 2020 នេះតទៅ ដើម្បីអោយសមស្របជាមួយឧស្សាហកម្ម 4.0 មិត្តហ្វូនបានប្តេជ្ញាពាំនាំយកនូវបច្ចកវិទ្យាថ្មីៗរួមជាមួយសេវាកម្មថ្មីៗជួនគ្រប់អង្គភាព អាជីវកម្ម គ្រួសារនិងអ្នកគ្រប់គ្នា រួមទាំងបច្ចេកវិទ្យា 5G, សេវា FTTx, Ultra-Wide Fiber, Cable Technologies, ទីក្រុងឆ្លាតវៃ, ដំណោះស្រាយ e-government បច្ចេកវិទ្យាឌីជីថលសំរាប់អាជីវកម្ម និងសហគមន៍ទាំងអស់ដើម្បីបំពេញបេសកម្មរបស់ខ្លួនជាក្រុមហ៊ុន កសាងយុគសម័យបច្ចេកវិទ្យា។

នៅក្នុងឱកាសខួបគម្រប់ 11 ឆ្នាំនេះផងដែរ មិត្តហ្វូនបានផ្តល់ជួនអតិថិជនទាំងអស់ ជាមូយនឹងកម្មវិធីព្រមទាំងអត្ថប្រយាជន៍ពិសេសៗដូចជា៖ ទទួលបានពិន្ទុបីដងសំរាប់អតិថិជន Metfone+ នៅពេលបញ្ចូលលុយ ដើម្បីប្តូរជាកាដូរាប់លាន ពីដៃគូរសហការរបស់មិត្តហ្វូនជាង 200 កន្លែងទូទាំងប្រទេស និង ហ្គេមកងបង្វិលជាមូយឱកាសឈ្នះរង្វាន់រហូតដល់ 6000 ដុល្លា។ សំរាប់ព័ត៍មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់មិត្តហ្វូន fb.com/metfone.closer រឺហៅទៅកាន់លេខ 1777

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
មកដឹងពីបច្ចេកវិទ្យាបូម FOX នៅលើ Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើន មិនបានដឹង!

មកដឹងពីបច្ចេកវិទ្យាបូម FOX នៅលើ Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើន មិនបានដឹង!

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន