no-alternative title
no-alternative title

តើអេក្រង់កោងមានលក្ខណះពិសេសបែបណា? ហេតុអ្វីយើងត្រូវជ្រើសរើសប្រើប្រាស់អេក្រង់កោង?

សព្វថ្ងៃនេះ ការជ្រើសរើសប្រើប្រាស់ ម៉ូនីទ័រគែមកោង ត្រូវបានគេសង្កេតឃើញថា គឺកាន់តែមានការពេញនិយមខ្លាំងឡើងៗ និងបានពង្រីកខ្លួនកាន់តែលឿនចូលទៅក្នុងទីផ្សារលេងហ្គេម។ មានក្រុមហ៊ុនជាច្រើនក៏បានផលិតចេញម៉ូនីទ័រប្រភេទនេះផងដែរ។ ជាក់ស្តែងដូចជា ក្រុមហ៊ុន MSI ជាដើម ក្រុមហ៊ុន MSI ក៏មានផ្តល់នូវម៉ូនីទ័រលេងហ្គេមអេក្រង់កោងជាច្រើន ចាប់ពីប្រភេទធម្មតារហូតដល់ទៅកម្រិត 4K UHD ឬ ប្រភេទ e-sports level g-sync monitors ថែមទៀតផង។ ដូច្នេះចង់ដឹងថា តើអេក្រង់កោងមានលក្ខណះពិសេសបែបណា? ហេតុអ្វីយើងត្រូវជ្រើសរើសប្រើប្រាស់អេក្រង់កោងនោះ? សូមអានអត្ថបទនេះទាំងអស់គ្នា!

 

រូបភាពពាណិជ្ជកម្ម
no-alternative title

‌1. ហេតុផលជាច្រើនដែលអ្នកគួរតែទិញម៉ូនីទ័រអេក្រង់កោង?

ម៉ូនីទ័រអេក្រង់កោង ត្រូវបានគេដឹងថា គឺមានគុណតម្លៃដ៏អស្ចារ្យបំផុត ហើយនិងមានសមត្ថភាព នៅក្នុងការផ្តល់អោយអ្នកលេងហ្គេមជាច្រើននូវបទពិសោធន៍នៃការទស្សនា កាន់តែអស្ចារ្យតាមរយៈអេក្រង់កោងនេះ បើសិនជាប្រៀបធៀបជាមួយនិងម៉ូនីទ័រអេក្រង់រាបស្មើនេះ គឺមានតែ 2 វិមាត្រតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយនោះ ជាមួយនឹងម៉ូនីទ័រអេក្រង់កោង MSI នេះ គឺធ្វើអោយម៉ូនីទ័រនេះ គឺអាចធ្វើការបង្ហាញរូបភាពកាន់តែអស្ចារ្យទាំងបញ្ឈរ និងផ្តេកបានយ៉ាងល្អបំផុត។ អ្នកអាចរីករាយជាមួយនឹងការលេងហ្គេមដ៏អស្ចារ្យដែលគ្មានគូប្រៀបនោះទេ។

2. បទពិសោធន៍ដ៏អស្ចារ្យក្នុងការទស្សនា

ការប្រើប្រាស់នូវអេក្រង់កោងនេះ គឺជារឿងដ៏សំខាន់មួយ ដែលផ្តល់អោកគ្រប់គ្នានូវភាពងាយស្រួលក្នុងការទស្សនាបំផុត។ ម៉ូនីទ័រលេងហ្គេមអេក្រង់កោងនេះ នឹងជួយអោយអ្នកកាត់បន្ថយនូវភាពអស់ កម្លាំងនៃភ្នែករបស់អ្នកក្នុងការទស្សនា ហើយអ្នកនឹងមានអារម្មណ៍កាន់តែជក់ចិត្ត ទោះបីជាអ្នកទស្សនាអេក្រង់នេះយូរ ឬនៅជិតក៏ដោយ។ ម៉ូនីទ័រលេងហ្គេមរបស់ក្រុមហ៊ុន MSI នេះ គឺប្រើប្រាស់នូវអេក្រង់កម្រិតកោង ដែលមានកម្រិតដល់ទៅ 1800R ដែលពិតជាល្អបំផុតនៅក្នុងការប្រើប្រាស់ជាមួយនឹងកម្មវិធីជាច្រើន ចាប់ពីកមម្មវិធីគណនារហូតដល់ការលេងហ្គេម។ អ្នកអាចរីករាយជាមួយនឹងការលេងហ្គេម 24 ម៉ោងក្នុងរយៈពេល 7 ថ្ងៃដោយគ្មានបញ្ហាឈឺភ្នែកនោះទេ។

3. តម្លៃដែលសមរម្យ

ពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា អេក្រង់ម៉ូនីទ័រលេងហ្គេមនេះ គឺពិតជាមានតម្លៃថ្លៃមែនទែនបើធៀបជាមួយនឹងអេក្រង់ម៉ូនីទ័រលេងហ្គេមរាបស្មើនោះ។ ទោះជាយ៉ាងណាក៏ដោយនោះ ការពិតនោះគឺថា ម៉ូនីទ័រគែមកោងនេះ គឺកាន់តែមានការពេញនិយមខ្លាំងឡើងៗ និងពង្រីកខ្លួនកាន់តែលឿនចូលទៅក្នុងទីផ្សារលេងហ្គេមថែមទៀតផង។ ក្រុមហ៊ុន MSI ក៏ផ្តល់នូវម៉ូនីទ័រលេងហ្គេមអេក្រង់កោងជាច្រើនដែលជាប្រភេទធម្មតារហូតដល់ទៅកម្រិត 4K UHD ឬប្រភេទ e-sports level g-sync monitors ថែមទៀតផង។ អ្នកប្រើប្រាស់ អាចជ្រើសរើសនូវម៉ូនីទ័រដែលសក្តិសមជាមួយនឹងពួកគេបាន។ សម្រាប់អតិថិជន ដែលមានការព្រួយបារម្ភទៅលើតម្លៃនោះ លោកអ្នកអាចធ្វើការធ្វើការជ្រើសរើសនូវផលិតផលជាច្រើនរបស់ក្រុមហ៊ុន MSI បាន។

4. ហេតុអ្វីបានជាត្រូវទិញអេក្រង់ MSI កោងនេះ?

ម៉ូនីទ័រលេងហ្គេមរបស់ក្រុមហ៊ុន MSI គឺបង្កើតឡើងជាមួយនឹងបច្ចេកវិទ្យា AMD FreeSync Technology ដែលអាចធ្វើការបង្កើតនូវរូបភាពដ៏អស្ចារ្យដែលគ្មានគូប្រៀបនោះទេ ជាពិសេសនៅក្នុងការលេងហ្គេមរបស់អ្នក។ សម្រាប់បច្ចេកវិទ្យា AMD FreeSync នេះ គឺអាចធ្វើការ sync បានយ៉ាងល្អទៅកាន់កម្រិត Refresh rate នៃម៉ូនីទ័រលេងហ្គេមរបស់អ្នកជាមួយនឹងក្រាហ្វិកកាត AMD GPU ដែលមិនធ្វើអោយមានបញ្ហារអាក់រអួលណាមួយកើតឡើងនៅលើអេក្រង់នោះទេ។ ជាមួយនឹងម៉ូនីទ័រ Freesync នេះ អ្នកអាចរីករាយជាមួយនឹងការលេងហ្គេមបានយ៉ាងល្អ និងលឿនបំផុតថែមទៀត។

 

-ម៉ូនីទ័រលេងហ្គេម MSI Optix Series Gaming នេះ មានភ្ជាប់ជាមួយនឹងកម្រិតភាពច្បាស់ QHD 2560x1440 ដែលអនុញ្ញាតអោយលោកអ្នកទទួលបាននូវរូបភាពដ៏ល្អឥតខ្ចោះ នៅក្នុងពេលលេងហ្គេមតាមរយៈអេក្រង់កោងមួយនេះ។ សម្រាប់ម៉ូនីទ័រ Optix series Gaming នេះនឹងនាំយកនូវការបង្ហាញកាន់តែច្បាស់នៅលើ Textures, តួរអក្សរ និងបរិយាកាសថ្មីនៅក្នុងកម្រិតមួយទៀតដ៏អស្ចារ្យបំផុត។

 

-ជាមួយនឹងកម្មវិធី Gaming OSD (on screen display) app នេះ គឺពិតជាងាយស្រួលមែនទែននៅក្នុងការតម្លើងនៅលើម៉ូនីទ័រលេងហ្គេមរបស់អ្នក។ អ្នកមិនត្រូវការប្រើប្រាស់នូវប៊ូតុងនៅលើម៉ូនីទ័ររបស់អ្នកនោះទេ ហើយអ្នកអាចប្រើប្រាស់នូវ Keyboard និង Mouse របស់អ្នកសម្រាប់ការតភ្ជាប់ទៅកាន់ម៉ូនីទ័រ បានយ៉ាងងាយស្រួលបំផុតថែមទៀតផង។ កម្មវិធីនេះ ក៏នឹងផ្តល់អោយអ្នកនូវជំរើសនៅក្នុងការផ្លាស់ប្តូរទៅលើ Settings នៅក្នុងការលេងហ្គេមបានយ៉ាងងាយស្រួលបំផុតផងដែរ។

 

-ម៉ូនីទ័រលេងហ្គេម MSI នេះ មានភ្ជាប់ជាមួយនឹង 144hz refresh rate + 1ms response time ដែលដំណើរការលឿនទៅលើចលនាហ្គេមជាច្រើនដូចជាប្រភេទហ្គេម first person shooters, fighters, racing sims និង sports ជាដើម។ ហ្គេមជាច្រើននេះគឺអាចលេងបានយ៉ាងលឿនជាមួយនឹងម៉ូនីទ័រនេះ។

 

សូមជំរាបថា “ក្រុមហ៊ុន MSI បានលះបង់ពេលវេលា និងកិច្ចខិតខំប្រឹងប្រែងជាច្រើនរបស់ខ្លួននៅក្នុងទីផ្សារលេងហ្គេមនេះនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រុមហ៊ុននេះ មិនមែនត្រឹមតែផ្តោតទៅលើ motherboards, ក្រាហ្វិកកាត និងកុំព្យូទ័រស៊េរីថ្មី ដែលទទួលបានការកោតសរសើរខ្លាំងនោះទេ ក្រុមហ៊ុនក៏ធ្វើការផ្តោតក្នុងការបង្កើតនូវម៉ូនីទ័រលេងហ្គេមជាច្រើនស៊េរីសម្រាប់អ្នកប្រើប្រាស់របស់ខ្លួនផងដែរ។ សម្រាប់អ្នកលេងហ្គេមជាច្រើនដែលត្រូវការរូបភាពដែលមានកម្រិតភាពច្បាស់ខ្ពស់នោះ ក្រុមហ៊ុន MSI ក៏បានប្រកាសចេញនូវម៉ូនីទ័រលេងហ្គេម  27 អ៊ីង WQHD (2560x1440) នោះ គឺម៉ូឌែល Optix MAG271CQR ។  ម៉ូនីទ័រនេះ គឺពិតជាផ្តល់នូវភាពងាយស្រួលក្នុងការមើលទៅលើកម្រិតភាពច្បាស់របស់វានៅលើអេក្រង់ធំនេះ វាក៏ល្អបំផុតសម្រាប់ប្រតិបត្តិការងារ Multi-Task ថែមទៀត។ វាក៏មានការពង្រឹងទៅលើល្បឿនក្នុងការដំណើរការបានលឿនថែមទៀត។

 

ម៉ូនីទ័រលេងហ្គេមទាំងនេះ គឺមានការប្រើប្រាស់នូវអេក្រង់ VA Panels ជាមួយនឹងកម្រិត contrast និង color saturation កាន់តែល្អប្រសើរជាងមុន ហើយវាក៏ផ្តល់នូវកម្រិតគុណភាព្បាស់គ្មានគូប្រៀបនោះទេ។ ម៉ូនីទ័រនេះគឺមានគែម Bezel ស្តើងជាងមុនដែលផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យបំផុត។ ទន្ទឹមនឹងនេះផងដែរនោះ ដើម្បីដំណើរការនូវហ្គេមនេះអោយរលូនល្អបំផុតនោះ សម្រាប់កម្រិតល្បឿននៃការឆ្លើយតប response times របស់វាគឺមានទំហំ 1ms។ សម្រាប់កម្រិត refresh rates របស់វា គឺមានកម្រិតដល់ទៅ 144Hz។ បើនិយាយអំពីកម្លាំងម៉ាស៊ីនរបស់វាវិញពិតជាខ្លាំងក្លា ហើយវាអាចលេងហ្គេមដែលមានក្រាហ្វិកធំៗ បានដោយគ្មានបញ្ហានោះទេ។ សម្រាប់ម៉ូឌែលនៃម៉ូនីទ័រថ្មីចំនួន 3 របស់ MSI នេះគឺមានការឌីស្សាញឡើងសម្រាប់អ្នកលេងហ្គេមជាច្រើនដែលចង់បានការឌីស្សាញដ៏ប្រណិត សមត្ថភាពខ្លាំងក្លាដែលបង្កើតឡើងសម្រាប់ការលេងហ្គេម ដូចនេះ វាគឺជាជំរើសដ៏ល្អបំផុតសម្រាប់អ្នកលេងហ្គេមគ្រប់រូប។ ” ជាមួយនឹងការពង្រឹងទៅលើការយកចិត្តទុកដាក់របស់ខ្លួននៅក្នុងសហគមន៍លេងហ្គេមនោះ ក្រុមហ៊ុន MSI នេះគឺបានបញ្ចេញនូវម៉ូនីទ័រលេងហ្គេមជាច្រើនដ៏អស្ចារ្យសម្រាប់បំពេញទៅលើតម្រូវការរបស់អ្នកលេងហ្គេមជាច្រើន និងធ្វើអោយពួកគេទទួលបាននូវជ័យជំនះជាច្រើនថែមទៀត។ តាមការបញ្ជាក់របស់ Trendforce Witsview នោះ នៅក្នុងឆ្នាំ 2018 ក្រុមហ៊ុន MSI បានក្លាយជាម៉ាកយីហោម៉ូនីទ័រដែលនាំមុខគេខ្លាំងបំផុតរបស់ពិភពលោក។

នៅពេលនេះ ក្រុមហ៊ុន MSI បានក្លាយជាម៉ាកយីហោម៉ូនីទ័រលេងហ្គេមដ៏ល្អបំផុតនៅក្នុងអ៊ឺរ៉ុប អាមេរិកខាងជើង ឥណ្ឌូនេស៊ី ហ្វីលីពីន និងតៃវ៉ាន់នៅក្នុងឆមាសទី 1 ឆ្នាំ 2019 នេះ។ ក្រុមហ៊ុននេះក៏ទទួលបាននូវចំណាត់ថ្នាក់លេខ 2 នៅក្នុងប្រទេសអូស្រា្តលី ជប៉ុន និងកូរ៉េនៅក្នុងអាស៊ីប៉ាស៊ីហ្វិក។ សម្រាប់ឆ្នាំ 2020 នេះ ក្រុមហ៊ុន MSI ក៏កំណត់គោលដៅកាន់តែឆ្ងាយជាងមុនថែមទៀតសម្រាប់ភាពជោគជ័យរបស់ខ្លួននោះ៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

ដោយ ប៉េងលីន
ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ដោយ ប៉េងលីន
Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
រយះពេលជាង 7 ខែ Nissan N7 EV ផលិតបានចំនួន 50,000 គ្រឿង នៅរោងចក្រក្នុងប្រទេសចិន

រយះពេលជាង 7 ខែ Nissan N7 EV ផលិតបានចំនួន 50,000 គ្រឿង នៅរោងចក្រក្នុងប្រទេសចិន

ដោយ ប៉េងលីន
ភីកអាប់ Toyota Hilux Travo 2026 ទទួលបានចំណាត់ថ្នាក់ “ផ្កាយ5” ពីស្ថាប័នសុវត្ថិភាពយានយន្ត ANCAP

ភីកអាប់ Toyota Hilux Travo 2026 ទទួលបានចំណាត់ថ្នាក់ “ផ្កាយ5” ពីស្ថាប័នសុវត្ថិភាពយានយន្ត ANCAP

ដោយ ប៉េងលីន