no-alternative title

ក្រុមហ៊ុន OPPO ចែកម៉ាសដោយឥតគិតថ្លៃនៅមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO សាខា...

ស្របពេលវីរុសកូវីដ19 (កូរ៉ូណា) កំពុងរីករាលដាលស្ទើរតែគ្រប់ប្រទេសជុំវិញពិភពលោក និងបន្តគំរាមគំហែងសុខភាពសាធារណៈ ក្រុមហ៊ុន OPPO បានចាត់វិធានការអនាម័យនៅតាមមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO តាមរយៈការបាញ់ថ្នាំសម្លាប់មេរោគពីរដងក្នុងមួយថ្ងៃ រាល់បុគ្គលិកក្រុមហ៊ុនតម្រូវឲ្យពាក់ម៉ាស និងពិនិត្យសីតុណ្ហភាព មុនពេលចាប់ផ្តើធ្វើការជារៀងរាល់ថ្ងៃ (ក្នុងករណីក្តៅខ្លួន ឬមិនស្រួលខ្លួន ក្រុមហ៊ុនអនុញ្ញាតសម្រាកនៅផ្ទះ ឬជួបពេទ្យ) ទូរស័ព្ទត្រូវបានសម្អាតរៀងរាល់ពីរម៉ោងម្តង និងទឹកអាល់កុលលាងដៃ ដើម្បីធានានូវសុខសុវត្ថិភាពដល់អតិថិជន និងអ្នកគាំទ្រ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាពិសេសដើម្បីជួយកាត់បន្ថយការរីកដុះដាល វីរុសកូវីដ19 ក៏ដូចជាការថែទាំសុខភាពផ្ទាល់ខ្លួនរបស់លោកអ្នក ក្រុមហ៊ុន OPPO នៅប្រទេសកម្ពុជា ធ្វើការចែកម៉ាសជូនឥតគិតថ្លៃ នៅទីតាំងមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO សាខា AEON 1 លេខទំនាក់ទំនង: 098 652 888 និង Exchange Square លេខទំនាក់ទំនង: 098 535 111 ឬ Hotline: 1800206776ឥតគិតថ្លៃ! ដូច្នេះលោកអ្នកអាចអញ្ជើញទៅទទួលម៉ាសការពារបាន នៅរៀងរាល់ម៉ោងធ្វើការ។ 

អ្នកតំណាងឲ្យក្រុមហ៊ុនប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា៖ “ស្តង់ដារអនាម័យរបស់បុគ្គលិក ហាង មជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ និងផលិតផលរបស់យើងគឺជាអទិភាពខ្ពស់បំផុតនៅពេលដែលស្ថានភាពរីករាលដាលនៃវីរុសកូវីដកំពុងបន្តវិវត្តន៍។ វាជាការសំខាន់ណាស់ សម្រាប់ក្រុមហ៊ុនយើងខ្ញុំ ដើម្បីធានាថាអតិថិជនគ្រប់រូបអាចទទួលបាននូវបទពិសោធន៍នៃការតេស្តផលិតផលចុងក្រោយ OPPO Find X2 Pro តម្លៃ $1299 ប្រកបសុវត្ថិភាពបំផុត។ ជាពិសេសយើងចែកម៉ាសជូនដោយឥតគិតថ្លៃថែមទៀត។ 

ដូច្នេះសម្រាប់អតិថិជនដែលចាប់អារម្មណ៍ចង់តេស្តសាកល្បង ទូរស័ព្ទស៊េរីថ្មីលំដាប់កំពូល OPPO Find X2 Pro នៅមជ្ឈមណ្ឌល ជួសជុលទូរស័ព្ទដៃ OPPO សាខាថ្មីផ្សារទំនើប Aeon 1 ប្រកបដោយសុវត្ថិភាព និងអស់ក្តីបារម្ភរឿងឆ្លងវីរុសកូរ៉ូណា ឬ កូវីដ19 ឬ កូរ៉ូណា ទៀតហើយ។ សូមរំលឹកថា វីរុសកូវីដ19 នេះត្រូវបានចម្លងតាមរយៈការប៉ះពាល់ផ្ទាល់ទៅនឹងដំណក់ទឹកតូចៗដែលចេញពីប្រព័ន្ធផ្លូវដង្ហើមរបស់អ្នកដែលបានឆ្លងវីរុស (តាមរយៈការក្អក និងកណ្តាស់) និងការប៉ះទៅលើផ្ទៃនានាមានវីរុស។ 

វីរុស COVID-19 អាចរស់នៅផ្ទៃខាងក្រៅបានជាច្រើនម៉ោង ប៉ុន្តែថ្នាំសម្លាប់វីរុសទូទៅអាចប្រើដើម្បីសម្លាប់វាបាន។ ក្នុងករណី មានរោគសញ្ញាអាចជាគ្រុនក្តៅ ក្អក និងថប់ដង្ហើម សូមប្រញាប់ខលទៅកាន់លេខ 115 ។  វាជាការសំខាន់ដែលត្រូវចងចាំថា វិធានការការពារសំខាន់ៗគឺការអនុវត្តន៍អនាម័យផ្ទាល់ខ្លួន ដូចជាលាងដៃឱ្យបានញឹកញាប់ និង ពាក់ម៉ាសជាដើម។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន