no-alternative title

ក្រុមហ៊ុន MSI គ្រប់គ្រងទីផ្សារ CREATOR ដែលមានចំនួនអ្នកប្រើប្រាស់រហូតដល់ជាង 200 លាននាក់

MSI គឺជាក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិមួយដែលទទួលបាននូវជោគជ័យយ៉ាងខ្លាំងក្លានៅក្នុងឧស្សាហកម្មកុំព្យូទ័រដែលផ្តោតទៅលើភាពច្នៃប្រឌិតថ្មី និងទីផ្សារថ្មីនៃអ្នកបង្កើតនូវមាតិកាថ្មី។ នៅក្នុងនាមជាម៉ាកយីហោដែលទទួលបាននូវសមត្ថភាពខ្លាំងក្លាបំផុតក្នុងការប្រើប្រាស់នោះ ក្រុមហ៊ុន MSI នេះ គឺខុសប្លែកពីក្រុមហ៊ុនប្រកួតប្រជែងជាច្រើនទៀតរបស់ខ្លួននៅក្នុងការផលិតនូវកុំព្យូទ័រយួរដៃសម្រាប់ creators។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន MSI គ្រប់គ្រងទីផ្សារ  CREATOR ដែលមានអ្នកប្រើប្រាស់ជាង 200 លាននាក់

ស្របពេលដែលបច្ចេកវិទ្យាមានការផ្លាស់ប្តូរវិវត្តន៍ឥតឈប់ឈរនោះ សព្វថ្ងៃនេះ គឺជាយុគសម័យនៃ creators ដោយសារតែពេលនេះវាមានការកើនឡើងយ៉ាងខ្លាំងក្លាបំផុតសម្រាប់ vloggers, YouTubers, streamers និងតារាអ៊ីនធឺណិតជាច្រើន។ វាគឺមានអ្នកប្រើប្រាស់ជាង 200 លាននាក់ដែលធ្វើការផលិតវីដេអូ រូបភាព និងមាតិកាស្ទ្រីមីង អនឡាញ  នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន Intel។

សម្រាប់អ្នកដែលធ្វើការផលិតនូវមាតិកា 2D និង 3D នោះ ការឌីស្សាញទៅលើរចនាសម្ព័ន្ធ និងការងារដែលស្រដៀងគ្នានេះវាពិតជាមានសារៈសំខាន់ណាស់សម្រាប់គម្រោងជាច្រើនរបស់ពួកគេដើម្បីទ្រទ្រង់ទៅលើ tools ដែលមានសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់បំផុតនោះ។ នេះ គឺជាការពង្រីកសមត្ថភាពរបស់ក្រុមហ៊ុន MSI អោយត្រូវទៅតាមតម្រូវការទីផ្សារក្នុងពេលបច្ចុប្បន្ននេះ។

ក្រុមហ៊ុន MSI ផ្តល់នូវ HARDWARE ដែលមានល្បឿនលឿនក្នុងការប្រើប្រាស់

ក្រុមហ៊ុនផលិតកុំព្យូទ័រជាច្រើន កំពុងតែប្រញាប់ប្រញាល់ក្នុងការគ្រប់គ្រងទៅលើទីផ្សារ  creator នៅក្នុងត្រីមាសទី 3 នៅក្នុងអំឡុងពេលនៃការលក់កុំព្យូទ័រយួរដៃ creator laptopដែលមានការកើនឡើងខ្លាំងក្លានោះ។ នៅក្នុងការប្រឈមមុខទៅនឹងការប្រកួតប្រជែងជាច្រើនដូចជាជាមួយនឹងកុំព្យូទ័រ Apple MacBook នោះ ក្រុមហ៊ុន MSI គឺជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលធ្វើការផលិតនូវអ្វីដែលជាតម្រូវការពិតៗរបស់ creators ហើយវាពិតជាសក្តិសមបំផុតក្នុងការប្រើប្រាស់ថែមទៀតផង។ តាមការបញ្ជាក់របស់ Derek Chen ដែលជាប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន MSI Notebook នោះបញ្ជាក់ថា ប្រព័ន្ធ MacOS systems របស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple គឺមានការពេញនិយមនៅលើទីផ្សារពិតមែន ប៉ុន្តែសម្រាប់កម្មវិធីសូហ្វវ៊ែរដែលខ្លាំងគឺពិតជាមានការកើនឡើងខ្លាំងក្លាដោយសារតែអ្នកប្រើប្រាស់ដែលមានភាពស្មោះត្រង់ជាច្រើននោះ។ ក្រុមហ៊ុនបច្ចេកវិទ្យា MSI គឺជាអ្នកនាំមុខគេនៅក្នុងទីផ្សារ Windows system នេះ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះគឺនាំមុខគេដោយសារតែល្បឿន hardware refresh របស់វាដែលពិតជាល្អជាងក្រុមហ៊ុនប្រកួតប្រជែងជាច្រើនរបស់វា។

ក្រុមហ៊ុន MSI បំពេញទៅលើតម្រូវការដែលអ្នកប្រើប្រាស់ចង់បាន

MSI គឺជាក្រុមហ៊ុនផលិតកុំព្យូទ័រដែលមានសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់។ ក្រុមហ៊ុន MSI តែងតែបង្កើតនូវកុំព្យូទ័រជាច្រើនសម្រាប់ creators ដែលមានស្ទាយ៍ជាច្រើនយ៉ាងទាក់ទាញដូចជាម៉ូឌែល Creator, Prestige និង Modern series ។ តាមការបញ្ជាក់របស់អ្នកឌីស្សាញម្នាក់បញ្ជាក់ថា កុំព្យូទ័រ MSI creator នេះ អាចជួយដោះស្រាយការងារជាច្រើនរបស់គាត់ជាពិសេសនៅពេលដែលប្រើប្រាស់នូវកម្មវិធី 3D rendering software។

បើនិយាយអំពីកុំព្យូទ័រ Prestige laptops ម៉ូឌែលចុងក្រោយបំផុតនេះ គឺមានភ្ជាប់ជាមួយនឹងបន្ទះឈីប Intel Core i7 processors ជំនាន់ទី 10 ថែមទៀត។ ក្រុមហ៊ុន  MSI ដឹងថា អេក្រង់របស់កុំព្យូទ័រគឺជារឿងសំខាន់ខ្លាំងណាស់។ ដូចនេះសម្រាប់ម៉ូឌែល  MSI ថ្មីនេះគឺមានភ្ចាប់ជាមួយនឹងបច្ចេកវិទ្យា True Pixel Display ដែលទ្រទ្រង់នូវកម្រិតភាពច្បាស់ដល់ទៅ 4K និង  100% Adobe RGB spectrum និង  Delta-Eនៅក្រោម 2 ដែលល្អបំផុតក្នុងការទស្សនាថែមទៀត។ បច្ចេកវិទ្យា True Pixel Display គឺមានការទទួលស្គាល់ដោយស្ថាប័ន Calman ថែមទៀតផង។

ក្រុមហ៊ុន MSI ធ្វើការគ្រប់គ្រងនៅលើទីផ្សារកុំព្យូទ័រ  CREATOR

ក្រុមហ៊ុន MSI នៅតែបន្តក្នុងការអភិវឌ្ឍ និងធ្វើអោយកាន់តែប្រសើរឡើងនូវ “Creator Center” របស់ខ្លួនតាមរយៈការពង្រឹងសមត្ថភាពទៅលើកម្មវិធីជាច្រើនកាន់តែសម្បូរបែបបំផុត និងភាពច្នៃប្រឌិតខ្ពស់ថែមទៀត។ សម្រាប់ “Creator Center” នេះអាចធ្វើការរៀបចំទៅលើបន្ទះឈីប multi-core processors ដើម្បីធ្វើការបង្កើនល្បឿនក្នុងការប្រើប្រាស់យ៉ាងមានប្រសិទ្ធិភាពខណៈពេលដែលប្រើប្រាស់នៅលើកម្មវិធីកែប្រែវីដេអូ ឬកម្មវិធីសូហ្វវ៊ែរសម្រាប់កែរូបភាពថែមទៀត។ សម្រាប់ម៉ូឌែល Prestige 15 គឺជាកុំព្យូទ័រតែមួយគត់ដែលទទួលបាននូវការបញ្ជាក់វិញ្ញាបនបត្រពី Quiet Mark ដែលផ្តល់នូវសមត្ថភាពខ្លាំងក្នុងការប្រើប្រាស់ជាទីបំផុត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន