no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Dai-ichi Life (Cambodia) PLC. បានប្រកាសប្រតិបត្តិការរបស់ខ្លួនជាផ្លូវការនៅក្នុងព្រះរាជាណាចក្រកម្ពុជា

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Dai-ichi Life (Cambodia) PLC. ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ប្រទេសជប៉ុនបានបើកការិយាល័យរបស់ខ្លួននៅក្នុងអគារ Vattanac Capital នៅថ្ងៃទី24 ខែមេសា ឆ្នាំ2019។ ក្រុមហ៊ុន Dai-ichi Life Cambodia គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់    ក្រុមហ៊ុន Dai-ichi Life Holdings, Inc. (នៃទីក្រុងតូក្យូ ប្រទេសជប៉ុន) បង្កើតឡើងក្នុងឆ្នាំ1902 ហើយវាជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរបស់ជប៉ុនដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ព្រឹត្តិការណ៍ដ៏សំខាន់នាថ្ងៃនេះ គឺមានការរួមបញ្ចូលជាមួយនឹងព្រឹត្តិការណ៍សំខាន់ៗចំនួន3 គឺពិធីបើកសម្ពោធការិយាល័យរបស់ក្រុមហ៊ុន Dai-ichi Life Cambodia  កម្មវិធីសន្និសីទសារព័ត៌មាន និងការប្រកាសកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Dai-ichi Life Cambodia និងធនាគារ វឌ្ឍនៈ ដែលរៀបចំឡើងនៅសណ្ឋាគារ Rosewood ភ្នំពេញតាមរយៈការចងសម្ព័ន្ធភាពធុរកិច្ចរវាងធនាគារ វឌ្ឍនៈ និងក្រុមហ៊ុន Dai-ichi Life Cambodia អាចធ្វើឲ្យក្រុមហ៊ុន Dai-ichi Life Cambodia ប្រើប្រាស់បណ្តាញរបស់ធនាគារ វឌ្ឍនៈ និងទំនាក់ទំនងទៅអតិថិជនរបស់ខ្លួនបានកាន់តែឆាប់រហ័សឡើង។ ពិធីសម្ពោធនេះត្រូវបានបញ្ចប់ដោយអាហារពេលល្ងាច ដែលបានរៀបចំឡើងនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

កម្មវិធីនេះ ត្រូវបានផ្តួចផ្តើមឡើងដោយអគ្គនាយកនៃក្រុមហ៊ុន Dai-ichi Life Cambodia គឺលោក Allen Thai និងមានការគាំទ្រពីសំណាក់ ការិយាល័យកណ្តាល ដែលដឹកនាំដោយលោក Seiji Inagaki អគ្គនាយកក្រុមហ៊ុន Dai-ichi Life Holdings អ្នកតំណាងមកពីក្រុមហ៊ុន Dai-ichi Life ប្រទេសវៀតណាម និងមកពីការិយាល័យប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅប្រទេសសិង្ហបុរី។ ភាពជោគជ័យនៅក្នុងកម្មវិធីបើកសម្ពោធនេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  អ្នកតំណាងធនាគារជាច្រើន និងអ្នកសារព័ត៌មាន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយជាច្រើនគួរឱ្យកត់សម្គាល់។ ក្រុមហ៊ុន Dai-ichi Life Cambodia នឹងបន្តផ្តល់ជូននូវសេវាកម្មប្រកបដោយនិរន្តរភាព និងវិនិយោគនៅលើទីផ្សារដែលមានប្រជាសាស្រ្ត និងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំ ដែលសមស្របនឹងសេវាធានារ៉ាប់រងអាយុជីវិត។ ក្នុងនាមជាអ្នកនាំមុខក្នុងការផ្តល់នូវសេវាធានារ៉ាប់រងអាយុជីវិតប្រកបដោយគុណភាព ជាមួយនឹងលក្ខខណ្ឌដែលមានភាពងាយស្រួលយល់ យើងធានាថា ផលិតផល និងសេវាកម្មរបស់យើងគឺមានភាពល្អប្រសើរ និងស័ក្តិសមជាមួយនឹងតម្រូវការរបស់ប្រជាជនកម្ពុជា។

លោកជំទាវ ងួន សុខា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍នា រាត្រីសមោលសថា៖ “ខ្ញុំជឿជាក់យ៉ាងមុតមាំថាវត្តមានរបស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ កម្ពុជា នឹងចូលរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជាយើង តាមរយៈបទពិសោធន៍ ចំណេះដឹង ជំនាញ ដែលក្រុមហ៊ុនដាយ អ៊ិឈិ ឡាយហ្វ៍ មានក្នុងវិស័យធានារ៉ាប់រងអាយុជីវិតអស់រយៈពេលជាង ១០០ ឆ្នាំ ក្នុងប្រទេសជប៉ុន។”

 

លោក Allen Thai អគ្គនាយក នៃក្រុមហ៊ុន Dai-ichi Life Cambodia បានមានប្រសាសន៍ថា " ប្រទេសកម្ពុជាគឺជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចដ៏លឿនមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនក្នុងអាស៊ី ដែលវាកំពុងជម្រុញឱ្យមានការពង្រីកទីផ្សារធានារ៉ាប់រងអាយុជីវិតកាន់តែឆាប់រហ័សផងដែរ។ ចំណុចវិជ្ជមាននៃការវិវឌ្ឍន៍ទាំងនេះបានធ្វើឱ្យមានការកើនឡើងនូវអ្នកដែលមានប្រាក់ចំណូលកម្រិតមធ្យម ដែលតម្រូវការនៃសេវាធានារ៉ាប់រងអាយុជីវិតត្រូវបានកើនឡើង។ នេះគឺជាហេតុផលដែលក្រុមហ៊ុន Dai-ichi Life សម្រេចចិត្តចូលមកក្នុងទីផ្សារមួយនេះ ដើម្បីផ្តល់នូវការការពារ និងការសន្យំរយៈពេលវែង ដើម្បីបំពេញតម្រូវការរបស់ពួកគាត់"។

ក្រុមហ៊ុន Dai-ichi Life  ពេញចិត្តក្នុងការចូលរួមចំណែកជួយដល់សហគមន៍ដែលជាកន្លែងដែលខ្លួនកំពុងមានប្រតិបត្តិការ ស្របតាមការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន។ នេះគឺជាការជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចប្រកបដោយនិរន្តភាព។ កម្មវិធីសម្ពោធក្រុមហ៊ុន Dai-ichi Life បានបញ្ចប់ទៅដោយការផ្តល់នូវប្រាក់បរិ ច្ចាគចំនួន50,000ដុល្លារអាមេរិក ជូនដល់អង្គការសុខភាព Japan Heart Cambodia ដែលជាអង្គការមួយដែលជួយដល់ប្រជាជនក្រីក្រ។ មូលនិធិនេះនឹងត្រូវផ្តល់ឱ្យ ដើម្បីជួយដល់កុមារកម្ពុជា ដែលជាជនរងគ្រោះនៃជំងឺមហារីក។ នៅក្នុងនាមជាវិនិយោគិនជប៉ុន ក្រុមហ៊ុន Dai-ichi Life មានការប្តេជ្ញាក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាសម្រាប់រយៈពេលវែង។ ក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបម្រើ និងបំពេញតម្រូវការធានារ៉ាប់រងអាយុជីវិតជូនដល់ប្រជាជនកម្ពុជាគ្រប់រូប ដូចពាក្យស្លោករបស់ក្រុមហ៊ុន Dai-ichi និយាយថា "នៅក្បែរអ្នកជានិច្ច"៕ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
God of PC Game ក្លាយជា MSI Concept Store ដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា

God of PC Game ក្លាយជា MSI Concept Store ដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា

ដោយ ប៉េងលីន
រថយន្តប្រណីតបែបគ្រួសារ SUV ខ្នាតធំជំនាន់ថ្មី GAC GS8 ផ្ទុះការគាំទ្រខ្លាំងនៅទីផ្សារកម្ពុជា

រថយន្តប្រណីតបែបគ្រួសារ SUV ខ្នាតធំជំនាន់ថ្មី GAC GS8 ផ្ទុះការគាំទ្រខ្លាំងនៅទីផ្សារកម្ពុជា

ដោយ ប៉េងលីន
Nissan បង្ហាញរថយន្តភីកអាប់ PHEV ដំបូងរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ Shanghai Auto Show 2025

Nissan បង្ហាញរថយន្តភីកអាប់ PHEV ដំបូងរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ Shanghai Auto Show 2025

ដោយ ប៉េងលីន
King of Tablet ជំនាន់ថ្មី Huawei MatePad Pro 13.2 សម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា ជាមួយការផ្តល់នូវកាដូឈុតធំតម្លៃជាង 500$

King of Tablet ជំនាន់ថ្មី Huawei MatePad Pro 13.2 សម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា ជាមួយការផ្តល់នូវកាដូឈុតធំតម្លៃជាង 500$

ដោយ ប៉េងលីន
Ford Transit Custom PHEV និង Ford E-Transit Custom EV ស៊េរីឆ្នាំ 2025 លក់នៅទីផ្សារអូស្រ្តាលីតម្លៃជាង 6 ម៉ឺនដុល្លារ

Ford Transit Custom PHEV និង Ford E-Transit Custom EV ស៊េរីឆ្នាំ 2025 លក់នៅទីផ្សារអូស្រ្តាលីតម្លៃជាង 6 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Lexus ES 2026 ចេញមកលើកនេះ ឌីហ្សាញថ្មីទាំងស្រុង មានទាំងជម្រើស Hybrid និង អគ្គិសនីសុទ្ធ!

Lexus ES 2026 ចេញមកលើកនេះ ឌីហ្សាញថ្មីទាំងស្រុង មានទាំងជម្រើស Hybrid និង អគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន