no-alternative title
no-alternative title

ក្រុមហ៊ុន សាមសុង បានបង្កើតកម្មវិធីបណ្តុះបណ្តាលថ្មី Samsung Technology Program សម្រាប់ឆ្នាំ 2019!

អស់រយៈពេលជាច្រើនឆ្នាំមក ជឿជាក់ថា អតិថិជនជាច្រើនទូទាំងពិភពលោក ជាពិសេសនៅក្នុងព្រះរាជាណាចក្រកម្ពុជាសុទ្ធតែបានដឹងច្បាស់ពីគុណតម្លៃ និងចក្ខុវិស័យរបស់ក្រុមហ៊ុន សាមសុង រួចមកហើយ។ ក្រុមហ៊ុន សាមសុង គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ទីកន្លែងក្នុងការផ្តល់ជូនផលិតផល និងសេវាកម្មដ៏ល្អឥតខ្ចោះប៉ុណ្ណោះទេថែមទាំងគិតដល់សហគមន៍ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាក់ស្តែងនៅពេលនេះ កម្មវិធីថ្មីដែលក្រុមហ៊ុននឹងធ្វើការផ្តល់ជូនដល់សិក្ខាកាមនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេក ទេស (NTTI) សម្រាប់ឆ្នាំនេះគឺមានឈ្មោះថា Samsung Technology Program។ វគ្គសិក្សាបំពាក់បំប៉នដែល សាម សុង បានផ្តល់ជូននោះគឺមានរយៈពេល 9 សប្តាហ៍ ចាប់ពីថ្ងៃទី 01 ខែកក្កដា ឆ្នាំ 2019 ដល់ថ្ងៃទី 01 ខែកញ្ញា ឆ្នាំ ២០១៩ ដោយផ្តោតលើជំនាញជួសជុល ផ្នែកបរិក្ខារអេឡិចត្រូនិច (CE) ដូចជា៖ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកសម្លៀកបំពាក់ ទូទឹកកក ទូរទស្សន៍ និងជំនាញជួសជុលស្មាតហ្វូន (IM)។ 

គួរបញ្ជាក់ផងដែរថាគ្រូបង្គោល និងសាស្ត្រាចារ្យទាំងអស់ក្នុងវគ្គសិក្សាពិសេសនេះគឺសុទ្ធតែត្រូវបានបំពាក់បំប៉នពីអ្នកជំនាញក្នុងប្រទេសកម្ពុជា និងមកពីព្រះរាជាណាចក្រថៃផងដែរ។ ហើយអ្វីដែលកាន់តែពិសេសបំផុតនោះគឺបន្ទាប់ពីបញ្ចប់វគ្គសិក្សាវិទ្យាស្ថានក៏មានការប្រឡងដើម្បីជ្រើសយកសិក្ខាកាមឆ្នើម និងមានពិន្ទុខ្ពស់ជាងគេដើម្បីមានឱកាសបន្តទៅហាត់ការបន្ថែមទៀតនៅមជ្ឈមណ្ឌលសេវាកម្មជួសជុលផលិតផល សាមសុង ផងដែរ។  ជាចុងក្រោយក្រុមហ៊ុន សាមសុង មានការប្តេជ្ញាចិត្តថាខ្លួននឹងនៅតែផ្តល់ការសិក្សា និងបណ្តុះ បណ្តាលបន្តបន្ទាប់ទៀតដើម្បីបង្កើននូវជំនាញ ចំណេះដឹង ដល់សហគមន៍ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
BYD ចេញឡាន SUV ស៊េរីថ្មី Denza N8L ប្រើម៉ាស៊ីន Hybrid បើកបានចម្ងាយ 1,300km

BYD ចេញឡាន SUV ស៊េរីថ្មី Denza N8L ប្រើម៉ាស៊ីន Hybrid បើកបានចម្ងាយ 1,300km

ដោយ ប៉េងលីន
OPPO Find X9 Ultra អាចនឹងក្លាយជាស្មាតហ្វូនតែមួយគត់ដែលមានឡែន Periscope Telephoto ពីរគ្រាប់

OPPO Find X9 Ultra អាចនឹងក្លាយជាស្មាតហ្វូនតែមួយគត់ដែលមានឡែន Periscope Telephoto ពីរគ្រាប់

ដោយ ប៉េងលីន
CHANGAN Cambodia បានរៀបចំនូវកម្មវិធី CHANGAN DAY ផ្តល់នូវបទពិសោធន៌ប្លែកអារម្មណ៌ដល់អតិថិជនរបស់ខ្លួន

CHANGAN Cambodia បានរៀបចំនូវកម្មវិធី CHANGAN DAY ផ្តល់នូវបទពិសោធន៌ប្លែកអារម្មណ៌ដល់អតិថិជនរបស់ខ្លួន

ដោយ ប៉េងលីន
ឡាន EV ស៊េរីថ្មី 7 ម៉ូដែលនេះ ត្រៀមចេញមកបញ្ឆេះកម្តៅទីផ្សារឡានអគ្គិសនីកាន់តែខ្លាំងក្នុងពេលឆាប់ៗនេះ

ឡាន EV ស៊េរីថ្មី 7 ម៉ូដែលនេះ ត្រៀមចេញមកបញ្ឆេះកម្តៅទីផ្សារឡានអគ្គិសនីកាន់តែខ្លាំងក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
ភីកអាប់ BYD Shark នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗនេះ ជាមួយតម្លៃទាបជាងស្រុកខ្មែរ

ភីកអាប់ BYD Shark នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗនេះ ជាមួយតម្លៃទាបជាងស្រុកខ្មែរ

ដោយ ប៉េងលីន
Zeekr 001 ម៉ូដែលថ្មី នឹងបង្ហាញវត្តមានផ្លូវការណ៍ថ្ងៃទី 11 ក្នុងខែតុលាជាមួយប្រព័ន្ធសាកភ្លើងកម្រិត 900V

Zeekr 001 ម៉ូដែលថ្មី នឹងបង្ហាញវត្តមានផ្លូវការណ៍ថ្ងៃទី 11 ក្នុងខែតុលាជាមួយប្រព័ន្ធសាកភ្លើងកម្រិត 900V

ដោយ ប៉េងលីន