no-alternative title
no-alternative title

OPPO A54 ស្មាតហ្វូនជំនាន់ថ្មី មានកាមេរ៉ាទម្លុះអេក្រង់ 16MP មានកម្លាំងថ្មធំ 5000mAh ទ្រទ្រង់សាកថ្មលឿន 18W មានលក់លើទីផ្សារហើយតម្លៃត្រឹមតែ $189 ប៉ុណ្ណោះ

សម្រាប់ត្រកូល A ស៊េរីរបស់ក្រុមហ៊ុនស្មាតហ្វូនឈានមុខ OPPO មានសន្ទុះប្រជាប្រិយភាពខ្លាំងក្លាមិនធម្មតាពីសំណាក់អ្នកប្រើប្រាស់ ពិសេសគឺអ្នកគាំទ្រប៊្រេនម៉ាក OPPO ផ្ទាល់តែម្តង។ បើនិយាយពីត្រកូល A លោកអ្នកបានដឹងរួចមកហើយថា វាជាស្មាតហ្វូនវៃឆ្លាតទាន់ជំនាន់ ដែលស្ថិតក្នុងកម្រិតថវិកាដែលមានតម្លៃសមរម្យ និងជាតម្រូវការដ៏ចំបាច់ក្នុងការជួយសម្រួលដល់ការងារ ក៏ដូចជាការប្រើប្រាស់ប្រចាំថ្ងៃផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ហេតុនេះហើយ ថ្មីៗនេះ OPPO ក៏បានបង្ហាញនូវវត្តមានម៉ូដែលថ្មីមួយទៀតដែលទើបចេញក្តៅៗគឺ OPPO A54 ជាមួយនឹងតម្លៃដាក់លក់នៅលើទីផ្សារត្រឹមតែ $189  តែប៉ុណ្ណោះ។

តោះដើម្បីកុំឲ្យខាតពេលយូរមកដឹងពីលក្ខណៈពិសេសខាងក្រោមនេះសិន មុននឹងសម្រេចចិត្តទិញ OPPO A74៖  

ចំណុចខ្លាំងទី 1 ទំហំថ្មធំ 5000mAh: OPPO A54 សាកថ្មម្តងអាចប្រើប្រាស់ធម្មតាបានរហូតដល់ទៅ 2 ថ្ងៃជាមួយនឹងកម្លាំងថ្មធំបំផុតបើធៀបនឹងស្មាតហ្វូនក្នុងកម្រិតតម្លៃដូចគ្នា ដោយមិនចាំបាច់បារម្ភរឿងទូរស័ព្ទឆាប់អស់ថ្មឡើយ ក្នុងការធ្វើការងារ និងលេងបណ្តាញសង្គមផ្សេងៗបានរាប់ម៉ោងឯណ្ណោះ។

ចំណុចខ្លាំងទី2 សាកថ្មលឿន 18W : OPPO A54 ជាទូរស័ព្ទសាកថ្មល្បឿនលឿនបំផុតដោយសាកត្រឹម 42 នាទីបានថាមពលថ្ម 50% និង សាក 60 នាទីបាន 70% ។ តែប៉ុណ្ណឹងមិនចាំបាច់ចំណាយពេលវេលាអង្គុយចាំបញ្ចូលថ្មទូរស័ព្ទរាប់ម៉ោងទៀតទេ។

ចំណុចខ្លាំងទី3 កាមេរ៉ា 16MP ទម្លុះអេក្រង់: OPPO A54 កំពុងឆក់យកចំណាប់អារម្មណ៍អ្នកប្រើប្រាស់ជាមួយ 16MP កាមេរ៉ាទម្លុះអេក្រង់យ៉ាងឡូយបង្ហាញពីភាពទាន់សម័យរបស់លោកអ្នក។ អ្វីដែលកាន់តែពិសេសថែមទាំងមានមុខងារជំនួយសម្រស់ AI Beauty 2.0 ថែមទៀតផង។

ក្រៅពីនេះ OPPO A54 ក៏បានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាការពារទឹក, បន្ទះឈីប (CPU) Media Tek Helio P35, អង្គចងចាំ 4GB+128GB, កម្រាស់ស្តើង 8.4mm ទម្ងន់ 189g, កាមេរ៉ាក្រោយចំនួន 3 គ្រាប់ទំហំ 13MP+2MP+2MP ពិសេសគឺផ្តល់ភាពងាយស្រួលក្នុងការស្កេនក្រយៅដៃចំហៀង។

ម៉េចដែរ បន្ទាប់ដឹងពីសមត្ថភាព ចំណុចពិសេសៗ និងចំណុចវិជ្ជមានរបស់ OPPO A54 ធំ លឿន និងឡូយបែបនេះ? ធានាថាជាប់ចិត្តដកចិត្តមិនរួចឡើយ តោះៗស្រូតៗសម្រេចចិត្តលឿនៗក្នុងការប្តូរយកស្មាតហ្វូនស៊េរីថ្មីចាប់ពីថ្ងៃនេះ ក្នុងតម្លៃ $189 នឹងទទួលបានកញ្ចប់កាដូរួមមាន ៖ កាបូបស្ពាយចំហៀង និងស៊ីមស្មាត (លេខធម្មតា) ភ្ជាប់គម្រោង Smart ធំហ្ម៎ង 12 សប្តាហ៍។

ដូច្នេះសម្រាប់អ្នកមានចំណាប់អារម្មណ៍អាចរកជាវបាននៅតាមហាងលក់ទូរស័ព្ទដៃ OPPO ទូទាំងប្រទេសកម្ពុជាដែលនៅជិតលោកអ្នកបំផុត។ ហើយសម្រាប់ព័ត៌មានលម្អិតផ្សេងៗសូមចូលទៅកាន់ផេគផ្លូវការរបស់ហ្វេសប៊ុក OPPO ៕

លឿនឡើងណាហ្វេនៗប្រយ័ត្នអស់ស្តុកខកចិត្តឥឡូវហើយ !

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន