no-alternative title

ជាមួយនឹងមុខងារពង្រីកដល់ 60 ដង ដែលមាននៅលើ OPPO Find X3 Pro ធានាលោកអ្នកនឹងស្វែងយល់កាន់តែច្បាស់ពីពិភពម៉ៃក្រូ

ដូចដែលយើងបានដឹងហើយថា កែវភ្នែករបស់យើងម្នាក់ៗអាចសម្គាល់អ្វីៗគ្រប់យ៉ាងដែលនៅជុំវិញខ្លួនបានដូចជា ម្ហូបអាហារ,  រុក្ខជាតិ, ថ្នេរខោអាវ និងវត្ថុជាច្រើនទៀត ប៉ុន្តែស្របពេលជាមួយគ្នានេះដែរ យើងមិនអាចដឹង ទេថាវត្ថុទាំងនោះមានរូបរាងពិតប្រាកដបែបណា ឬមានសណ្ឋានតូចល្អិតៗយ៉ាងណានោះទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដោយកាលពីថ្មីៗនេះ ក្រុមជំនាញបច្ចេកវិទ្យារបស់ក្រុមហ៊ុន OPPO បានវិវត្តខ្លួនឥតឈប់ឈរលើសពីអ្វីដែលមនុស្សគ្រប់គ្នារំពឹងទុកក្នុងការបង្កើតនូវបច្ចេកវិទ្យាកាមេរ៉ាថតរូបពង្រីកកម្រិតជិត Microlens ទំហំ 3MP ដែលអាចធ្វើការពង្រីកជិតបានរហូតដល់ 60X ទៅលើវត្ថុដែលមិនអាចសម្លឹងឃើញដោយភ្នែកទទេ ដែលនេះជាបច្ចេកវិទ្យាថ្មី និងដំបូងគេបំផុតដែលបំពាក់នៅលើកំពូលស្មាតហ្វូន Find X3 Pro ហើយវាក៏បានធ្វើឲ្យគ្រប់គ្នាពុះកញ្ជៀល និងអ្នកប្រើប្រាស់ភ្ញាក់ផ្អើលប្លែកអារម្មណ៍យ៉ាងខ្លាំងពាសពេញពិភពលោកផងដែរ។ 

ឧទាហរណ៍ដូចជា «រុក្ខជាតិ» តើក្នុងរុក្ខជាតិនីមួយៗវាមានគ្រាប់លំអងបែបណា? «ម្ហូបអាហារ» ដែលយើងបរិភោគតើវាមានធូលីអ្វីខ្លះដែលទុំជាប់? ដូច្នេះហើយបើសិនមានស្មាតហ្វូន Flagship OPPO Find X3 Pro នៅក្នុងដៃគឺវានឹងបង្ហាញឲ្យលោកអ្នកបានឃើញភ្លាមៗ តែម្តងថាតើវត្ថុនីមួយៗមានរូបរាងពិតប្រាកបែបណា ឬមានលក្ខណៈយ៉ាងដូចម៉េច តាមរយៈបច្ចេកវិទ្យាថ្មីដែលអាចហ្សូមកម្រិតជិតរហូតដល់ទៅ 60 ដង។

ជាក់ស្តែងកាលពីប៉ុន្មានឆ្នាំ OPPO ក៏បានបង្កើតបច្ចេកវិទ្យាហ្សូមកម្រិតចម្ងាយឆ្ងាយ 60 ដង រួចមកហើយដោយបានសម្រេចជោគជ័យខ្លាំង និងទទួលបានការស្ញើចសរសើរពីសំណាក់អ្នកប្រើប្រាស់មិនធម្មតាផងដែរ។

ស្រាប់តែពេលនេះ OPPO បែរជាងាកមកបង្កើតនូវមុខងារហ្សូមកម្រិតជិត 60 ដងវិញម្តង អាចនិយាយបានថាវាជាស្មាតហ្វូនដំបូងគេបង្អស់ ដែលបានបំពាក់នូវបច្ចេកវិទ្យា Microlens នេះ។ តើវាអស្ចារ្យកម្រិតណាក្នុងការផ្តិតយករូបភាពដ៏កម្រៗ? 

ហើយលោកអ្នកគិតថាកំពូលស្មាតហ្វូន OPPO Find X3 Pro វាមានលក្ខណៈពិសេសតែប៉ុណ្ណឹងទេឬ? លើសពីនេះ OPPO Find X3 Pro ក៏មានលក្ខណៈពិសេសៗដូចជាវាបានបំពាក់នូវកាមេរ៉ាមេភ្លោះ 50MP ជាមួយនឹងសេនស័រកាមេរ៉ា IMX 766 ដែលជាការអភិវឌ្ឍន៍រួមគ្នាជាមួយក្រុមហ៊ុន Sony ព្រមទាំងបទពិសោធន៍កម្រិតកាមេរ៉ា និងអេក្រង់កោងដ៏រស់រវើកកម្រិត 1 ពាន់លានពណ៌។ ហើយស្មាតហ្វូន Flagship OPPO Find X3 Pro មានន័យថាគឺជាស្មារតីនៃការឆ្ពោះទៅរកគំនិតថ្មី ឬបច្ចេកវិទ្យាថ្មី៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន