no-alternative title
no-alternative title

កុំព្យូទ័រស៊េរីថ្មី ASUS ZenBook 14 (UX435) អេក្រង់ទំហំ 14 អ៊ីង ភ្ជាប់ជាមួយនឹង ASUS ScreenPad មានកម្រ៉ាស់ស្តើង និងមានភាពស្រស់ស្អាតទាក់ទាញបំផុត

នៅថ្ងៃនេះ ក្រុមហ៊ុន ASUS បានបង្ហាញវត្តមានរបស់កុំព្យូទ័រស៊េរីថ្មី ZenBook 14 (UX435EA/EG) ដែលជាប្រភេទកុំព្យូទ័រដែលមានរូបរាងតូចងាយស្រួលក្នុងការចល័ត ហើយវាក៏មានសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់ និងស្រស់ស្អាតទាក់ទាញថែមទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ZenBook 14 (UX435EA/EG ត្រូវបានក្រុមហ៊ុនច្នៃប្រឌិតជាមួយនឹងទម្ងន់ត្រឹមតែ 1.19 kg ប៉ុណ្ណោះ។ សម្រាប់កុំព្យូទ័រ ZenBook 14 (UX435EA/EG) នេះ ក៏មានការបដិវត្តន៍ជាមួយនឹងអេក្រង់ ASUS ScreenPad ដែលងាយស្រួលក្នុងការបង្កើនទៅលើប្រសិទ្ធិភាពក្នុងការប្រើប្រាស់ និងមានភ្ជាប់ជាមួយនឹងបន្ទះឈីប  Intel® Core™ i7 processor ជំនាន់ទី 11 ជាមួយនឹងក្រាហ្វិកកាត Intel® Iris® Xe integrated graphics (UX435EA) ឬក្រាហ្វិកកាត NVIDIA® GeForce® MX450 discrete GPU (UX435EG) ថែមទៀតផង។

សម្រាប់កុំព្យូទ័រ ZenBook Classic Series នេះ ក៏មានភ្ជាប់ជាមួយនឹងរន្ធផត I/O ports, គែមស្តើងនៅជ្រុងទាំង 4 របស់វាជាមួយនឹងអេក្រង់ប្រភេទ NanoEdge ដែលមានកម្រិតអេក្រង់ទំហំ 92% screen-to-body ratio ជាពិសេសវាមាន 2 ពណ៌យ៉ាងស្រស់ស្អាតនោះគឺ Pine Grey និង Lilac Mist។

អេក្រង់ Touchpad ដ៏ឆ្លាតវៃងាយស្រួលក្នុងការប្រើប្រាស់

សម្រាប់កុំព្យូទ័រ ZenBook 14 (UX435EA/EG) នេះ មានភ្ជាប់ជាមួយនឹង ScreenPad ថ្មីដ៏ស្រស់ស្អាតដែលជាអេក្រង់ទី ២ ប្រភេទ 5.65 inch color touchscreen ដែលមានការពង្រឹងទៅលើប្រសិទ្ធិភាពប្រើប្រាស់កាន់តែមានប្រសិទ្ធិភាពក្នុងការពង្រឹងទៅលើភាពច្នៃប្រឌិតខ្ពស់ និងអស្ចារ្យបំផុតក្នុងការប្រើប្រាស់។ វាក៏មានការពង្រឹងទៅលើ ScreenXpert 2.0 interface ដែលងាយស្រួលក្នុងការប្រើប្រាស់ថែមទៀត។  សម្រាប់ ScreenXpert 2.0 នេះ ក៏មានការទ្រទ្រង់នូវកម្មវិធី ASUS utility apps ដែលផ្តល់នូវភាពងាយស្រួលក្នុងការគ្រប់គ្រងទៅលើការងារជាច្រើនកាន់តែងាយស្រួល និងសម្បូរបែបបំផុតក្នុងការប្រើប្រាស់នៅលើអេក្រង់នេះ។ សម្រាប់ ScreenPad នេះមានភាពឆ្លាតវៃ ហើយវាអាចប្រើប្រាស់បានជាមួយនឹងកម្មវិធី Apps ជាច្រើននៅក្នុង Touchscreen ថែមទៀតផង។ វាក៏មានមុខងារ Link to MyASUS នេះ នភ្ជាប់ជាមួយនឹង ScreenXpert 2.0 ដែលអនុញ្ញាតអោយអ្នកអាចធ្វើការខលបានតាមរយៈ ScreenPad នេះបានទៀតផង។ កុំព្យូទ័រនេះ ក៏មានការទ្រទ្រង់នូវការប្រើប្រាស់ម្រាមដៃ 4 ផងដែរ។

ការប្រើប្រាស់កាន់តែអស្ចារ្យយ៉ាងរលូន

ZenBook 14 (UX435EA / EG) នេះត្រូវបានឌីស្សាញឡើងយ៉ាងមានប្រសិទ្ធិភាពក្នុងការប្រើប្រាស់ជាមួយនឹងទម្ងន់ស្រាលក្នុងការប្រើប្រាស់ និងថាមពលថ្មប្រើប្រាស់បានយូរថែមទៀត។ អ្នកអាចធ្វើការងារជាច្រើនបានយ៉ាងងាយស្រួលបំផុត។ សម្រាប់ក្រុមការងាររបស់ក្រុមហ៊ុន ASUS បង្កើតនូវកុំព្យូទ័រនេះឡើងនៅក្នុងកម្រាស់ត្រឹមតែ 16.9 mm ប៉ុណ្ណោះ។ វាមានទម្ងន់ 1.19 kg ប៉ុណ្ណោះក្នុងការប្រើប្រាស់។

កម្លាំងម៉ាស៊ីនខ្លាំងក្លា និងរន្ធផតច្រើនក្នុងការប្រើប្រាស់

កុំព្យូទ័រ ZenBook 14 (UX435EA/EG) នេះ បានប្រើប្រាស់នូវបន្ទះឈីប Intel Core i7 Processor ជំនាន់ទី 11 ដែលធ្វើការពង្រឹងទៅលើសមត្ថភាពក្នុងការប្រើប្រាស់ទៅលើកម្មវិធីច្រើនក្នុងពេលតែមួយ ឬការកម្សាន្តថែមទៀតផង។ សម្រាប់កុំព្យូទ័រ ZenBook 14 (UX435EA) នេះ ក៏មានភ្ជាប់ជាមួយនឹងក្រាហ្វិកកាត Intel Iris Xe integrated-graphics និងប្រើប្រាស់ក្រាហ្វិកកាត NVIDIA GeForce MX450 discrete GPU ផងដែរ។ កុំព្យូទ័រថ្មីនះ មានភ្ជាប់ជាមួយនឹង Storage ដែលលឿនក្នុងការប្រើប្រាស់ទំហំដល់ទៅ 1 TB PCIe® 3.0 x4 SSD ឬ PCIe SSD ជាមួយនឹងម៉េមូរី 32 GB Intel Optane™ Memory H10 ថែមទៀត។ បើនិយាយអំពីការតភ្ជាប់ទំនាក់ទំនងនោះ ZenBook 14 (UX435EA/EG) នេះ មានភ្ជាប់ជាមួយនឹង gigabit-class WiFi 6 និងរន្ធ Thunderbolt™ 4 ជាមួយនឹង 2x SB-C® ports,1x USB 3.2 Gen 1 Type-A port, 1x HDMI 2.0 port,1x 3.5 mm audio jack និង 1x microSD card slot ផងដែរ។

ការឌីស្សាញជាមួយនឹងអេក្រង់កម្រិត NanoEdge 92% screen-to-body ratio

សម្រាប់កុំព្យូទ័រ ZenBook 14 (UX435EA/EG) មានភ្ជាប់ជាមួយនឹងអេក្រង់ NanoEdge wide-view សម្រាប់គែមជ្រុងទាំង 4 របស់វាដែលមើលទៅគែមពិតជាស្តើងមែនទែនជាមួយនឹងកម្រិតអេក្រង់ទំហំដល់ទៅ 92% screen-to-body ratio ដែលផ្តល់នូវបទពិសោធន៍នៃការទស្សនាដ៏អស្ចារ្យបំផុត។ កម្រិតពន្លឺ និងពណ៌របស់អេក្រង់នេះគឺមានកម្រិតដល់ទៅ 100% sRGB color gamut ផងដែរ។ កាន់តែពិសេសជាងនេះទៀតនោះ វាក៏មានភ្ជាប់ជាមួយនឹងត្រចៀកបត់បើក ErgoLift hinge ដែលពិតជាងាយស្រួលក្នុងការប្រើប្រាស់បំផុតផងដែរ។ ZenBook 14 (UX435EA/EG) មាន 2 ពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺពណ៌ Pine Grey និង Lilac Mist ដែលពិតជាទាន់សម័យ និងឡូយឆាយបំផុតថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Mazda CX-6e SUV ស៊េរីឆ្នាំ 2026 គូប្រជែងថ្មី ជាមួយនឹង Tesla Model Y និង BYD Sealion 7 នៅអូស្ត្រាលី

ឡានអគ្គិសនី Mazda CX-6e SUV ស៊េរីឆ្នាំ 2026 គូប្រជែងថ្មី ជាមួយនឹង Tesla Model Y និង BYD Sealion 7 នៅអូស្ត្រាលី

ដោយ ប៉េងលីន
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Off-Road SUV ស៊េរីថ្មី iCaur V27 ម៉ូដែលដំបូង បានរំកឹលខ្លួនចេញពីខ្សែសង្វាក់ផលិតកម្មហើយ

Off-Road SUV ស៊េរីថ្មី iCaur V27 ម៉ូដែលដំបូង បានរំកឹលខ្លួនចេញពីខ្សែសង្វាក់ផលិតកម្មហើយ

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន