no-alternative title

ក្រុមហ៊ុន ញូ ថេក អាយស៊ីធី ឌីស្ទ្រីប៊្យូសិន សហការជាមួយ HPE Aruba រៀបចំពិធីជួបជាមួយបណ្តាញដៃគូររបស់ខ្លួន និងបង្ហាញនូវផលិតផលឆ្នាំ 2023

កាលពីថ្ងៃទី 23 ខែកុម្ភៈ ឆ្នាំ 2023 នេះ ក្រុមហ៊ុន  ញូ ថេក អាយស៊ីធី ឌីស្ទ្រីប្យ៊ូសិន (New Tech ICT Distribution Co., Ltd.) ដែលជាសាខារបស់ក្រុមហ៊ុន ICT Distribution PTY Ltd. នៅប្រទេស អូស្រ្តាលី បានសហការជាមួយ HPE Aruba នៃសហរដ្ឋអាមេរិក ដែលជាដៃគូអាជីវកម្មដ៏ធំមួយរបស់ខ្លួន នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ 2023 នេះបានប្រារព្ធពិធីជួបសំណេះសំណាលជាមួយបណ្តាដៃគូដទៃទៀតក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងបង្កើនទំនាក់ទំនង និងណែនាំនូវផលិតផលរបស់ខ្លួន នៅឯសណ្ឋាគារសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក សម បូណាល់ ដែលជាប្រធានគ្រប់គ្រងនៃ New Tech ICT Distribution Co., Ltd. ប្រចាំនៅប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ សព្វថ្ងៃប្រទេសយើងពិតជាមានសន្ទុះក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាយ៉ាងខ្លាំងក្លា ហើយវាគឺជាកត្តាជម្រុញអោយមានកំណើនតម្រូវការនៃជំនួយខាងសេវា និងផលិតផលដែលទាក់ទងទៅនឹងបច្ចេកវិទ្យានេះឯង។ 

លោកបានបន្ថែមទៀតថា៖ ពួកយើងពិតមានជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលផលិតផល និងសេវាកម្មរបស់ពួកយើងទទួលបានការគាំទ្រប្រើប្រាស់យ៉ាងទូលំទូលាយពីសំណាក់អតិថិជនជាច្រើននៅទូទាំងសកលលោក ក៏ដូចជាប្រទេសកម្ពុជាផងដែរ។ ទាំងនេះក៏ដោយសារការខិតខំប្រឹងប្រែងរបស់ក្រុមការងារនៃដៃគូពាក់ព័ន្ធទាំងឡាយក្នុងការផ្តល់សេវាកម្មប្រកបដោយជំនាញវិជ្ជាជីវៈ និងផលិតផលដែលមានគុណភាពល្អ រួមជាមួយតម្លៃប្រគួតប្រជែងដ៏សមរម្យនៅលើទីផ្សារជូនដល់អតិថិជនគោលដៅទាំងនោះ។

ស្ថិតក្នុងឱកាសនៃពិធីនោះផងដែរ លោក Robert Lian ដែលជាវិស្វករទទួលខុសត្រូវក្នុងការផ្តល់ការប្រឹក្សាទៅលើផលិតផលនិងសេវាកម្ម តំណាងអោយ HPE Aruba បានធ្វើបទបង្ហាញពន្យល់ណែនាំយ៉ាងក្បោះក្បាយអំពីអត្ថប្រយោជន៍របស់ផលិតផល និងសេវាកម្មដែល New Tech ICT Distribution Co., Ltd. បាននឹងកំពុងផ្តល់ជូនទៅកាន់ដៃគូសហការរបស់ខ្លួន។

កម្មវិធីនេះ ទទួលបានការអញ្ជើញចូលរួមពីសំណាក់ក្រុមហ៊ុនតំណាងចែកចាយ ដៃគូសហការនានាដែលមានទីស្នាក់ការតាំងនៅកម្ពុជារួមមាន៖ ក្រុមហ៊ុន Forval (Cambodia) Co., Ltd., Noventiq, Deam Computer, ERA Solutions Co., Ltd., SunFlex (Cambodia) Co., Ltd., , Proseth Solutions Co., Ltd., IT Hub Asia, eCam Solutions Co., Ltd., SmartCam Electronic Solution Co., Ltd., Branch of NTT (Thailand) Limited, Tranich Technology (Cambodia) Co., Ltd., Planec Co., Ltd., Biplan Global Co., Ltd., AWS (Cambodia) Ltd, SNS Network Solutions, VConnect, First Cambodia Co., Ltd., ICTech Solution, Technovage Solution Co., Ltd., Information Technology Agency, EPES Solutions Co., Ltd., Cyber Grow Solution Col., Ltd., និងក្រុមហ៊ុន NP Secure Co., Ltd ជាដើម។

New Tech ICT Distribution Co., Ltd. គឺជាក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណក្នុងការចែកចាយ និងលក់បន្តនូវសេវាកម្ម និងគ្រឿងបរិក្ខាដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាកុំព្យូទ័រ។ ក្រុមហ៊ុននេះជាសាខានៃ ICT Distribution PTY Ltd. នៃប្រទេស អូស្រ្តាលី ហើយធ្វើការយ៉ាងជិតស្និទ្ធិជាមួយនឹងដៃគូសហការដែលជាអ្នកលក់បន្ត (Dealers)។ ផលិតផល និងសេវាកម្មដែល New Tech ICT Distribution Co., Ltd ផ្តល់ជូនអ្នកលក់បន្ត (Dealers) របស់ខ្លួនមានដូចជា៖ Enterprise-Grade Products, Cloud Storage Provider, Expert Consultants, Infrastructure Solutions, Secure Network និង សេវាជំនួយបច្ចេកទេស24ម៉ោង។ បច្ចុប្បន្ន New Tech ICT Distribution Co., Ltd មានក្រុមហ៊ុនដៃគូសហការធំៗដូចជា៖ HPE Aruba និង Entrust ហើយមានទីតាំងស្ថិតនៅបណ្តាប្រទេសមួយចំនួនដូចជា៖ អូស្ត្រាលី សិង្ហបុរី ស្រីលង្ការ ម៉ាល់ឌីវ បង់ក្លាដេស នេប៉ាល់ កម្ពុជា និងមីយ៉ាន់ម៉ា។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន