no-alternative title

ROG Strix SCAR G834JY អេក្រង់ 18 អ៊ីង បំពាក់នូវបន្ទះឈីប CPUs និង GPUs ខ្លាំង ហើយនិងប្រព័ន្ធត្រជាក់អស្ចារ្យបំផុត

ថ្មីៗនេះ ក្រុមហ៊ុន ASUS Republic of Gamers (ROG) មានមោទនភាពក្នុងការប្រកាសបង្ហាញនូវកុំព្យូទ័រលេងហ្គេមស៊េរីថ្មី ROG Strix SCAR របស់ខ្លួនដ៏អស្ចារ្យ។ ជាមួយនឹងការឌីស្សាញរូបរាងថ្មីដ៏ស្រស់ស្អាតនៅលើកុំព្យូទ័រ Strix SCAR 18 នេះ។ នៅពេលដែលមានការប្រើប្រាស់ជាមួយនឹង Nebula របស់ក្រុមហ៊ុន ROG និងអេក្រង់ Nebula HDR រួមជាមួយនឹងដំណោះស្រាយ Intelligent Cooling thermal ថ្មីនោះ វាបានធ្វើអោយកុំព្យូទ័រនេះមានភាពខ្លាំងក្លាបំផុតសម្រាប់ការលេងហ្គេមធំៗ និងហ្គេមប្រភេទ esports ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ទះឈីប CPUs និង GPUs ដ៏ខ្លាំងក្លា

ក្នុងនាមជាកុំព្យូទ័រដែលមានកម្លាំងខ្លាំងក្លាបំផុតរបស់ក្រុមហ៊ុន ROG នេះ កុំព្យូទ័រ Strix SCAR 18 នេះបំពាក់នូវបន្ទះឈីប Intel® Core™ i9-13980HX processor ជាមួយនឹង 24 coresនិង 32 threads ជាមួយនឹងក្រាហ្វិកកាត NVIDIA® GeForce RTX™ 4090 Laptop GPU ដែលមានកម្លាំងដល់ទៅ 175 watts ដែលធ្វើអោយថាមពលសរុបនៃប្រព័ន្ធរបស់វាគឺដល់ទៅ 240 W (ជាមួយនឹង Dynamic Boost និង Manual performance modes)។

សម្រាប់ MUX Switch ជាមួយនឹង NVIDIA Advanced Optimus អាចធានាទៅលើថាមពលថ្មកាន់តែប្រសើរឡើងជាងមុនថែមទៀត។ កុំព្យូទ័រ Strix G18 នេះប្រើប្រាស់នូវបន្ទះឈីប Intel® Core™ i9-13980HX CPU និងក្រាហ្វិកកាត NVIDIA® GeForce RTX™ 4080 Laptop GPU ជាមួយនឹងកម្លាំង 175 W ដែលប្រើប្រាស់នូវ Dynamic Boost និង MUX Switch ជាមួយនឹង Advanced Optimus ថែមទៀត។

ប្រព័ន្ធត្រជាក់ Cooling ដ៏ឆ្លាតវៃ

សម្រាប់កុំព្យូទ័រ 18-inch Strix ដែលមានការឌីស្សាញថ្មីនេះបំពាក់នូវប្រព័ន្ធ Intelligent Cooling suiteដែលមានបច្ចេកវិទ្យា Tri-Fan Technology របស់ក្រុមហ៊ុន ROG ជាលើកដំបូងបំផុតដែលប្រកាសបង្ហាញនៅលើកុំព្យូទ័រ 2022 Flow X16 ។ បន្ថែមពីនេះទៀតនោះ យើងក៏ទទួលបាននូវប្រព័ន្ធបំភាយកំដៅ full-width heatsink ចេញពីកុំព្យូទ័រ Flow X16 ហើយវាក៏ត្រូវបានប្រើប្រាស់នៅលើកុំព្យូទ័រ 2023 Strix SCAR 18 ថែមទៀត។

ការប្រើប្រាស់នូវ heatsink ធំជាងមុននេះអាចបង្កើនទៅលើផ្ទៃបំភាយកំដៅបានល្អជាងមុនដល់ទៅ 92.23% បើធៀបជាមួយនឹងម៉ូឌែលឆ្នាំ 2022 នេះ។ ជាមួយនឹងការបញ្ចូលគ្នានៃ Conductonaut Extreme liquid ទៅលើ GPU និង CPU ជាមួយនឹង 7 heat pipes នេះ ដំណោះស្រាយថ្មីរបស់ក្រុមហ៊ុន ROG នេះអនុញ្ញាតអោយមានកម្លាំង GPUs និង CPUs កាន់តែខ្ពស់ខ្លាំងក្លាជាងមុនថែមទៀត។

អេក្រង់ភ្លឺច្បាស់ទាក់ភ្នែក

សម្រាប់កុំព្យូទ័រ 18-inch Strix នៅក្នុងឆ្នាំ 2023 នេះមិនត្រឹមតែមានអេក្រង់ធំជាងមុននោះទេ វាក៏មានអេក្រង់ដល់ទៅ 16:10 ផងដែរ។ នេះគឺជាកុំព្យូទ័រដែលមានអេក្រង់ Nebula ដែលធានាទៅលើរូបភាពច្បាស់ និងម៉ត់ស្រស់ស្អាតជាមួយនឹងបទពិសោធន៍យ៉ាងអស្ចារ្យគ្មានគូប្រៀប។ អេក្រង់ Nebula នេះមានកម្រិត refresh rates ខ្ពស់ជាមួយនឹង response time 3ms ពន្លឺអេក្រង់ 500 nits និង 100% DCI-P3 color space ។ កុំព្យូទ័រ 2023 ROG Strix នេះក៏មានអេក្រង់ដល់ទៅ QHD 240 Hz ផងដែរ។

ការឌីស្សាញ និងបង្កើតឡើងដើម្បីទទួលបាននូវជ័យជំនះ

កុំព្យូទ័រ ROG Strix នេះគឺបង្កើតឡើងសម្រាប់អ្នកលេងហ្គេមដែលចង់បាននូវសមត្ថភាពខ្លាំងក្លាបំផុត ហើយវាក៏មានការឌីស្សាញដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុននោះទេ។ កុំព្យូទ័រនេះមានសំឡេងស្ងាត់ទៅលើម៉ាស៊ីន និងកង្ហាររបស់វា។ បន្ថែមពីនេះទៀត កុំព្យូទ័រនេះក៏មានបំពាក់នូវ RGB lighting និង full-width light bar ដែលមានស្ថិតនៅផ្នែកខាងក្រោយនៃកុំព្យូទ័រ Strix SCAR  18 នេះ។ កុំព្យូទ័រនេះក៏មានប្រើប្រាស់នូវ Glass Touchpad និងមានប្រើប្រាស់នូវថ្នាំកូតការពារស្នាមប្រឡាក់ក្រយ៉ៅដៃថែមទៀត។ 

កាលបរិច្ឆេទនៃការលក់ និងតម្លៃ

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងអ្នកតំណាងរបស់ក្រុមហ៊ុន ASUS ដែលនៅជិតលោកអ្នកបំផុត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន