MSI Prestige 16 Studio A13V កុំព្យូទ័រជំនាន់ថ្មី កម្រ៉ាស់ស្តើង សក្តិសមក្នុងការប្រើប្រាស់គ្រប់កាលៈទេសៈ

ជាមួយនឹងសមត្ថភាពដ៏ខ្លាំងក្លាមិនធម្មតា ភាពងាយស្រួលក្នុងការចល័ត និងការឌីស្សាញរូបរាងតូចដ៏ស្រស់ស្អាតនោះ កុំព្យូទ័រត្រកូល Prestige Series នេះត្រូវបានឌីស្សាញឡើងដើម្បីបំពេញនូវសេចក្តីត្រូវការរបស់អ្នក ហើយនេះគឺជាកុំព្យូទ័រដែលមានភាពល្អឥតខ្ចោះ និងខ្លាំងក្លាដែលផ្តោតទៅលើផលិតភាពការងារថែមទៀត។ កុំព្យូទ័រ Prestige 16 Studio A13V នេះបំពាក់នូវបន្ទះឈីប  Intel® Core™ i7 processor ជំនាន់ទី 13 ចុងក្រោយបំផុតហើយវាក៏ផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យដែលគ្មានគូប្រៀបនោះទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់បន្ទះឈីប Intel® Core™ i7 processor ជំនាន់ទី 13 នេះគឺមានការពង្រឹងទៅលើ hybrid core architecture,  6 Performance-cores និង 8 Efficient-cores ដែលធ្វើអោយបន្ទះឈីបនេះមានភាពល្អឥតខ្ចោះនៅក្នុងមុខងារ multitasking និងប្រសិទ្ធិភាពខ្ពស់នៅក្នុងការធ្វើការងារថែមទៀត។ 

អ្វីដែលអស្ចារ្យជាងនេះទៀតនោះ ភាពច្នៃប្រឌិតជាច្រើនរបស់អ្នកគឺនៅជាមួយនឹងកុំព្យូទ័រនេះ។ NVIDIA Studio គឺផ្តល់នូវអត្ថប្រយោជន៍ជាច្រើនជាមួយនឹងការប្រើប្រាស់នូវ RTX GPUs ដែលល្អបំផុតនៅក្នុងការប្រើប្រាស់ជាមួយនឹង apps ជាច្រើន។ បច្ចេកវិទ្យា Ray tracing និង Studio Drivers ក៏ផ្តល់នូវល្បឿនលឿនក្នុងការប្រើប្រាស់បំផុត ហើយវាក៏អាចនាំលោកអ្នកទៅកាន់គំនិតធំដ៏អស្ចារ្យបន្ទាប់ផងដែរ។

កុំព្យូទ័រ Prestige 16 Studio A13V នេះក៏មានបំពាក់នូវអេក្រង់ Mini LED ។ អេក្រង់ True Pixel Mini LED នេះគឺផ្តល់នូវការបង្ហាញយ៉ាងច្បាស់ជាមួយនឹងពន្លឺអេក្រង់ដល់ទៅ 1000 nits ដែលបង្ហាញនូវពណ៌ច្បាស់ទៅលើពណ៌ខ្មៅ ហើយវាក៏ផ្តល់នូវរូបភាពច្បាស់ជាមួយនឹង  100% DCI-P3(Typical) color gamut, factory-calibrated Delta-E < 2 និង True Color Technology ផងដែរ។ គួរបញ្ជាក់ផងដែរថា កុំព្យូទ័រ Prestige series នេះគឺបង្កើតឡើងជាមួយនឹងភាពចល័ត និងផ្តោតទៅលើផលិតភាពការងារថែមទៀត។ កុំព្យូទ័រនេះក៏មានថាមពលថ្មប្រើប្រាស់បានយូរ និងទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មលឿនថែមទៀត។

អ្វីដែលអស្ចារ្យជាងនេះទៀតនោះ កុំព្យូទ័រនេះក៏ប្រើប្រាស់ជាមួយនឹង Wi-Fi 6E network ដែលផ្តល់នូវល្បឿនលឿនក្នុងការប្រើប្រាស់។ ដើម្បីបំពេញនូវតម្រូវការរបស់អ្នកប្រើប្រាស់ ក្រុមហ៊ុន MSI ក៏បានប្រកាសបង្ហាញនូវបច្ចេកវិទ្យាផ្តាច់មុខ Dynamic Cooler Boost ដែលឌីស្សាញយ៉ាងពិសេសក្នុងការផ្តល់នូវភាពត្រជាក់ដល់ម៉ាស៊ីនថែមទៀត។ ប្រព័ន្ធត្រជាក់នេះអាចកាត់បន្ថយទៅលើការបញ្ចេញនូវកំដៅសម្រាប់ GPU និង CPU ហើយវាមានកម្រិតសំឡេងតិចជាង 35dB background noise ថែមទៀត។

កុំព្យូទ័រ Prestige series នេះមានរូបរាងស្តើង និងស្រាលក្នុងការប្រើប្រាស់ ហើយវាក៏មានរន្ធ I/O ports ជាច្រើនដែលក្នុងនោះមានUSB 3.2 Type-A, microSD Card Reader, HDMI™ 2.1 (8K@60Hz / 4K@120Hz), Audio Combo Jack, DC-in, USB 3.2 Type-C / DP (w/ PD Charging), USB 3.2 Type-C, Webcam Lock Switch ។ កុំព្យូទ័រនេះក៏ប្រើប្រាស់ជាមួយនឹង MSI Center ដែលអាចគ្រប់គ្រងទៅលើ AI Smart Auto និងប្រើប្រាស់នូវស្តង់ដារ MIL-STD-810G military ដែលធានាទៅលើការជឿជាក់ និងភាពធន់របស់វាថែមទៀត៕

ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Prestige 16 Studio A13V

•បន្ទះឈីប 13th Gen Intel® Core™ i7 processor

•ប្រព័ន្ធប្រតិបត្តិការ Windows 11 Home / Windows 11 Pro 

•ក្រាហ្វិកកាត GeForce RTX™ 4060 Laptop GPU 8GB GDDR6

•NVIDIA® GeForce RTX™ Studio Laptop

•អេក្រង់ 16" QHD+ (2560x1600), 16:10, 165 Hz Refresh Rate, MiniLED, VESA DisplayHDR™ 1000 Certified, 100% DCI-P3(Typical), IPS-Level panel

•ទម្ងន់ស្រាល និងកម្រាស់ស្តើង Ultra-light 2.1kg, Ultra-slim 16.85mm

•ការប្រើប្រាស់ផ្តាច់មុខទៅលើកម្មវិធី MSI Center 

•DTS Audio Processing Ready

 

ព័ត៌មានពាណិជ្ជកម្ម