Zenbook S13 OLED (UX5304) កុំព្យូទ័រស៊េរីថ្មី កម្រ៉ាស់ស្តើងបំផុតរបស់ពិភពលោក

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា ASUS ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រស៊េរីថ្មី Zenbook S 13 OLED (UX5304) ដែលមានអេក្រង់ 13.3-inch OLED ស្តើងបំផុតរបស់ពិភពលោក។ នេះគឺជាកុំព្យូទ័រដែលមានការឌីស្សាញរូបរាងស្តើងយ៉ាងទាន់សម័យ រូបរាងប្រកបដោយនិរន្តរភាព និងសមត្ថភាពខ្លាំងក្លាដែលអាចនាំលោកអ្នកទៅកាន់កម្រិតដ៏អស្ចារ្យមួយទៀតដែលមិនធ្លាប់មានពីមុនមកនោះទេ។

ជាមួយនឹងការឌីស្សាញស្តើងកម្រាស់ត្រឹមតែ 1cm និងទម្ងន់ស្រាលត្រឹមតែ 1Kg នោះ កុំព្យូទ័រ Zenbook S 13 OLED នេះមិនត្រឹមតែមានភាពងាយស្រួលក្នុងការចល័ត សមត្ថភាពខ្លាំងក្លា និងថាមពលថ្មកាន់បានយូរនោះទេ ប៉ុន្តែវាក៏មានសមត្ថភាពយ៉ាងខ្លាំងក្លា និង ២ ពណ៌យ៉ាងស្រស់ស្អាតនោះគឺ Basalt Gray និង Ponder Blue ផងដែរ។ កុំព្យូទ័រនេះត្រូវបានឌីស្សាញជាមួយនឹងវត្ថុធាតុដើមដែលកែច្នៃឡើងវិញដែលប្រអប់ខ្ចប់របស់វាគឺផលិតឡើងចេញពី FSCTM Mix ដែលេះពិតជាល្អបំផុត និងមិនប៉ះពាល់ដល់បរិស្ថាននោះទេ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

កុំព្យូទ័រ Zenbook S 13 OLED នេះមានបំពាក់នូវបន្ទះឈីប 13th Gen Intel Core i7 processors ជាមួយនឹងរ៉េមទំហំ 16GB LPDDR5 RAM និងថាសផ្ទុកទិន្នន័យ 1 TB PCIe® 4.0 x4 SSD ថែមទៀត។ វាក៏មានរន្ធ I/O ports ជាច្រើនផងដែរក្នុងការភ្ជាប់ទំនាក់ទំនង និងថាមពលថ្មធំដល់ទៅ 63 Wh ។ បើនិយាយអំពីអេក្រង់វិញនោះ កុំព្យូទ័រ Zenbook S 13 OLEDនេះមានអេក្រង់ទំហំ 16:10 2.8K (2880 x 1800) ASUS Lumina OLED ដែលអេក្រង់នេះទទួលបាននូវវិញ្ញាបនបត្រ Dolby Vision និង Pantone® Validated ជាមួយនឹង VESA DisplayHDR™ True Black 500 ដែលបង្ហាញអំពីពណ៌ដិតច្បាស់ និងភាពដឹតនៃពណ៌ខ្មៅរបស់វាយ៉ាងស្រស់ស្អាត។

រូបរាងស្តើង និងទម្ងន់ស្រាលក្នុងការប្រើប្រាស់:

ដើម្បីទទួលបាននូវរូបរាងស្តើងដល់ទៅ 1cm និងទម្ងន់ស្រាលត្រឹមតែ 1Kg សម្រាប់កុំព្យូទ័រ Zenbook S 13 OLED នេះ វាក៏មានការប្រើប្រាស់នូវបច្ចេកទេសកម្រិតខ្ពស់ និងវត្ថុធាតុដើមជាច្រើនដែលត្រូវបានប្រើប្រាស់នៅក្នុងការឌីស្សាញ និងការផលិតដើម្បីកាត់បន្ថយទៅលើទម្ងន់ និងវិមាត្ររបស់កុំព្យូទ័រនេះបើធៀបជាមួយនឹងម៉ូឌែលជំនាន់មុននេះដោយមិនប៉ះពាល់ទៅលើសមត្ថភាព ការតភ្ជាប់ និងថាមពលថ្មរបស់វា។

-Display layer infusion (ការឌីស្សាញថ្មីទៅលើស្រទាប់ខាងក្នុង): ដើម្បីទទួលបាននូវរូបរាងស្លីមមិនធម្មតានោះ យើងបានប្រើប្រាស់នូវកាមេរ៉ា FHD IR ចូលទៅក្នុង CNC-machined lid ។ យើងក៏បានឌីស្សាញយ៉ាងពិសេសទៅលើអេក្រង់ OLED ដែលស្តើងបំផុតក្នុងការប្រើប្រាស់ ហើយជាលទ្ធផលសម្រាប់ lid របស់វាក៏មានកម្រិតស្តើងជាងមុនដល់ទៅ 30% ថែមទៀត។ 

-Optimized internal layout(ការធ្វើអោយប្រសើរឡើងនូវទម្រង់ខាងក្នុង): តាមរយៈការប្រើប្រាស់នូវ CNC នេះ យើងបានធ្វើអោយមានផ្ទៃ Space កាន់តែធំជាងមុនសម្រាប់បំពាក់នូវសម្ភារៈខាងក្នុង។ យើងបានប្រើប្រាស់នូវ circuit boards និងខ្សែភ្លើងរួមជាមួយនឹង transistors ច្រើនជាងមុនដើម្បីធ្វើអោយសមត្ថភាពរបស់វាកាន់តែខ្លាំងក្លាហើយវាមានទម្ងន់ស្រាលក្នុងការប្រើប្រាស់។ សម្រាប់ motherboard របស់វាក៏មានការឌីស្សាញថ្មី កង្ហារខ្យល់កាន់តែស្តើងដែលធ្វើអោយលំហូរខ្យល់ដើរបានល្អ និងត្រជាក់ទៅលើម៉ាស៊ីន។ វាធ្វើអោយផ្នែកខាងក្រោមរបស់កុំព្យូទ័រនេះមានរូបរាងស្តើងជាងមុនដល់ទៅ 25% ។

-Materials choice(ជម្រើសនៃការប្រើប្រាស់សម្ភារៈ): ដើម្បីកាត់បន្ថយទៅលើទម្ងន់ ភាពធន់ និងទម្ងន់ស្រាលនោះ វាមានការប្រើប្រាស់នូវ magnesium-aluminum alloy ទៅលើ keyboard deck និងការឌីស្សាញរូបរាងជាមួយនឹងដំណើរការ CNC ដើម្បីបង្កើតនូវរចនាសម្ព័ន្ធយ៉ាងរឹងមាំក្នុងការប្រើប្រាស់។ វាក៏មានការប្រើប្រាស់នូវកញ្ចក់ដែលស្តើងនៅលើ Touchpad ហើយវាក៏អាចធ្វើការកាត់បន្ថយទៅលើកម្រាស់ទៅលើ Keyboard deck នេះបានដល់ទៅ 25% ។

ជាលទ្ធផលនេះ កុំព្យូទ័រនេះគឺពិតជាមានរូបរាងស្តើង និងទម្ងន់ស្រាលក្នុងការប្រើប្រាស់។ កុំព្យូទ័រនេះក៏អាចប្រើប្រាស់សម្រាប់ video streaming បានដល់ទៅ 14 ម៉ោងហើយវាក៏មានប្រព័ន្ធត្រជាក់ និងសមត្ថភាពខ្លាំងក្លាបើធៀបជាមួយនឹងម៉ូឌែលជំនាន់មុននេះ។ កុំព្យូទ័រ Zenbook S 13 OLED នេះក៏មានបំពាក់នូវ I/O ports ស្តង់ដារពេញលេញផងដែរ។

ការឌីស្សាញរូបរាងប្រកបដោយនិរន្តរភាព

ក្រុមហ៊ុន ASUS មានគោលដៅសំខាន់ក្នុងការថែរក្សានូវបរិស្ថានជាមួយនឹងការប្រើប្រាស់នូវវត្ថុធាតុដើមដែលកែច្នៃឡើងវិញ ហើយកុំព្យូទ័រថ្មីរបស់ Zenbook នេះក៏បានចុះបញ្ជីនៅក្នុង EPEAT® Gold ផងដែរ។ យើងក៏បានប្រើប្រាស់នូវវត្ថុធាតុដើមកែច្នៃឡើងវិញ និងការឌីស្សាញជាមួយនឹងប្រអប់វេចខ្ចប់កាន់តែផ្តោតទៅលើការថែរក្សានូវបរិស្ថាន។

កុំព្យូទ័រនេះជាប្រភេទកុំព្យូទ័រ eco-friendly Zenbook ដែលមិនធ្លាប់មានពីមុនមកនោះទេដែលវាប្រើប្រាស់នូវ post-industrial recycled (PIR) magnesium-aluminum alloyទៅលើ keyboard cover, chassis និង lid ដែលមានការកាត់បន្ថយទៅលើកាបូនដល់ទៅ 50% ។ នៅក្នុង keycaps និង speakers ក៏ប្រើប្រាស់នូវ post-consumer-recycled (PCR) plastics ហើយសម្រាប់ Speakers នេះក៏ប្រើប្រាស់នូវ ocean-bound plastics ផងដែរ។ យើងក៏បានឌីស្សាញជាថ្មីទៅលើកញ្ចប់វេចខ្ចប់ដែលកែច្នៃឡើងវិញដល់ទៅ 100% ជាមួយនឹងការប្រើប្រាស់ឡើងវិញ និងវត្ថុធាតុដើមដែលកែច្នៃឡើងវិញ។

វាក៏ប្រើប្រាស់នូវក្រដាស 100% FSC Mix ដែលយកចេញពីព្រៃ និងឈើដែលស្ថិតនៅក្រោមការគ្រប់គ្រង និងធនធានកែច្នៃឡើងវិញផងដែរ។ ប្រអប់ក្រដាសខ្ចប់នេះក៏អាចប្រើប្រាស់ជា laptop stands ផងដែរ។ បន្ថែមពីនេះទៀតនោះ Zenbook S 13 OLED នេះក៏ទទួលបាននូវស្តង់ដារនៃការសន្សំសំចៃទៅលើថាមពល ENERGY STAR® ដល់ទៅ 43% ដែលកាត់បន្ថយទៅលើការប្រើប្រាស់អគ្គិសនីថែមទៀត។ តាមរយៈសកម្មភាពប្រកបដោយនិរន្តរភាពនេះ គោលដៅរួមនៃគំនិតផ្តួចផ្តើមនេះគឺដើម្បីសម្រេចបាននូវអធ្យាក្រឹត្យទៅលើការប្រើប្រាស់នូវកាបូន។

 

សម្រាប់លើកដំបូងបំផុតនេះ យើងបានប្រើប្រាស់នូវដំណើរការនៃការផលិតដ៏ពិសេសមួយក្នុងការបង្កើតនូវ ASUS-exclusive plasma ceramic aluminum ទៅលើ Lid ។ ដំណើរការនេះប្រើប្រាស់នូវទឹក និងអគ្គិសនីសុទ្ធដែលគ្មានសមាសធាតុសរីរាង្គ អាស៊ីតខ្លាំង ឬលោហធាតុធ្ងន់នោះទេ។ ជំនួសមកវិញនោះ វាក៏មានការកែច្នៃទៅលើការផ្លាស់ប្តូរទៅលើរូបវ័ន្ត និងគីមីទៅលើអាលុយមីញ៉ូមថែមទៀត។ ជាមួយនឹងគុណសម្បត្តិទៅលើផ្នែករូបវ័ន្តនេះ វត្ថុធាតុដើមនេះក៏ប្រើប្រាស់នៅលើ Lid ផងដែរ។ កុំព្យូទ័រ Zenbook 13 S OLED នេះក៏បានតេស្តទៅលើភាពរឹងមាំរបស់វាជាមួយនឹងការប្រើប្រាស់នូវស្តង់ដារនៃភាពធន់កម្រិតយោធា MIL-STD-810H ចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកដែលមានការតេស្តដល់ទៅ 12 វិធីសាស្រ្តផ្សេងៗគ្នា និងការតេស្តចំនួន 26 វិធីបន្ថែមទៀតទៅលើភាពធន់របស់វា។

សមត្ថភាពដ៏ខ្លាំងក្លាដែលគ្មានគូប្រៀប

កុំព្យូទ័រ Zenbook S 13 OLED នេះបំពាក់នូវបន្ទះឈីប Intel Evo™ ដែលផ្តល់នូវភាពខ្លាំងទៅលើសមត្ថភាពរបស់វាជាមួយនឹងបន្ទះឈីប 13th Gen Intel Core i7 processor ដែលអាចបង្កើនទៅលើកម្លាំង thermal design power (TDP)ដល់ទៅ 20% និង 20 W ។ កុំព្យូទ័រនេះប្រើប្រាស់នូវរ៉េមទំហំ 32GB LPDDR5 RAMនិង 1 TB PCIe 4.0 x4 SSD ជាមួយនឹងកម្លាំងថាមពល 63 Wh ។ កុំព្យូទ័រនេះក៏មានបំពាក់នូវ WiFi 6E និង ASUS WiFi Master Premium ដែលធានាទៅលើស្ថេរភាពនៃការតភ្ជាប់ផងដែរ។

បើទោះបីជាកុំព្យូទ័រនេះមានរូបរាងស្តើងបំផុតក៏ដោយនោះ កុំព្យូទ័រ Zenbook S 13 OLED នេះបំបាក់នូវរន្ធផត I/O ports ពេញលេញក្នុងការប្រើប្រាស់។ វាមាន 2x ultrafast Thunderbolt™ 4 USB-C® ports ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្មលឿន អេក្រង់ខាងក្រៅកម្រិត 4K និងការផ្ទេរទិន្នន័យកម្រិត 40Gbps ។ វាក៏មាន USB 3.2 Gen 2 Type-A port, HDMI® 2.1 port និង 3.5 mm audio jack ។

ដើម្បីពង្រឹងទៅលើបទពិសោធន៍នៃវីដេអូកាន់តែអស្ចារ្យនោះ កាមេរ៉ា FHD IR ក៏មានបំពាក់នូវបច្ចេកវិទ្យា AI-powered visual effectsនិង AI noise-cancelation technology ។ វាក៏មានការទ្រទ្រង់នូវ Windows Hello ដែលលឿន និងធានាសុវត្ថិភាពខ្ពស់នៅក្នុងការ login ផងដែរ។ កុំព្យូទ័រនេះក៏ប្រើប្រាស់នូវ Harman Kardon-certified audio system ជាមួយនឹង Dolby Atmos® sound ដែលមាន smart amplifier រួមជាមួយនឹង ASUS Audio Booster technologyផងដែរ។ សម្រាប់ ASUS ErgoSense touchpad គឺធំជាងមុនដល់ទៅ 9.5% ដែលរលូន ងាយស្រួល និងអាចឆ្លើយតបបានលឿន ហើយវាងាយស្រួលក្នុងការសម្អាតថែមទៀតទៅលើស្នាមក្រយ៉ៅដៃដែលបានប្រឡាក់។

អេក្រង់ ASUS Lumina OLED ដែលច្បាស់ និងត្រឹមត្រូវជាងមុន

ដើម្បីផ្តល់នូវបទពិសោធន៍នៃការទស្សនាដ៏អស្ចារ្យនោះ កុំព្យូទ័រ Zenbook S 13 OLED នេះបំពាក់នូវអេក្រង់ 16:10 ASUS Lumina OLED ដែលមានកម្រិតអេក្រង់ OLED ខ្ពស់បំផុត ហើយវាផ្តល់នូវពណ៌អេក្រង់ច្បាស់ក្នុងការទស្សនាថែមទៀត។ អេក្រង់ ASUS Lumina OLED នេះគឹមានបំពាក់នូវបច្ចេកវិទ្យា ASUS technologies ជាច្រើនដូចជា ASUS Splendid និង ASUS OLED Care រួមជាមួយនឹងមុខងារជាច្រើនទៀតដូចជា Delta E <1, power-saving និង panel protection ។ ជាមួយនឹងកម្រិតភាពច្បាស់ 2.8K, 0.2 millisecond response time និង color accuracy Delta E <1 សម្រាប់អេក្រង់ ASUS Lumina OLED នៅលើកុំព្យូទ័រ Zenbook S 13 OLED នេះគឺច្បាស់ជាងមុន ហើយអេក្រង់នេះក៏ទទួលបាននូវវិញ្ញាបនបត្រ DisplayHDR True Black 500 និង Dolby Vision រួមជាមួយ Pantone Validated ដែលជាស្តង់ដារនៃពណ៌ច្បាស់ផងដែរ។

អេក្រង់នេះក៏មាន cinema-grade 100% DCI-P3 color gamut និង ASUS Splendid ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចផ្លាស់ប្តូរពី Gamut , Display-P3 ឬ native OLED gamut ។ អេក្រង់នេះក៏មានការទទួលស្គាល់ទៅលើវិញ្ញាបនបត្រ TÜV Rheinland និង SGS ដែលកាត់បន្ថយទៅលើពន្លឺពណ៌ខៀវបានដល់ទៅ 70% ផងដែរ។ ក្រុមហ៊ុន ASUS ក៏មានការផ្តល់ជូននូវការផ្លាស់ប្តូរអេក្រង់ OLED ឥតគិតថ្លៃផងដែរនៅពេលដែលមានបញ្ហាណាមួយកើតឡើងក្នុងអំឡុងពេលនៃការធានាថែមទៀត។

កាលបរិច្ឆេទលក់ និងតម្លៃ

ASUS Zenbook S 13 OLED (UX5304)អាចរកទិញបាននៅគ្រប់ហាងចែកចាយទាំងអស់របស់ក្រុមហ៊ុន ASUS នៅក្នុងតម្លៃចាប់ពី $1399 ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់អ្នកតំណាងរបស់ក្រុមហ៊ុន ASUS ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍