no-alternative title

ក្រុមហ៊ុន Land Rover Cambodia នឹងរៀបចំដំណើរទស្សនកិច្ចប្រចាំឆ្នាំ 2023 សម្រាប់អតិថិជន ដែលធ្វើការជាវលើរថយន្តពីរម៉ូឌែល Land Rover និង Range Rover

មហាព្រឹត្តិការណ៍ដ៏ធំ រំភើប អស្ចារ្យ ដែលមិនធ្លាប់មានប្រចាំឆ្នាំនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី 8 ដល់ថ្ងៃទី 14 ខែសីហា ឆ្នាំ 2023។ ក្លាយជាម្ចាស់រថយន្ត Range Rover និង Off-Road Defender ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 30 ខែ មិថុនា ឆ្នាំ 2023 អតិថិជនទាំងអស់នឹងទទួលបានកញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស រួមមាន ទីក្រុង Bermingham Manchester និងទីក្រុង London។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាន់តែពិសេសនោះគឺ អតិថិជននឹងទទួលបានភាពកក់ក្តៅ រីករាយ ជាមួយជើងហោះហើរដ៏ប្រណិតនៃក្រុមហ៊ុនលំដាប់របស់ អារ៉ាប់រួម។ លើសពីនេះ លោកអ្នកនឹងទទួលបានកន្លែងស្នាក់នៅ និងការហូបចុក ដ៏ប្រណិត និងមានផាសុខភាពខ្ពស់។ ដូចច្នេះ សូមប្រញាប់រួសរាន់ឡើង ព្រោះចំនួនមានកំណត់។

 

រូបខាងក្រៅនៃរោងចក្រផលិតរថយន្ត Jaguar Land Rover នៃទីក្រុង Bermingham ចក្រភពអង់គ្លេស

ដំណើរការផលិតរថយន្ត  Jaguar Land Rover នៃទីក្រុង Bermingham ចក្រភពអង់គ្លេស

 

ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនេះ នឹងពាំនាំអារម្មណ៍របស់លោកអ្នកទៅកាន់រោងចក្រផលិតរថយន្ត Land Rover នៃទីក្រុង Bermingham ក្នុងគោលបំណងនាំយកនូវទស្សនីយភាពដ៏អស្ចារ្យ និងមិនងាយបានឃើញ នៃដំណើរការផលិតរថយន្ត ដោយប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើប និងទាន់សម័យរបស់ Land Rover ដែលនេះជាបទពិសោធន៍ថ្មីក្នុងការទស្សនារោងចក្រដែល   ផលិតរថយន្តរបស់លោកអ្នកដោយផ្ទាល់។ លោកអ្នកក៏អាចធ្វើការបើកបរសាកល្បងរថយន្តជាមួយស្ថានភាពផ្លូវផ្សេងៗគ្នារបស់ Land Rover ដោយផ្ទាល់ ជាមួយអ្នកជំនាញ ដើម្បីទទួលបានបទពិសោធន៍ដ៏អស្ចារ្យនៃរថយន្ត ។ 

ការបើកបរសាកល្បងលើផ្លូវ ដែលមានឧបសគ្គនៃក្រុមហ៊ុន Land Rover

ការបើកបរសាកល្បងនៅក្នុងឧបសគ្គផ្លូវភក់នៃក្រុមហ៊ុន Land Rover

មិនតែប៉ុណ្ណោះអតិថិជននឹងទទួលបានអារម្មណ៍រីករាយ និងប្លែកភ្នែកជាមួយទស្សនីយភាព នៃការប្រកួតបាល់ទាត់របស់ក្រុម Manchester United ដោយផ្ទាល់នៅក្នុងកីឡដ្ឋាន Old Trafford ដែលជាកីឡដ្ឋានមួយក្នុងចំណោមកីឡដ្ឋានដ៏ល្បីល្បាញ និងធំជាងគេទីពីរ បន្ទាប់ពី Wembley Stadium នៃចក្រភពអង់គ្លេស។ កីឡដ្ឋាន Old Trafford ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 1910 ផ្ទុកមនុស្សបាន 74,140 នាក់ ដែលស្ថិតនៅក្នុងទីក្រុង Manchester។ 

 

កីឡដ្ឋាន Old Trafford របស់ក្លឹបបាល់ទាត់ Manchester United នៃទីក្រុង Manchester

ដោយឡែកអតិថិជន ក៏អាចស្វែងយល់បន្ថែមដោយខ្លួនឯង អំពីចក្រភពអង់គ្លេស តាមរយៈទីតាំងល្បីៗដ៏ទៃទៀតរួមមាន សារមន្ទីរជាតិ, Big Ben Clock Tower, Royal Palace,  London Eyes, ក៏ដូចជា Tower Bridge ផងដែរ និងនៅមានកន្លែងជាច្រើនទៀត ដែលត្រៀមស្វាគមន៍វត្តមានរបស់លោកអ្នក។

 

The London Eyes នៃទីក្រុង London 

Buckingham Palace នៃទីក្រុង London

Big Ben Clock Tower នៃទីក្រុង London

កំពូលរថយន្ត Off-Road Defender សេរ៊ីឆ្នាំ 2023 គឺជាស្តេចនៃរថយន្ត Off-Road ត្រូវបានរចនាឡើងសម្រាប់ភាពធន់ និងអានុភាពដ៏អស្ចារ្យ មិនថាការបើកបរក្នុងព្រៃ ផ្លូវខ្សាច់ ឡើងទួល ចុះទួល ឬកាលៈទេសៈបែបណានោះទេ។ 

រថយន្ត Off-Road Defender មានទំហំធំទូលាយជាងរថយន្តធម្មតា ដោយភ្ជាប់មកជាមួយកៅអី 3 ជួរ សរុប 8 កៅអី ដែលអាចផ្ទុកបានមនុស្ស 8 នាក់ បានយ៉ាងងាយស្រួល ធ្វើឱ្យដំណើរកម្សាន្តរបស់អ្នកកាន់តែរីករាយ និងស្រស់ស្រាយ។

ចំណែក The New Range Rover ជាកំពូលរថយន្ត ដែលរួមបញ្ជូលគ្នានូវប្រណិតភាព និងបច្ចេកវិទ្យាទំនើបចុងក្រោយ ដែលផ្តល់នូវបទពិសោធន៍ដ៏ល្អឥតខ្ចោះ ដល់អ្នកបើរបរ និងអ្នករួមដំណើរ ធ្វើឱ្យការធ្វើដំណើរជិតឆ្ងាយកាន់តែមានផាសុកភាព។ 

ការផ្តល់ជូននេះមានតែនៅក្រុមហ៊ុន Land Rover Cambodia តែមួយគត់ ដូចច្នេះ ដើម្បីកុំឲ្យឱកាសនេះកន្លងផុតទៅ ធ្វើជាម្ចាស់រថយន្ត Range Rover និង Off-Road Defender ឥឡូវនេះ។ ចាប់ពីថ្ងៃនេះតទៅ អតិថិជនអាចមកមើល ឬបើកបរសាកល្បងដោយផ្ទាល់នៅអាគារតាំងបង្ហាញ Land Rover Cambodia ឬធ្វើការទំនាក់ទំនងតាមរយៈទីប្រឹក្សាផ្នែកលក់តាមរយៈលេខទូរស័ព្ទ៖ 070 999 111 / 085 999 111 (ខ្មែរ), 095 927 373 (English), 017 888 695 (中文)

- អាសយដ្ឋាន៖ អគារតាំងលក់រថយន្ត 264A មហាវិថីសហព័ន្ធរុស្សី ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា 

- Google Map: https://bit.ly/45gaMIk 

- Telegram: https://bit.ly/3IrNDJh 

Facebook: https://bit.ly/3WnEuH6 

នាំចូល និងចែកចាយផ្តាច់មុខដោយ RMA Cambodia

*លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន