ក្រុមហ៊ុន LG Electronics (LG) បានប្រកាសថាខ្លួនបានសម្រេចការលក់ផលិតផល ម៉ាស៊ីនបោកគក់ទ្វារជំហៀងដែលមានបំពាក់ម៉ូទ័រ Inverter Direct Drive™ (DD™) ជាង100 លានគ្រឿង។ ម៉ូទ័រ Inverter DD ដែលបំពាក់នៅលើម៉ាស៊ីនបោករបស់ LG ជាប្រព័ន្ធបច្ចេកវិទ្យាភ្ជាប់ផ្ទាល់ជាមួយនឹងធុងបោកគក់ ដែលជាការច្នៃប្រឌិតថ្មី ជួយធ្វើឱ្យម៉ាស៊ីនបោកគក់ LG ប្រើប្រាស់បានយូរ និងកាត់បន្ថយសំលេងរំខាន និងការប្រើប្រាស់ថាមពលយ៉ាងច្រើនក្នុងអំឡុងពេលប្រតិបត្តិការ។
បច្ចេកវិទ្យាម៉ូទ័រនេះគឺជាប្រព័ន្ធឆ្លាតវៃមួយនៅក្នុងប្រតិបត្តិការរបស់ម៉ាស៊ីនបោក និងកំពុងមានប្រជាប្រិយភាពជាសកលដែលបានផ្តល់ដំណោះស្រាយបោកគក់ឈានមុខគេក្នុងឧស្សាហកម្មរបស់ LG។ ការពេញនិយមប្រើម៉ាស៊ីនបោកគក់នេះដោយសារវាមានប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃ បោកគក់បានស្អាត ស៊ីភ្លើងតិច និងមានសំឡេងស្ងាត់ល្អ។
ចាប់ពីឆ្នាំ 1998 រហូតដល់ចុងឆ្នាំ 2022 ក្រុមហ៊ុន LG បានផលិតម៉ាស៊ីនបោកដែលបំពាក់ដោយ Inverter Direct Drive™ (DD™) ជាមធ្យមចំនួន 12000 ម៉ូទ័រក្នុងមួយថ្ងៃ។
LG បានអភិវឌ្ឍន៍ម៉ូទ័រ Inverter DD ជាង 4 ជំនាន់មកហើយ ដោយបន្តធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យា និងសមត្ថភាពដំណើរការរបស់វា ដើម្បីផ្តល់នូវភាពងាយស្រួលសំរាប់អតិថិជនក្នុងការប្រើប្រាស់ម៉ាស៊ីនបោកគក់។ ក្នុងឆ្នាំ 2019 ក្រុមហ៊ុនបានដាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ទៅលើម៉ូទ័រ Inverter DD ដើម្បីបង្កើនសមត្ថភាព និងប្រសិទ្ធភាពបន្ថែមទៀត។
ម៉ាស៊ីនបោកគក់ និងម៉ាស៊ីនសម្ងួត LG ដែលមានបំពាក់ម៉ូទ័រ AI DD មានគុណភាពខ្ពស់ និងមានភាពឆ្លាតវៃដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបនេះ ដើម្បីពិនិត្យពីទម្ងន់នៃបន្ទុកនីមួយៗ និងប្រភេទក្រណាត់ដែលកំពុងបោកគក់។ មិនតែប៉ុណ្ណោះម៉ាស៊ីនបោក LG បានបញ្ចូលបច្ចេកវិទ្យាចលនាទាំង៦ (6 Motion) ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដូចគ្នាដែរនោះ មានសមត្ថភាពថែទាំ និងសម្អាតការបោកគក់ដូចបោកដោយដៃ និងជ្រះល្អ។
កាលពីឆ្នាំ2022 LG បានបំពាក់ម៉ូទ័រ Inverter DD កម្រិតខ្ពស់របស់ខ្លួនទៅលើម៉ាស៊ីនសម្ងួតជាលើកដំបូងហើយម៉ាស៊ីនសម្ងួត LG ក៏មានបំពាក់បច្ចេកវិទ្យា 6 Motion ដូចជាម៉ាស៊ីនបោក LG ដែរ ដូចជា Tumble, Swing, Rolling, Stepping, Scrubbing and Filtration ដើម្បីបង្កើនប្រសិទ្ធភាពនៃការសម្ងួត និងកាត់បន្ថយការខូចខាតក្រណាត់។ បច្ចេកវិទ្យា Inverter Motor Technology របស់ LGជាពិសេស AI DD - បានក្លាយជាបច្ចេកវិទ្យាឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដំបូងគេដែលបានទទួល Deep Learning AI Verification ពីក្រុមហ៊ុនវិទ្យាសាស្ត្រសុវត្ថិភាពពិភពលោក UL (Underwriters Laboratories)។
ចំនួនម៉ូទ័រ Inverter DD ដែលផលិតបានចង្អុលបង្ហាញពីភាពល្អឥតខ្ចោះនៃបច្ចេកវិទ្យាម៉ូទ័រ LG ដែលបានបង្កើតសម្រាប់ដំណោះស្រាយបោកគក់ដ៏មានប្រសិទ្ធភាព និងមានគុណតម្លៃកាន់តែល្អជាងមុន។ ក្រុមហ៊ុន LG Electronics នឹងបន្តបង្កើតសមាសធាតុស្នូលដែលមានប្រសិទ្ធភាពខ្ពស់ ជំរុញដល់ការអនុវត្ត និងភាពជឿជាក់នៃផលិតផលរបស់ខ្លួន ខណៈពេលដែលការផលិតផលិតផលនេះត្រូវបានកាត់បន្ថយការបំភាយកាបូនក្នុងអំឡុងពេលប្រតិបត្តិការផងដែរ៕
ព័ត៌មានអំពីម៉ាស៊ីនបោកLG៖ https://www.ggear.com.kh/appliances/washing-machines/all-washing-machines/?t=1685600876801